កាណាដា៖ កាលពីថ្មីនេះ តារាចម្រៀងប្រុស ដ៏មានប្រជាប្រិភាពនិងជាម្ចាស់​បទចម្រៀង«ពេលពិបាកចិត្តខ្ញុំ ចង់ផឹក» លោក ឆន សុវណ្ណរាជ បានបង្ហោះរូបភាពជាច្រើនពីដំណើរកម្សាន្តរបស់ខ្លួន នៅលើទឹកដីប្រទេស កាណាដា ទទួលបានការចាប់អារម្មណ៍ខ្លាំងមែនទែន ពីសំណាក់អ្នកគាំទ្រ។

ជាមួយគ្នានេះដែរ តារាចម្រៀងប្រុស ក្នុងផលិតកម្មយក្សរូបនេះ បានបង្ហាញពីសកម្មភាពជាច្រើនគ្រប់ទិសទីដែលខ្លួន បានទៅ នៅលើបណ្ដាញសង្គម ដោយមើលទៅស្រស់ស្អាត មិនណយនោះទេ។

តែអ្វីដែលមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះគឺ ទំនាក់ទំនងលោក ឆន សុវណ្ណរាជ រវាងតារាចម្រៀងស្រី មាស សុខសោភា ពិតជារឹងមាំខ្លាំងមែនទែន ដោយលោក មានភាពមមាញឹក ជាមួយនឹងការងារផង ដំណើរកម្សាន្តផងតែ លោក ឆន សុវណ្ណរាជ នៅតែមកស្កាត់ជួបគ្នាដែរ។

ក្នុងនោះផងដែរ លោក ឆន សុវណ្ណរាជ ក៏បានសរសេរនៅក្នុងការបង្ហោះនោះ​ថា៖«ឆ្លៀតពេលមកជួបគ្នាបានបន្តិចដែរ អរគុណបងដា និង ភា សម្រាប់បាច់ផ្កាស្វាគមន៍នៅToronto»ក្រោយពីបានឃើញបែបនេះ ធ្វើឲ្យបណ្ដាអ្នកគាំទ្ររំជូលចិត្ត សរសើរពីទំនាក់ទំនងរបស់ អ្នកនាង មាស សុខសោភា និង លោក ឆន សុវណ្ណរាជ។

គួររម្លឹកផងដែរថា នេះមិនមែនជាលើកទីមួយនោះទេ ដែលលោក ឆន សុវណ្ណរាជ និង  មាស សុខសោភា តែងតែបង្ហាញមិត្តភាពរបស់ខ្លួន ទៅវិញទៅមកបែបនេះ ៕

តោះទៅទស្សនារូបភាព ទាំងអស់គ្នា៖  

ឆន សុវណ្ណរាជ
ឆន សុវណ្ណារាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ និង មាស សុខសោភា
ឆន សុវណ្ណរាជ និង មាស សុខសោភា
សាររបស់ ឆន សុវណ្ណរាជ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