តៃវ៉ាន់៖ ឪពុកជនជាតិតៃវ៉ាន់ម្នាក់បានធ្វើដំណើរទៅកាន់ប្រទេសជប៉ុន និងបានត្រលប់មកវិញដោយទិញកាដូអនុស្សាវរីយ៍សម្រាប់កូនប្រុសតូចរបស់គាត់។ គាត់បានទិញអាវបុរាណជប៉ុនរូបឪឡឹកសម្រាប់កូនប្រុសតូច។

នៅពេលដែលប្រពន្ធរបស់គាត់បើកមើលអាវជប៉ុននោះ នាងឆ្ងល់ថា ហេតុអ្វីបានជាកអាវមានរាងធំខុសពីធម្មតា និងស្មាអាវមានទំហំតូចខ្លាំងសម្រាប់ក្មេងទូទៅ។ ចំណែកឯផ្នែកខាងក្រោមនៃអាវចំហ និងពីមុខផ្នែកខាងក្រោមមានប្រហោង។  

តាមប្រភពបានឲ្យដឹងថា នាងជាប្រពន្ធបានផ្ញើជាសំណួរទៅកាន់គេហទំព័រ Facebook របស់ម៉ាកអាវជប៉ុនYukataនោះថា «តើក្មេងតូចនៅជប៉ុនមិនពាក់ខោក្នុង នៅពេលដែលពាក់អាវYukataមែនទេ? »

អ្វីដែលជាការពិតត្រូវបានដឹងនៅពេលដែល ប្រពន្ធរបស់គាត់មើលទៅផ្លាកនៅលើអាវជប៉ុននោះ គឺជាអាវYukata សម្រាប់សត្វឆ្កែទៅវិញ។ បន្ទាប់មកនាងបានប្រាប់ប្ដីរបស់នាងអំពីរឿងនេះ នៅពេលដែលគាត់ត្រលប់មកពីធ្វើការវិញ។ បុរសដែលជាប្ដីបាននិយាយថា អាវនេះសម្រាប់សត្វឆ្កែពិតមែន ប៉ុន្ដែវានៅតែពាក់បានសម្រាប់កូនប្រុសតូចរបស់គាត់៕ 

សូមទស្សនារូបភាពខាងក្រោម៖

ក្មេងប្រុសតូចស្លៀកពាក់អាវជប៉ុនYukata
ផ្លាកអាវសំរាប់សត្វឆ្កែ
អាវចប៉ុនYukata

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]