ម៉ាឡេស៊ី៖ នៅក្នុងការធ្វើបច្ចុប្បន្នភាពថ្មី រដ្ឋាភិបាលម៉ាឡេស៊ីបានថ្លែងថា ពួកគេកំពុងពិចារណាលើការទទួលពលករបរទេសមកពីទ្វីបអាហ្វ្រិក។

មូលហេតុនោះព្រោះតែពួកគេត្រូវការកម្លាំងពលកម្មដើម្បីបម្រើការងារនៅក្នុងវិស័យកសិកម្ម។

រដ្ឋមន្រ្តីក្រសួងធនធានមនុស្សប្រចាំប្រទេសម៉ាឡេស៊ី លោក M. Kulasegaran បានមានប្រសាសន៍ថានេះគឺដោយសារតែពលករបរទេសមកពីប្រទេសវៀតណាមនិងឥណ្ឌូណេស៊ី លែងចង់ធ្វើការនៅទីនេះទៀតហើយ។

ហេតុអ្វី? គឺដោយសារតែពួកគេទទួលបានប្រាក់ខែទាបខ្លាំងពេក។ ជាក់ស្តែងប្រាក់ខែដែលពួកគេទទួលបានពិតជាទាបរហូតដល់អាចប្រៀបធៀបទៅនឹងការធ្វើការនៅក្នុងប្រទេសដើមកំណើតខ្លួន។ ដូច្នេះពួកគេសុខចិត្តធ្វើការនៅក្នុងប្រទេសដើមកំណើតខ្លួនវិញ ដោយសារតែប្រាក់ខែគឺមិនសូវជាខុសគ្នាប៉ុន្មាននោះទេ។ នេះបើយោងតាមប្រភពច្បាស់ការណ៍មួយ។

រូបតំណាង

ម្យ៉ាងវិញទៀត ការចំណាយក្នុងការរស់នៅក្នុងប្រទេសម៉ាឡេស៊ីមានតម្លៃថ្លៃជាងប្រទេសឥណ្ឌូនេស៊ី។

ជាក់ស្តែង ប្រសិនបើយើងទៅហូបអាហារនៅហាងធម្មតាៗ នៅម៉ាឡេស៊ីត្រូវចំណាយអស់ប្រមាណ ២.៤២ដុល្លារ។ ចំណែកនៅឥណ្ឌូនេស៊ីចំណាយអស់ជាង ១.៧៧ដុល្លារ។

ចំពោះមធ្យោបាយធ្វើដំណើរសាធារណៈវិញ នៅម៉ាឡេស៊ីចំណាយជាង ០.៧៣ដុល្លារ។ នៅនៅឥណ្ឌូនេស៊ីចំណាយអស់ជាង ០.២៨ដុល្លារ។

សម្រាប់ការជួលផ្ទះវិញនៅម៉ាឡេស៊ីចំណាយអស់ប្រមាណ ២១២ដុល្លារ។ នៅឥណ្ឌូនេស៊ីចំណាយអស់ជាង ១៤៣ដុល្លារ។

យ៉ាងណាមិញ ក្រោយពីរឿងនេះបានប្រកាស ប្រជាជនម៉ាឡេស៊ីជាច្រើននាក់បានសម្តែងការមិនពេញចិត្តចំពោះទង្វើរបស់រដ្ឋាភិបាល ដោយអ្នកខ្លះបាននិយាយថា រដ្ឋាភិបាលគួរតែយកចិត្តទុកដាក់ជួយប្រជាជនខ្លួនឱ្យមានការងារធ្វើល្អជាង ព្រោះអ្នកខ្លះពុំមានការងារធ្វើនោះទេ។

ម្យ៉ាងវិញទៀត រដ្ឋាភិបាលគួរតែផ្តោតលើការខិតខំប្រឹងប្រែងធ្វើយ៉ាងណាដំឡើងប្រាក់ខែគោលឱ្យបុគ្គលិក ព្រោះតែការចំណាយជាប្រចាំថ្ងៃកាន់តែខ្ពស់ទៅៗ ហើយប្រាក់ខែដែលបុគ្គលិកទទួលបានសម្រាប់និស្សិតទើបតែបញ្ចប់ការសិក្សាបានត្រឹមតែជាង ៦០០ដុល្លារតែប៉ុណ្ណោះ ហើយប្រាក់ខែនេះតាំងពី ១០ឆ្នាំមុនម្ល៉េះ៕

Comment របស់អ្នកលេងហ្វេសប៊ុកម្នាក់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]