កូរ៉េខាងត្បូង ៖ នេះមិនមែនជាលើកទីមួយទេ ប៉ុន្តែការតុបតែងខ្លួន ក៏ដូចជាស្ទីលសម្លៀកបំពាក់របស់ Jimin ជារឿយៗតែងតែបំផុសគំនិត ឲ្យយុវវ័យរកឃើញការរៀបចំខ្លួនបែបថ្មី ដែលមើលទៅសាមញ្ញ ប៉ុន្តែស្រស់សង្ហា និងទាន់សម័យ។

ក្នុងនាមជាសមាជិក ដែលពូកែលេងស្ទីលតែងខ្លួនបំផុត នៅក្នុងក្រុម BTS Jimin ចូលចិត្តបង្ហាញ ភាពឡូយឆាយនៃម៉ូតសម្លៀកបំពាក់របស់ខ្លួន ក្នុងឈុតពណ៌ខ្មៅជាពិសេសតែម្ដង។

ពណ៌នេះត្រូវបានគេទទួលស្គាល់ថា ជាពណ៌ចំណូលចិត្តរបស់មិត្តយុវវ័យជាច្រើន នៅក្នុងពេលបច្ចុប្បន្ន ជាពិសេសនារីៗសម័យថ្មី ដែលភាគច្រើនគឺ ពួកគេពេញចិត្តបុរសៗដែលស្លៀកឈុតពណ៌ខ្មៅ។

ក្នុងវ័យ ២៤ឆ្នាំ Jimin តែងតែជ្រើសរើស ការតុបតែងខ្លួនបែបយុវវ័យ ពោលគឺមិនចាស់ទុំពេក ហើយក៏មិនស្ទាយ ដូចជាក្មេងៗពេកដែរ។ លក្ខណៈពិសេសរបស់លោក គឺពូកែលេងស្ទាយ៏ យកអាវបែបសុភាពៗ មកពាក់ជាស្ទីលបែបទាន់សម័យ ប៉ុន្តែអាចប្រើប្រាស់ឈុតទាន់សម័យ ទៅជាសម្លៀកបំពាក់បែបចាស់ទុំផងដែរ៕

ចង់ដឹងថា តើស្ទីលតែងខ្លួនរបស់កម្លោះសិចស៊ីប្រចាំក្រុម BTS រូបនេះ មានភាពស្រស់សង្ហាកម្រិតណានោះ?

តោះមកទស្សនារូបភាពខាងក្រោមទាំងអស់គ្នា ៖ 

រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin
រូបភាព Jimin

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]