ហុងកុង៖ យោងតាមរបាយការណ៍ថ្មីមួយបានបង្ហាញថា ហុងកុងត្រូវបានជាប់ចំណាត់ថ្នាក់ជាថ្មីម្តងទៀត ជាទីក្រុងដែលត្រូវការចំណាយប្រាក់ច្រើនបំផុតសម្រាប់ការរស់នៅលើលោក។

នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងសង្កេតឃើញថា ទីក្រុងនៅក្នុងតំបន់អាស៊ី បានយកឈ្នះទីក្រុងនៅតំបន់អឺរ៉ុប ជាមួយនឹងការចំណាយប្រាក់ច្រើនដើម្បីរស់នៅ។

ដោយកត្តាទាំងនោះ ពិតជាធ្វើឱ្យប្រជាជននៅក្នុងតំបន់អាស៊ី ពិបាករស់នៅពិតមែន ព្រោះតែការចំណាយប្រាក់ច្រើនដើម្បីរស់នៅក្នុងទីក្រុងទាំងនេះ។

ក្នុងនោះដែរ មានតែទីក្រុងនៅក្នុងបែកអឺរ៉ុបចំនួនពីរប៉ុណ្ណោះ ដែលឈរលើតារាងកំពូលទាំង១០ នៃទីក្រុងដែលត្រូវចំណាយប្រាក់ច្រើនបំផុតដើម្បីរស់។

ទិន្នន័យទាំងនេះត្រូវបានស្រង់ពីទីក្រុងជាង ៥០០ទីក្រុងទូទាំងពិភពលោកដោយប្រៀបធៀបទៅលើការចំណាយទៅលើទំនិញ និងសេវាកម្មជាង២០០មុខ ក្នុងនោះរួមមាន ថ្លៃជួលផ្ទះ ថ្លៃធ្វើដំណើរ ថ្លៃម្ហូបអាហារជាដើម។

តារាងកំពូងទាំង ១០ នៃទីក្រុងដែលត្រូវចំណាយប្រាក់ចំណាយច្រើនបំផុតសម្រាប់រស់មានដូចខាងក្រោម៖

១. ទីក្រុងហុងកុង

២. ទីក្រុងតូក្យូ ប្រទេសជប៉ុន

៣. ទីក្រុងសិង្ហបុរី

៤. ទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង

៥. ទីក្រុងហ្ស៊ុរីច ប្រទេសស្វីស

៦. ទីក្រុងសៀងហៃ ប្រទេសចិន

៧. ទីក្រុងអាស្កាបាត ប្រទេសទួកមេនីស្ថាន

៨. ទីក្រុងប៉េកាំង ប្រទេសចិន

៩. ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក

១០. ទីក្រុងស៊ិនជិន ប្រទេសចិន៕

ហុងកុង
ហុងកុង

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 085836679 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]