ម៉ាឡេស៊ី៖ ការប្រើប្រាស់បណ្ដាញអ៊ីនធើណេតសំរាប់ធ្វើការរកស៊ីគឺមិនខុសច្បាប់អ្វីនោះទេ។ សព្វថ្ងៃនេះ មានមនុស្សជាច្រើនធ្វើការLiveតាមបណ្ដាញហ្វេសប៊ុក ដើម្បីលក់ផលិតផល។ ការប្រើល្បិចសំរាប់ទាក់ទាញចំណាប់អារម្មណ៍ពីអ្នកចូលទស្សនាឬអតិថិជន មុននិងក្រោយអ្នកនឹងត្រូវគេតាមទាន់។

យោងតាមវីដេអូមួយដែលបង្ហោះនៅលើបណ្ដាញហ្វេសប៊ុក បានឲ្យឃើញថា នារីជនជាតិម៉ាឡេស៊ីធ្វើការLiveលក់ផលិតផលលើហ្វេសប៊ុក។ នៅពីមុខរបស់នាងមានលុយក្រដាស ១០០RM (២៥ដុល្លារ)ជាច្រើនសន្លឹក រួមជាមួយដុំមាសផងដែរ។ នាងនិយាយសួស្ដីទៅកាន់អ្នកចូលមើលការLive ដោយប្រាប់ថា «ថ្ងៃនេះ យើងខ្ញុំនឹងចែករង្វាន់ជាប្រាក់សុទ្ធទៅអ្នកទាំងអស់គ្នា។»

ប៉ុន្ដែបែរជាត្រូវភ្លាត់ស្នៀតនៅពេលដែលនាងលើកយកលុយក្រដាស ១០០RM (២៥ដុល្លារ) ដែលជាលុយក្លែងក្លាយ ម្ខាងមានរូបនិងម្ខាងទៀតមិនមានរូប។ គួរសង្កេតឃើញថា ទឹកមុខរបស់នាងមានភាពស្លន់ស្លោរ នៅពេលដែលនាងដឹងថាអ្នកកំពុងមើលការLiveឃើញលុយក្លែងក្លាយនោះ។ មានមាតិជាច្រើនបាននិយាយថា៖

«ដុំមាសនិងលុយទាំងអស់គឺសុទ្ធតែក្លែងក្លាយ។»

«ការយកលុយក្លែងក្លាយមកបោកប្រាស់បែបនេះអាចមានទោស៕ »

សូមទស្សនាវីដេអូខាងក្រោម៖ 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]