ភ្នំពេញ៖ បើនិយាយទៅដល់តារាសម្ដែងប្រុស លោក ពៅ ពិសិដ្ឋ ប្រាកដជាមានប្រិយមិត្តចាប់អារម្មណ៍ខ្លាំង ទៅលើរូបស្រស់ សាច់សខ្ចី មាឌធំ សង្ហារបស់ខ្លួន ជាក់ជាមិនខាន។

ជាមួយគ្នានេះ តារាសម្ដែងប្រុស ដ៏មានប្រជាប្រិយភាពរូបនេះ ក៏ទទួលបានការគាំទ្រទៅលើសមត្ថភាពសម្ដែងរបស់ខ្លួន ពីសំណាក់ទស្សនិកជនមិនតិចនោះទេ ព្រមបានសម្ដែងនៅក្នុងខ្សែភាពយន្តធំៗថែមទៀតផង នាពេលកន្លងមក។

ជាក់ស្ដែង កាលពីយប់មិញនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងប្រុស លោក ពៅ ពិសិដ្ឋ ត្រូវជាប្អូនប្រុសបង្កើតរបស់តារាសម្ដែងស្រី កញ្ញា ពៅ លីដា បានបង្ហោះរូបភាពជាច្រើន ជាមួយនឹងទិដ្ឋភាពពិធីខួបកំណើតរបស់ខ្លួន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថាពិធីខួបកំណើតរបស់ លោក ពៅ ពិសិដ្ឋ ទទួលបានការចូលរួមពីសំណាក់ មិត្តៗក្នុងសង្គមសិល្បៈ រួមជាមួយតារាប្រុស ស្រី ជាច្រើនរូបទៀត អមទៅដោយកាដូយ៉ាងច្រើន ធ្វើឲ្យកម្មវិធីនេះរឹតតែសប្បាយរីករាយថែមមួយកម្រិតទៀត៕

ពៅ ពិសិដ្ឋ និង ពៅ លីដា
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
ខួបកំណើតរបស់ ពៅ ពិសិដ្ឋ
កាដូក្នុងថ្ងៃខួបកំណើតរបស់ ពៅ ពិសិដ្ឋ
កាដូក្នុងថ្ងៃខួបកំណើតរបស់ ពៅ ពិសិដ្ឋ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពៅ លីដា