ភ្នំពេញ៖ ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅផ្សារទំនើបThe Bridge ក្រុមហ៊ុនយក្ស ASUS ROG បានបើកការដាក់តាំងបង្ហាញផលិតផលចុងក្រោយរបស់ខ្លួនសម្រាប់ទីផ្សារកម្ពុជា ដែលមានដូចជា G531GU/ G731GU/ G731GV/ FX505DU និងFX505DT ជាមួយនឹងការចូលរួម ពីបណ្តាអ្នកគាំទ្រផលិតផលASUS ជាច្រើន។

ទិដ្ឋភាពក្នុងកម្មវិធីរបស់ASUS
ទិដ្ឋភាពក្នុងកម្មវិធីរបស់ASUS

តាមរយៈកម្មវិធីដ៏អធិកអធម ដែលមានបណ្តាអ្នកគាំទ្រជាច្រើនបានចូលរួមជាង៤០០នាក់នេះ លោក Lawrence Liu ដែលជាប្រធានផ្នែកគ្រប់គ្រងផលិតផលASUS និងROG នៅកម្ពុជាបានថ្លែងឲ្យដឹងថា៖ 

«ទីផ្សារប្រទេសកម្ពុជាពី១ឆ្នាំទៅ១ឆ្នាំតែងតែមានការកើនឡើងជាខ្លាំង ជាពិសេសវិស័យផ្នែកហ្គេម និងការឌីស្ស៉ាញជាដើម។ នេះគឺជាសញ្ញាវិជ្ជមានដែលស្របទៅនឹងទិសដៅរបស់ក្រុមហ៊ុន ដែលផ្តោតខ្លាំងទៅលើគុណភាព តម្លៃ និងការច្នៃប្រឌិត»។
លោកLawrence Liu ដែលជាប្រធានផ្នែកគ្រប់គ្រងផលិតផលASUS និងROG នៅកម្ពុជា
លោកLawrence Liu ដែលជាប្រធានផ្នែកគ្រប់គ្រងផលិតផលASUS និងROG នៅកម្ពុជា

ស្របពេលជាមួយក្រុមហ៊ុន ASUS បានប្រកាសពីភាពជោគជ័យរបស់ខ្លួនក្នុងទីផ្សារកម្ពុជា ក៏ដូចជាទីផ្សារអន្តរជាតិ ក្រុមហ៊ុន១នេះ ត្រូវបានប្រកាសថាខ្លួនទទួលបានចំណាត់ថ្នាក់លេខ១ ផ្នែកគំនិតច្នៃប្រឌិតទៅលើផលិតផល ក្នុងវិស័យបច្ចេកវិទ្យាផ្នែកកុំព្យូទ័រផងដែរ។ តួយ៉ាងយើងឃើញមានកុំព្យូទ័រម៉ូដែល G731GU ដែលមានការរចនាបែបកាច មានប្រព័ន្ធខ្យល់ការពារកម្តៅខ្ពស់ មានអេក្រង់ទូលាយ និងពណ៌ដិតល្អកំរិត IPS ស៊េរីចុងក្រោយដែលផ្តល់ភាពងាយស្រួល ដល់អ្នកប្រើប្រាស់ ក្នុងការឌីហ្សាញ និងលេងហ្គេមកម្រិតធ្ងន់ ថែមទាំងមិនមានភាពរអាក់រអួល។

ភាគច្រើនកុំព្យូទ័រទាំងនោះមានភាពលើសពីកុំព្យូទ័រ ដទៃទៀតក្នុងផ្សារលើចំណុច១ចំនួនបន្ថែមទៀតរួមមាន៖ KeyStone ដែលត្រូវបានប្រើប្រាស់សម្រាប់កែប្រែSettingភ្លើងពណ៌ Settingក្នុងហ្គេម និងកម្មវិធីប្រើប្រាស់ ក៏ដូចជាការលាក់ឯកសារសំងាត់ផ្ទាល់ខ្លួនផងដែរ។ RGBដោយគ្រាប់ដែលស្ថិតលើបន្ទះក្តារចុច រួមទាំងបន្ទាត់ខ្សែRGB៣ខ្សែព័ទ្ធជុំវិញកុំព្យូទ័រ យើងអាចនិយាយបានថាវាជាកុំព្យូទ័របែបកំណាច និងមានឥទ្ធិពលតែម្តង។  

