ប្រេស៊ីល៖ ក្រុមបាល់ទាត់ជម្រើសជាតិអ៊ុយរ៉ាហ្គាយបានធ្លាក់ត្រឹមវគ្គ៨ក្រុមចុងក្រោយក្នុងពានរង្វាន់ Copa America 2019 ដោយបានចាញ់ប៉េរូដោយបាល់កាត់សេចក្ដី១១ម៉ែត្រ (៤-៥) បន្ទាប់ពីចប់ ៩០នាទីក្រុមទាំងពីរបានត្រឹមស្មើគ្នា 0-0។

ក្រុមកីឡាករជម្រើសជាតិអ៊ុយរ៉ាហ្គាយ
កីឡាករ Luis Suarez (អាវខៀវ) និងកីឡាកររបស់ប៉េរ៉ូ

ក្នុងការប្រកួតនេះអ៊ុយរ៉ាហ្គាយបានបើកការវាយលុកយ៉ាងខ្លាំងទៅលើប៉េរូដោយមានឱកាសស៊ុតរហូតទៅដល់ ១០ដងនិងត្រូវគោលដៅ៤ដង ខណៈប៉េរូមានឱកាសស៊ុតត្រឹម ៣ដងនិងមិនត្រូវគោលដៅសូម្បីតែមួយដង។ ខ្សែប្រយុទ្ធជួរមុខរបស់អ៊ុយរ៉ាហ្គាយដូចជា Luis Saurez និង Edinson Cavani បានព្យាយាមយ៉ាងខ្លាំងក្នុងការរកគ្រាប់បាល់ឲ្យក្រុមរបស់ខ្លួន ប៉ុន្តែនៅតែមិនមានឱកាសរហូតចប់៩០នាទី ក្រុមទាំងពីរបានត្រឹមទទួលលទ្ធផលស្មើគ្នា 0-0។ ចូលមកដល់វគ្គកាត់សេចក្ដីដោយបាល់១១ម៉ែត្រ អ៊ុយរ៉ាហ្គាយបានភ្លាត់ទាត់មិនចូលដោយត្រូវអ្នកចាំទីរបស់ប៉េរូសង្រ្គោះបានតាមរយៈការស៊ុតរបស់ខ្សែប្រយុទ្ធក្លិបអ្នកមានបុណ្យ Barcelona គឺកីឡាករ Luis Suarez។ ជាលទ្ធផលចុងក្រោយ អ៊ុយរ៉ាហ្គាយបានចាញ់ប៉េរូក្នុងការទាត់បាល់កាត់សេចក្ដី១១ម៉ែត្រជាមួយនិងលទ្ធផល ៤-៥ និងបានធ្វើឲ្យពួកគេហាលអាវត្រឹមវគ្គ៨ក្រុមនេះ៕

ចង់ដឹងថាការប្រកួតនោះស្វិតស្វាញយ៉ាងណា សូមទៅទស្សនាវីដេអូនៃការប្រកួតទាំងអស់គ្នា!! 

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]