ភ្នំពេញ៖ អាចនិយាយបានថា ប្រជាប្រិយភាពរបស់តារាចម្រៀងស្រីលំដាប់ជួរមុខអ្នកនាង ពេជ្រ សោភា ពីមួយថ្ងៃទៅមួយថ្ងៃ ទទួលបានការគាំទ្រខ្លាំង ទាំងវិស័យសិល្បៈ និងការរកស៊ីរបស់ខ្លួន សុទ្ធតែទទួលបានភាពជោគជ័យទាំងអស់ ។

ជាមួយគ្នានេះដែរ នៅពីក្រោយភាពជោគជ័យរបស់ចម្រៀងស្រី ដ៏មានប្រជាប្រិយភាព ក្នុងផលិកម្មរស្មីហង្សមាស អ្នកនាង ពេជ្រ សោភា ក៏មានរឿងរ៉ាវជាច្រើនដែលទស្សនិកជនភាគច្រើនមិនដែលបានដឹង ។

ជាក់ស្ដែង កាលពីថ្មីៗនេះ ម្ចាស់បទ «ឆ្កែរត់បុកប៉ោត» រូបនេះ ក៏បានបង្ហោះសារ និងរូបភាពប៉ុន្មានសន្លឹក នៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ដែលធ្វើឲ្យអ្នកគាំទ្រទទួលការចាប់អារម្មណ៍ជាខ្លាំង បន្ទាប់ពីបានឃើញការបង្ហោះមួយនេះ ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ អ្នកនាង ពេជ្រ សោភា បានសរសេររៀបរាប់ថា៖ «បែបនេះតាំងពីតូច ពេលឈឺ បងស្រីមិនងាយស្អប់មនុស្សដែលមិនធ្វើអីបងនោះទេ បងប្រាប់មនុស្សនោះអូនគួរប្រយ័ត្ន រូបភាពតាំងពីតូចរួមសុខរួមទុក្ខ អរគុណបងស្រីរាល់ពេលខ្ញុំឈឺ ខ្ញុំពិបាកចិត្តនៅមានបង១ជួយជាកម្លាំងចិត្ត» 

ជាមួយគ្នានេះ អ្វីដែលគួរឲ្យចាប់អារម្មណ៍ផងដែរនោះ គឺថារូបភាពកាលពីតូចរបស់អ្នកនាង ពេជ្រ សោភា មើលទៅពិតជាស្រស់ស្អាត មិនចាញ់ពេលបច្ចុប្បន្ននោះឡើយ ។

យ៉ាងណាមិញ នេះជាលើកទីមួយហើយ ដែលឃើញអ្នកនាង ពេជ្រ សោភា បង្ហោះសាររៀបរាប់បែបនេះនៅលើបណ្ដាញសង្គមហ្វេសប៊ុក៕

តោះដើម្បីជ្រាបច្បាស់ទៅទស្សនារូបភាពទាំងអស់គ្នាណា៖ 

ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា
ពេជ្រ សោភា និងបងស្រី
ពេជ្រ សោភា និងបងស្រី
ពេជ្រ សោភា និងបងស្រី
សំណេររបស់ ពេជ្រ សោភា

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ពេជ្រ សោភា