កុំព្យូទ័រដែលបានដាក់តាំងបង្ហាញ
កុំព្យូទ័រដែលបានដាក់តាំងបង្ហាញ

ក្រៅពីម៉ូដែលROG ក្រុមហ៊ុនមួយនេះក៏មានដាក់តាំងបង្ហាញម៉ូដែល TUF ហ្គេមមីងដែលជាកុំព្យូទ័រប្រភេទហ្គេមមីងធុនមធ្យម និងមានតម្លៃសមរម្យដែលអាចឲ្យអតិថិជនភាគច្រើនអាចទទួលយកបាន សម្រាប់ការងារឌីហ្សាញជាច្រើនបានយ៉ាងលឿន មិនយឺតយ៉ាវ ជាពិសេសអាចលេងហ្គេមផងដែរ។

បន្ថែមពីលើនេះទៅទៀតនោះគឺថា យើងឃើញមានការប្រកួតហ្គេម Dota2 ដែលត្រូវការពណ៌អេក្រង់កម្រិតខ្ពស់ និង PUBGដែលត្រូវការ Refresh rate កម្រិតខ្ពស់ដើម្បីភាពជាអ្នកឈ្នះ ដែលបង្កឲ្យកម្មវិធីកាន់តែមានភាពសប្បាយរីករាយកាន់តែខ្លាំងឡើងផងដែរ។

អ្នកចូលរួមប្រកួតលេងហ្គេម
កុំព្យូទ័រដែលបានដាក់តាំងបង្ហាញ

ក្រៅពីកម្មវិធីដ៏មានភាពសប្បាយរីករាយ ជាមួយនឹងការដាក់តាំងនូវស៊េរីម៉ដែលកុំព្យូទ័រថ្មីៗទាំងនេះ នៅក្នុងនោះក៏មានការដាក់បញ្ចុះតម្លៃយ៉ាងពិសេស សម្រាប់ការដាក់លក់ជាលើកដំបូងនូវផលិតផលថ្មីនៅលើទីផ្សារ ដែល ១៥១៩ដុល្លារ បញ្ចុះសល់ត្រឹមតែ ១៣៩៩ដុល្លារ ប៉ុណ្ណោះ ដែលធ្វើឲ្យមានបានការចាប់អារម្មណ៍យ៉ាងខ្លាំង ពីអ្នកចូលរួមទាំងអស់។

ជាចុងក្រោយយើងឃើញមានការចូលរួមពីសំណាក់Youtuber ល្បីៗជាច្រើនរូប និងក្រុមCosplay របស់Dark Fantasy សម្រាប់ធ្វើឲ្យ បរិយាកាសនៃកម្មវិធីកាន់តែរីករាយ ជាមួយការសំណេះសំណាល និងចែករំលែកបទពិសោធក្នុងវិស័យអេឡិចត្រូនិច ក៏ដូចជាការងារប្រចាំថ្ងៃថែមទៀតផង។ លើសពីនេះទៅទៀត អ្នកចូលរួមទាំងអស់ក៏ ទទួលបាននូវរង្វាន់ជាច្រើនរបស់ក្រុមហ៊ុនដ៏ល្បី ASUS នៅក្នុងការចូលរួមនៅក្នុងកម្មវិធីមួយនេះផងដែរ៕

ចង់ជ្រាបច្បាស់ សម្រាប់ព័ត៌មានលម្អិត អាចទាក់ទងទៅកាន់៖

KimAng Sim 

Sale Team & Digital

[email protected]

ROG Facebook: https://www.facebook.com/ASUSROGKH/?ref=bookmarks

ASUS Facebook: https://www.facebook.com/asus855/?ref=bookmarks

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]