ភ្នំពេញ៖ កាលពីរសៀលថ្ងៃទី២៨ ខែមិថុនា ឆ្នាំ ២០១៩ នេះ នៅសណ្ឋាគារភ្នំពេញ ក្រុមហ៊ុន TOSHIBA ទើបតែបានចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លង e.STUDIO ប្រភេទថ្មី និង ទំនើបំផុត របស់ខ្លួននាពេលថ្មីៗនេះ ដើម្បីបង្ហាញពីគោលជំហរ ក្នុងនាមជាម៉ាកយីហោដ៏ល្បីលេខ១ នៅលើទីផ្សារ ខាងផលិតផលម៉ាស៊ីនថតចម្លង ដែលផ្តល់នូវការចំណាយប្រកបដោយប្រសិទ្ធភាព ការប្រើប្រាស់បានយូរអង្វែង សន្សំសំចៃខ្ពស់ និងមានតម្លៃសមរម្យ។ 

ក្រុមហ៊ុន បានបញ្ចេញលក់ម៉ាស៊ីនថតចម្លងម៉ូឌែល e.STUDIO​4518A និង ម៉ាស៊ីន e.STUDIO5516AC ខា្នតមធ្យម ដើម្បីឆ្លើយតបទៅនឹងតម្រូវការដ៏ចាំបាច់រប​ស់ស្ថាប័ន និងសហគ្រាសទាំងអស់នៅក្នុងប្រទេសកម្ពុជា។

TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល
TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល

ដោយក្រុមហ៊ុន ភី ធី​ ស៊ី​ កុំព្យូទ័រ ខូអិលធីឌី បានសហការណ៍ជាមួយក្រុមហ៊ុន​ TOSHIBA រៀបចំកម្មវិធីសិក្ខាសិលាស្តីអំពី «TOSHIBA MULTIFUNCTIN SYSTEMS & SOLUTIONS WORKSHOP» ដើម្បីបង្ហាញនូវសក្តានុពលភាពក៏ដូចជាបច្ចេកវិទ្យាទំនើបជំនាន់ថ្មីចុងក្រោយបំផុតរបស់ម៉ាស៊ីនថតចម្លង សម្រាប់ការផ្គត់ផ្គង់ស្របតាមតំរូវការរបស់អតិថិជនគ្រប់ទិសទី ទាំងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន ស្ថានទូត អង្គការ អ្នកទិញលក់បន្ត និងអតិថិជនប្រើប្រាស់តាមផ្ទះ។ 

ក្នុងកម្មវិធីនេះផងដែរក៏បានផ្តល់នូវចំណេះដឹងផ្នែកព័ត៌មានវិទ្យា របៀបប្រើប្រាស់និងគុណតម្លៃរបស់ផលិតផលថ្មី TOSHIBA e.STUDIO4518A និង e.STUDIO5516AC នេះដែរជាបច្ចេកវិទ្យាជំនាន់ថ្មីចុងក្រោយរបស់ក្រុមហ៊ុន TOSHIBA ​ដែលមានគុណភាពខ្ពស់ និងមានសមត្ថភាពដែលលោកអ្នកនឹកស្មានមិនដល់ ហើយពេលនេះបានកំពុងចរាចរណ៍លក់លើទីផ្សានៅក្នុងប្រទេសកម្ពុជាហើយ។  

TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល
TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល

សូមបញ្ជាក់ថា អតិថិជនទាំងអស់ អាចរកទិញផលិតផលម៉ាក TOSHIBA គ្រប់ម៉ូឌែល ទាំងអស់នៅក្រុនហ៊ុន ភី ធី ស៊ី កុំព្យូទ័រ ​ មានសាខាចំនួន ៥កន្លែង គឺ ​ទីតាំងទីមួយ ទីស្នាក់ការការិយាល័យកណ្តាល អគារកាច់ជ្រុង ទល់មុខផ្សារទំនើបសូរិយា ទីតាំងទីពីរ ​សាខាមហាវិថីព្រះមុនីវង្ស ទីតាំងទីបី សាខាខាងជើងផ្សារធំថ្មី ទីតាំងទីបួន​ សាខាខេត្តបាត់ដំបង និង ទីតាំងទីប្រាំ សាខាខេត្តសៀមរាប។​ ក្នុងនោះអតិថិជនក៏អាចរកទិញផលិតផលតាមរយៈគេហទំព័រ WWW.ptc-computer.com.kh / fb: PTC-ComputerKh​​ ឬតាមរយៈទូរស័ព្ទលេខៈ​ ០២៣ ២២២២ ១២/ ០២៣​​ ២២២២១៣ ។

TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល
TOSHIBA ចាប់ផ្តើមចេញលក់ជាផ្លូវការនូវម៉ាស៊ីនថតចម្លងម៉ូឌែល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]