រាជធានី​ភ្នំពេញ ៖ សាកសព​ម្នាក់​ដែល​គេ​សង្ស័យ​ថា ជា​ស្ត្រី បន្ទាប់​ពី​ឃើញ​មាន​អាវទ្រនាប់​នៅ​ក្បែរ​នោះ​មាន​ចម្ងាយ​ប្រហែល​កន្លះ​ម៉ែត្រ​ពី​សព​ដែល​ត្រូវ​ឃាតករ​ដុត​ចោល​ឆេះ​យ៉ាង​សន្ធោសន្ធៅ ហើយ​ត្រូវ​កម្មករ​បូម​ខ្សាច់​ក្បែរ​នោះ​ខ​ល​ប្រាប់​សមត្ថកិច្ច​ចុះ​ទៅ​ទាន់ ខណៈ​កំពុង​តែ​ឆេះ ហើយ​ជួយ​យក​ទឹកបរិសុទ្ធ​ចំណុះ​មួយ​ដប​១​លី​ត្រ​កន្លះ​ចំនួន​៣​ដប និង​២​ដប​កន្លះ​ទៀត​ជួយ​ចាក់​ស្រោច​ពន្លត់ ទើប​រលត់​អស់​ដល់​ស្នាម​ឆេះ​ឡើង​រួញ​ខ្មៅ សំណាង​ហើយ​ដែល​សមត្ថកិច្ច​ជួយ​ពន្លត់​ទាន់​ពេល កុំ​អី​សព​ឆេះ​ក្លាយជា​ផេះ​បាត់​ភស្តុ​តាង​បាត់​ទៅ​ហើយ​។

ហេតុការណ៍​ខាងលើ​នោះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​កាលពី​ម៉ោង​៩​និង​១៥​នាទី​យប់ ថ្ងៃ​ទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ត្រង់​ចំណុច​ដី​ឡូ​តិ៍​លោក​ឧកញ៉ា លី​យុង​ផាត់ ផ្លូវលំ​ខាងជើង​ប្រហែល​៥០០​ម៉ែត្រ​ពី​ផ្លូវ​វិមាន​ឈ្នះ​ៗ​ស្ថិត​ក្នុងភូមិ​បាក់​ខែង​លើ សង្កាត់​បាក់​ខែង ខណ្ឌ​ជ្រោយចង្វារ ។

ជន​រង​គ្រោះ​ខាងលើ​នៅ​មិន​ទាន់​ស្គាល់​អត្តសញ្ញាណ​នៅឡើយ​ទេ ទំនងជា​ស្ត្រី ដោយ​គេ​សង្ស័យ​ថា ត្រូវ​ជនសង្ស័យ​ចាប់រំលោភ រួច​ហើយ​វាយ​សម្លាប់ ថែម​ទាំង​ដុត​ចោល​តែ​ម្តង​។​ពីព្រោះ​មាន​បន្សល់​ទុក​នៅ​អាវទ្រនាប់​ពណ៌​ខ្មៅ​នៅ​ក្បែរ​សព​ចម្ងាយ​ប្រហែល​កន្លះ​ម៉ែត្រ និង​ដែក​ទី​ព​ប្រវែង​ប្រហែល​៦​តឹក ចំនួន​៤​កំណាត់​ទៀត​ផង​។

បើ​តាម​ប្រភព​ផ្សេង​ៗ​ដោយ​គេ​សង្ស័យ​ថា អាច​ចាប់រំលោភ​ពី​កន្លែង​ផ្សេង ហើយ​អាច​ដាក់​តាម​រថយន្ត​យក​មក​ដុត​ចោល​ដើម្បី​បំបាត់ភស្តុតាង ហើយ​សព​នោះ​គេ​សង្ស័យ​ថា អាច​ជា​ស្ត្រី​ច្រើន​ជាង ព្រោះ​ដងខ្លួន​សព​មាន​រូបរាង​តូច ហើយ​មាន​អាវ​ត្រ​នា​ប់​នៅ​ក្បែរ​នោះ​ផង​ដែរ​។

តាម​សម្តី​កម្មករ​បូម​ខ្សាច់​ម្នាក់​ដែល​ខ​ល​ប្រាប់​សមត្ថកិច្ច​ឲ្យ​ដឹង​ថា នៅ​ពេល​កើតហេតុ​ខាងលើ​ក៏​មាន​អណ្តាតភ្លើង​ឆេះ​យ៉ាង​សន្ធោសន្ធៅ កម្មករ​ទាំងនោះ​ក៏​បាន​នាំ​គ្នា​ទៅ​មើល​ក្រែងលោ​ឆេះ​ព្រៃ ស្រាប់តែ​ក៏​ប្រទះ​ឃើញ​គេ​ដុត​សព ហើយ​នាំ​គ្នា​រត់​ចេញពី​កន្លែង​កើតហេតុ រួច​ក៏​រាយការណ៍​ប្រាប់​សមត្ថកិច្ច​មូលដ្ឋាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ និង​បាន​យក​ទឹកបរិសុទ្ធ​ចំនួន​៥​ដប​ចាក់​ស្រោច​ពន្លត់ភ្លើង ទើប​រលត់ តែ​កម្ម​អកុសល​បាន​ឆេះ​ខ្លោច​រួញ​ខ្មៅ​ស្លាប់​បាត់បង់​ជីវិត​ទៅ​ហើយ​។

ក្រោយ​យមក​សមត្ថកិច្ច​មូលដ្ឋាន បាន​ទាក់ទង​សមត្ថកិច្ច​ជំនាញ​ខាង​កោសល​វិ​ច្ឆ័​យមក​ពិនិត្យ​ដោយសារ​កន្លែង​កើតហេតុ​មាន​ភ្លៀងរលឹម​ផង សមត្ថកិច្ច​បាន​ឲ្យ​រថយន្ត​ដឹក​សព​យក​ទៅ​តម្កល់​ទុក​នៅ​វត្ត​ស្ទឹង​មាន​ជ័យ រង់ចាំ​ពេល​ព្រឹក​ពិនិត្យ​ម្តងទៀត​៕ (​កែសម្រួល​ដោយ ៖ បុប្ផា​)

ប្រភព៖ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]