ភ្នំពេញ៖ ខណៈនេះ តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស លោក ឆន សុវណ្ណរាជ កំពុងចំណាយពេលសម្រាកលំហែកាយ ក្រោយទំនេរដៃពីការងារ ក្នុងទីក្រុង Toronto ប្រទេសកាណាដា។

យ៉ាងណាមិញ តាមរយៈដំណើរកម្សាន្តលើកនេះ គេសង្កេតឃើញថាតារាចម្រៀងរូបនេះ បានបង្ហោះរូបភាពជាច្រើនសន្លឹក បង្ហាញពីសកម្មភាព ដើម្បីឲ្យអ្នកគាំទ្ររបស់ខ្លួនបានឃើញផងដែរ។

ដោយឡែក ទន្ទឹមនឹងនោះដែរ អ្នកគាំទ្របានចាប់អារម្មណ៍លើរូបភាពពីរសន្លឹករបស់លោក ឆន សុវណ្ណរាជ ដែលទើបតែបង្ហោះថ្មីៗនេះ ដោយរូបភាពមួយលោកមិនទាន់កោរពុកមាត់ និងរូបភាពមួយទៀតលោកកោរពុកមាត់រួចហើយ។

សម្រាប់រូបភាពពីរសន្លឹកនោះ ពិតជាធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ខ្លាំងមែនទែន ព្រោះមិននឹកស្មានថា មុខមាត់របស់លោក ឆន សុវណ្ណរាជ បានផ្លាស់ប្តូរស្ទើរតែ ១៨០ ដឺក្រេ ដោយគ្រាន់តែរូបលោកកោរពុកមាត់ចេញតែប៉ុណ្ណោះ។

ទោះជាយ៉ាងណាក្តី សម្រាប់រូបភាព២សន្លឹកនេះ ត្រូវបានអ្នកគាំទ្រលាន់មាត់សរសើរថា ស្ទាយ៏មានពុកមាត់ និងអត់ពុកមាត់ លោក ឆន សុវណ្ណរាជ នៅតែសង្ហា ហើយចំពោះស្ទាយ៏ទាំងពីរបែបនេះ បើទោះជារូបលោកធ្វើមួយណា ក៏នៅតែទាក់ទាញចិត្ត និងក្រសែភ្នែកអ្នកគាំទ្រដដែល៕

តើប្រិយមិត្តយល់យ៉ាងណាដែរ? 

ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ
ឆន សុវណ្ណរាជ ទើបតែកោរពុកមាត់
ឆន សុវណ្ណរាជ មិនទាន់កោរពុកមាត់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ឆន សុវណ្ណរាជ