ភ្នំពេញ​​​​៖ vivo បានបង្ហាញគម្រោងធំៗនៃកម្មវិធី និងបច្ចេកវិទ្យាថ្មីៗដ៏អស្ចារ្យជាច្រើនរបស់ខ្លួននៅក្នុងព្រឹត្តិការណ៍ MWC 2019 នៅឯទីក្រុងសៀងហៃរួចមកហើយ ពេលនេះ vivo ក៏បានថ្លែងបន្ថែមថា នឹងបង្ហាញស្មាតហ្វូនត្រកូល S ដំបូងជំនាន់ក្រោយរបស់ខ្លួនឲ្យមហាជនបានឃើញនៅក្នុងពេលឆាប់ៗនេះ។

ស្មាតហ្វូន vivo ត្រកូល S នឹងបង្ហាញខ្លួនឆាប់ៗនេះ

អ្វីដែលកាន់តែឲ្យភ្ញាក់ផ្អើលនោះគឺថា ក្រុមហ៊ុន vivo ប្រចាំនៅប្រទេសកម្ពុជាយើង ក៏បានឲ្យដឹងថា ក្រុមហ៊ុននឹងនាំយកស្មាតហ្វូន vivo ត្រកូល S នោះ ចូលក្នុងទីផ្សារប្រទេសកម្ពុជាយើងដែរ។ vivo Cambodia បានបង្ហើបបន្ថែមថា ស្មាតហ្វូនត្រកូល S នេះត្រឹមជាស្មាតហ្វូនលំដាប់កណ្តាលទេ មានតម្លៃសមរម្យ ហើយវាអាចនឹងបង្ហាញវត្តមានជាផ្លូវការនៅក្នុងប្រទេសយើងនៅពាក់កណ្តាលខែកក្កដា ខាងមុខនេះ។

ស្មាតហ្វូន vivo ត្រកូល S នឹងបង្ហាញខ្លួនឆាប់ៗនេះ

គួរបញ្ជាក់ផងដែរថា vivo បានលើកឡើងពីគម្រោងធំៗមួយចំនួននៅក្នុងព្រឹត្តិការណ៍ MWC 2019 ដូចជា គម្រោងនៃការ Support ជាមួយនឹងបច្ចេកវិទ្យា 5G, មុខងារ Cloud Game, Screen Mirroring, EasyShare, វ៉ែនតាឆ្លាត vivo AR Glass, មុខងារ AR 3D Launcher និងបច្ចេកវិទ្យា vivo Super FlashCharge 120W (សាកមួយពេញ 4000 mAh ប្រើពេលត្រឹមតែ 13 នាទីប៉ុណ្ណោះ)។

ឃើញថា vivo ធ្វើបានល្អច្រើននៅក្នុងពាក់កណ្តាលឆ្នាំ 2019 ជាមួយនឹងការនាំយកកំណែអាប់ដេតដ៏ធំ និងបច្ចេកវិទ្យាថ្មីៗនៅក្នុងប្រវត្តិសាស្រ្តរបស់ខ្លួន។ ដូចនេះចាំអ៊ុតមើលទាំងអស់គ្នា ថាតើស្មាតហ្វូនត្រកូល S ដំបូងបំផុតរបស់ vivo អាចធ្វើអ្វីបានខ្លះ? ហើយ vivo S… នឹងមានមុខងារពិសេសៗ ព្រមទាំងបំពាក់បច្ចេកវិទ្យាដូចដែលបានបង្ហាញនៅក្នុង MWC 2019 ណាខ្លះដែរ? ឆាប់ៗខាងមុខនេះនឹងបានដឹងទាំងអស់គ្នា!!!

ស្មាតហ្វូន vivo ត្រកូល S នឹងបង្ហាញខ្លួនឆាប់ៗនេះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]