WARNING: GRAPHIC VIDEO

(Viewer discretion is advised)

ឥណ្ឌា៖ នៅក្នុងវីដេអូមួយដែលបានបង្ហោះពេញបណ្ដាញអ៊ីនធើណេត ករណីបុរសម្នាក់បានចាក់នារីដែលត្រូវជាសង្សាររបស់ខ្លួន។ វីដេអូដែលបានថតដោយប្រជាពលរដ្ឋនៅក្នុងតំបន់នោះ ធ្វើឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ នៅក្នុងវីដេអូនោះ មានមនុស្សជាច្រើនបានស្រែកព្យាយាមបញ្ឈប់បុរសដែលកំពុងកាន់កាំបិតចាក់នារីម្នាក់នោះ។ ប៉ុន្ដែបុរសនោះ បានអារបំពង់ករបស់ខ្លួនឯងជាច្រើនកាំបិត ដើម្បីគំរាមកំហែងមនុស្សនៅជុំវិញនោះចេញឲ្យឆ្ងាយ កុំឲ្យចូលមកជិតគាត់។

តាមប្រភពបានឲ្យដឹងថា បុរសនោះមានឈ្មោះថា Sushanth អាយុ២២ឆ្នាំ បានចាក់នារីរងគ្រោះឈ្មោះថា Diksha អាយុ២០ឆ្នាំ ជាច្រើនកាំបិត។ ហេតុការណ៍នោះបានកើតឡើង នៅពេលដែលនាងចេញពីសាលារៀនម៉ោង៤:៣០រសៀល ដើរសំដៅទៅផ្ទះ។

ពួកគេទាំងពីរនាក់ជាសង្សារនឹងគ្នា ប៉ុន្ដែបានបែកបាក់គ្នារួចទៅហើយ បណ្ដាលឲ្យខាងប្រុសមិនសុខចិត្ត ធ្វើឲ្យខាងប្រុសយកកាំបិតចាក់នារីដែលជាសង្សាររបស់ខ្លួនដូច្នេះ។ សូមបញ្ជាក់ដែរថា ពួកគេទាំងពីបានទាក់ទងគ្នា៦ឆ្នាំមកហើយ។ ប៉ុន្ដែប៉ុន្មានខែកន្លងទៅនេះ នារីរងគ្រោះមានភាពលាក់បាំងនិងមិនសូវស្និតស្នាលដូចមុនហើយបានសុំបុរសនោះចែកផ្លូវ។ 

ពួកគេទាំងពីរបានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ។ ករណីនេះកំពុងស្ថិតនៅក្នុងការដោះស្រាយរបស់ប៉ូលិស៕

សូមទស្សនាវីដេអូខាងក្រោម៖

WARNING: GRAPHIC VIDEO

(Viewer discretion is advised)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]