កូរ៉េខាងត្បូង៖ កាលពីម្សិលមិញនេះ មានរឿងដ៏រន្ធត់មួយសម្រាប់វិស័យសិល្បៈកូរ៉េ ដោយតារាសម្តែងស្រីដ៏ឆ្នើមនាង Jeon Min Su​​​n ដែលប្រិយមិត្តខ្មែរភាគច្រើន ស្គាល់នាងតាមរយៈខ្សែភាពយន្តដ៏ល្បីកាលពីប៉ុន្មានឆ្នាំមុន សម្តែងជាតួម្តាយរបស់តួឯក គីម ថាក់គូ រឿង “នំបុ័ងបញ្ចាំស្នេហ៍” “Bread Love and Dream” បានទទួលមរណភាព ដោយការធ្វើអត្តឃាតសម្លាប់ខ្លួន ក្នុងសណ្ឋាគារមួយកន្លែង។

ផ្អែកតាមប្រភពស្រាវជ្រាវរបស់ក្រុមប៉ូលីសបានឲ្យដឹងថា៖ “នាង Joen Mi Sun បាន Check In ចូលសណ្ឋាគា នៅម៉ោង១កណ្តាលអាធ្រាត។ បន្ទាប់ពីឆែកកាមេរ៉ាសុវត្ថិភាព CCTV បានឲ្យដឹងថានាង Jeon Mi Sun បានចូលបន្ទប់នោះតែម្នាក់ឯងទេ ហើយក៏គ្មានអ្នកណាម្នាក់ចូលមកបន្ទាប់ពីនាងដែរ។ ដូច្នេះហើយគ្មានភស្តុតាងណាដែលបញ្ជាក់ថានាង ត្រូវបានគេសម្លាប់នោះទេ។ ម៉្យាងវិញទៀត សូម្បីតែលិខិតអ្វីមួយចុងក្រោយ ក៏នាង Joen Mi Sun មិនបានបន្សល់ទុកដែរ”

តាមការបញ្ជាក់បន្ថែមបានឲ្យដឹងទៀតថា៖ “ថ្មីៗនេះសមាជិកគ្រួសាររបស់នាង Joen Mi Sun ទើបតែទទួលមរណភាព ហើយម្តាយរបស់នាងក៏ធ្លាក់ខ្លួនឈឺ។ ដូច្នេះហើយ វាហាក់ដូចតារាស្រីម្នាក់នេះ កំពុងតែមានជំងឺបាក់ទឹកចិត្ត។ ហើយអំឡុងពេលម្សិលមិញនេះ ម៉ោងប្រហែលជា ១:៤០ នាទីយប់នោះ នាងបានតេទៅឪពុករបស់នាង បន្ទាប់មកនាងក៏បានស្លាប់នៅ ២ម៉ោងបន្ទាប់ ដែលទាំងនេះជាអ្វីដែលប៉ូលីសសន្និដ្ឋាន ព្រោះថាបន្ទាប់ពីនោះ គឺ Joen Mi Sun មិនបានលើកទូរស័ព្ទដែលមិត្តរបស់នាងព្យាយាមតេមកនោះទេ”

ទោះជាយ៉ាងណាក្តី តាមការទម្លាយការពិតរបស់ អ្នកគ្រប់គ្រងរបស់តារាសម្តែងស្រីរូបនេះ បានឲ្យដឹងថា នាងធ្លាប់ទទួលការព្យាបាលជំងឺបាក់ទឹកចិត្តរួចមកហើយ។ ទាំងនេះពិតជារឿងដ៏គួរឲ្យសោកស្តាយមែនទែន សម្រាប់អ្នកគាំទ្រ ដែលគ្រប់គ្នាត្រូវបាត់បង់តារាស្រីដ៏ឆ្នើម និងពោពេញដោយទេពកោសល្យ យ៉ាងឆាប់រហ័សបែបនេះ៕

Jeon Mi Sun
Jeon Mi Sun
Jeon Mi Sun
រឿង «នំបុ័ងបញ្ចាំស្នេហ៍»

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]