បរទេស៖ ជាការពិតណាស់ មនុស្សម្នាក់ៗតែងតែរមែងប្រាថ្នាចង់បានជីវិត ឬគ្រួសារមួយ ដែលប្រកបដោយសេចក្តីសុខ សុភមង្គល បើទោះបីជារស់នៅក្នុងជីវភាពសាមញ្ញ ក្រក្រី យ៉ាងណាក៏ដោយ ក៏ប្រសើរជាងមានជីវិតដែលមានទ្រព្យសម្បត្តិស្តុកស្តម្ភ ប៉ុន្តែស្វែងរកភាពសុខស្រួលមិនបាន មានតែរឿងក្រៅក្រហាយ និងបែបបាក់គ្នា។

ជាក់ស្តែង កាលពីពេលថ្មីៗនេះ រូបភាពមួយសន្លឹកបាននឹងកំពុងតែឆាបយកបេះដូងមហាជនជាច្រើន ឲ្យក្តុកក្តួលរំជួលចិត្ត ជុំវិញនឹងជីវិតរបស់ប្តីប្រពន្ធមួយគូ ដែលត្រូវបានគេប្រមាញ់បាន ស្ថិតក្នុងសកម្មភាពដ៏កក់ក្តៅមួយ និងមើលទៅពិតជាមានសេចក្តីសុខពេញទី បើទោះបីជាពួកគេទាំងពីររស់នៅក្នុងជីវិតមួយសាមញ្ញក៏ដោយ។

ប្តីប្រពន្ធដែលរស់នៅក្នុងជីវិតសាមញ្ញពេញដោយក្តីសុខ

ផ្អែកតាមរយៈរូបភាពមួយសន្លឹកនេះ ត្រូវបានគេដឹងថា បានបង្ហោះចែកចាយនៅលើបណ្តាញសង្គមហ្វេសប៊ុក កាលពីថ្ងៃទី២៥ មិថុនា ឆ្នាំ២០១៩ កន្លងទៅនេះ ជាមួយនឹងការសរសេរថា (Caption) «សេចក្តីសុខសុភមង្គល ពិតជាសំខាន់ជាងជីវិតអ្នកមានទ្រព្យ»

រូបភាពនោះ បានបង្ហាញពីសកម្មភាពរបស់ប្តីប្រពន្ធមួយគូ ស្លៀកពាក់បែបសាមញ្ញ ហើយនារីជាប្រពន្ធបានឱបក្រសោបដើមទ្រូងស្វាមីខ្លួនពីក្រោយយ៉ាងពេញដៃ ដែលក្នុងន័យផ្តល់នូវកម្លាំងចិត្ត ភាពកក់ក្តៅ និងការស្រលាញ់ ខណៈដែលបុរសជាប្តីកំពុងតែអង្គុយលាងសម្អាតចានឆ្នាំង ពោរពេញដោយទឹកមុខសើចញញឹមញញែមទាំងពីរនាក់ យ៉ាងមានក្តីសុខតែម្តង។

គួរឲ្យដឹងផងដែរថា បើទោះបីជាគេមិនបានដឹងច្បាស់លាស់ពីប្រភពនៃរូបភាពមួយនេះ ប៉ុន្តែវាត្រូវបានគេជឿជាក់ថា ថតបាននៅតាមផ្លូវក្នុងប្រទេសថៃ។

ជាមួយគ្នានេះ ក៏មានអ្នកនិយមលេងបណ្តាញសង្គមជាច្រើន បានបញ្ចេញមតិ (Comment) ជុំវិញរូបភាពមួយនេះ ដោយលើកឡើងមិនខុសគ្នា និងទទួលស្គាល់ថា សុភមង្គល គឺពិតជាសំខាន់ជាងមាសប្រាក់ទ្រព្យសម្បត្តិ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?  

ការបញ្ចេញមតិរបស់អ្នកលេងបណ្តាញសង្គម

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]