អាល្លឺម៉ង់៖ ដូចជាយើងដឹងស្រាប់មកហើយថា នៅពេលយើងប្រើប្រាស់ទូរស័ព្ទដៃនោះ ឱកាសនៃការធ្លាក់តែងតែមានជាញឹកញាប់ ហើយនៅពេលធ្លាក់ម្តងៗ យើងពិតជាភ័យបុកពោះជាខ្លាំង ព្រោះអាចនឹងបែកកញ្ចក់ទូរស័ព្ទ ត្រូវចំណាយប្រាក់ជាច្រើនដើម្បីធ្វើការផ្លាស់ប្តូរអេក្រង់ជាដើម។

ដូច្នេះបានជាមាននិស្សិតម្នាក់ បានបង្កើតស្រោមទូរស័ព្ទការពារធ្លាក់ដោយស្វ័យប្រវត្តិមួយ កំពុងតែទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាជាខ្លាំងនៅលើអ៊ីនធើណេត។

លោក Philip Frenzel

យោងតាមប្រភពបានឱ្យដឹងថា លោក Philip Frenzel និស្សិតផ្នែកវិស្វកម្មនៅសាកលវិទ្យាល័យ Aalen University ក្នុងប្រទេសអាល្លឺម៉ង់ បានបង្កើតស្រោមការពារទូរស័ព្ទពិសេសនេះឡើង ដោយមានឈ្មោះថា ADCase បន្ទាប់ពីធ្វើការស្រាវជ្រាវអស់រយៈពេលជាង ៤ឆ្នាំ។ លោក Philip បានបែកគំនិតនេះឡើង បន្ទាប់ពីលោកបានធ្វើឱ្យទូរស័ព្ទធ្លាក់បែកអេក្រង់ជាច្រើនលើកច្រើនសា។

លោក Philip បាននិយាយថា ដៃជើងបង្កប់នៅក្នុងស្រោមទូរស័ព្ទពិសេសនេះនឹងលោតចេញមកភ្លាមៗ ខណៈពេលដែលសេនស័រចាប់បាន កំណត់ថាទូរស័ព្ទបម្រុងនឹងធ្លាក់។

យោងតាមប្រភពបានឱ្យដឹងថា លោក Philip កំពុងតែសុំសិទ្ធិប៉ាតង់ក្នុងការបង្កើតវា ហើយលោកក៏កំពុងស្វែងរកវិនិយោគិន ក្នុងការវិនិយោគផលិតផលនេះឱ្យបានធំផងដែរ៕

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]