កូរ៉េខាងត្បូង៖ បន្ទាប់ពីបាត់មុខពី វិថីសិល្បៈអស់រយៈពេល ២ឆ្នាំរួចមក Kim Soo Hyun ដែលជាតារាសម្ដែង ខ្សែភាពយន្តភាគ កូរ៉េដ៏ល្បីល្បាញ បានបង្ហាញវត្តមានជាថ្មី នៅថ្ងៃនេះ ដោយបានបញ្ចប់ភារកិច្ច បម្រើកងទ័ររួចមក។

ក្នុងពេលនោះដែរ គេសង្កេតឃើញ មានវត្តមានរបស់ អ្នកសារព័ត៌មាន និងអ្នកគាំទ្រជាច្រើនបាន ឈររង់ចាំ Kim Soo Hyun យ៉ាងអន្ទះសារ នៅទីក្រុងPaju ប្រទេសកូរ៉េ។ លើសពីនេះ Kim Soo Hyun ត្រូវបានគេចាត់ទុកថា ជាតារាដែលបានបំពេញភារកិច្ចនេះ បានយ៉ាងល្អបំផុត ដោយទទួលបានជោគជ័យ ពីរឿងដ៏មានហានិភ័យមួយ ក្នុងជួរកងទ័ព ហើយមានតែទាហានប្រហែលជា០.១ភាគរយប៉ុណ្ណោះ ដែលបានឆ្លងផុតពីដំណាក់កាលដ៏គ្រោះថ្នាក់នោះ។

ជាពិសេស ការវិលត្រឡប់ជាថ្មីនេះដែរ បានធ្វើឲ្យរំជួលដល់បេះដូង ហ្វេនស្រីៗយ៉ាងខ្លាំង ដោយពួកគេពិតជា មានការនឹករម្លឹកដល់ តារាកូរ៉ដែលមានស្នាមញញឹមស្រស់ថ្លា និងខ្ពស់សង្ហា រូបនេះយ៉ាងខ្លាំង និងសង្ឃឹមថាIdol រូបនេះ នឹងមានអ្វីដែលជាចំណងដៃពិសេស សម្រាប់ការវិលត្រឡប់មួយនេះ ជាក់ជាមិនខាន៕

Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun
Kim Soo Hyun

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]