ថៃ៖ ខណៈនេះតារាសម្តែងស៊ិចស៊ីកញ្ញា ដេននីក្វាន់ កំពុងសម្រាកព្យាបាលជំងឺខ្លួន នៅមន្ទីរពេទ្យប្រទេសថៃ។
ខណៈកំពុងមានជំងឺជាប់កាយផងនោះ កញ្ញា ដេននី ក្វាន់ ត្រូវបានសារព័ត៌មានមួយចំនួន ចុះផ្សាយពាក្យចចាមអារ៉ាមថា តារាស្រីរូបនេះ កំពុងតែមានជំងឺនិងមានបញ្ហាស្បែកធ្ងន់ធ្ងរ ដែលត្រូវសម្រាកព្យាបាលជំងឺមួយរយៈ នៅមន្ទីពេទ្យប្រទេសជិតខាង។
គ្រាន់តែដំណឹងនេះបានល្បីសុះសាយពេញបណ្តាញសង្គមភ្លាម ស្រាប់តែម្ចាស់សាមីខ្លួន កញ្ញា ដេននី ក្វាន់ បានចេញមុខប្រតិកម្មតបទៅវិញ ដើម្បីបញ្ជាក់ និងស្រាយចម្ងល់មហាជនដោយសារសរសេរយ៉ាងវែង នៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ “ខ្ញុំសូមបញ្ជាក់ថាខ្ញុំគ្មានបញ្ហាស្បែកដូចដែលមនុស្សមួយចំនួនចោទនោះទេ សូមកុំបំផុសបំផុលឲ្យវាជារឿងធំ ខ្ញុំគឺទឹកចូលសួត និងអាឡែកហ្ស៊ីបំពង់ក.ទេ បញ្ជាក់គ្មានបញ្ហាស្បែកទេ បើមិនជឿអាចមកមើលខ្ញុំនៅពេទ្យថៃបានគឺពេទ្យ Paolo ។មនុស្សអើយមនុស្សអីក៏តាមឈ្នានីសខ្ញុំម្ល៉េះ?”។
ផ្អែកលើសារទាំងនេះ បានបញ្ជាក់ឲ្យឃើញថា កញ្ញា ដេននី ក្វាន់ មិនបានមានបញ្ហាស្បែកអ្វី ដូចដែលពាក្យចចាមអារ៉ាមមួយចំនួន បានផ្សព្វផ្សាយនៅលើបណ្តាញសង្គមនោះទេ។ ម៉្យាងវិញទៀត ខណៈនេះ នាងកំពុងតែមានបញ្ហា ទឹកចូលសួត និងអាឡែកស៊ីបំពងក. តែប៉ុណ្ណោះ៕
តើប្រិយមិត្តយល់យ៉ាងណាដែរ?
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]