ភ្នំពេញ៖ អ្នកនាង សុខ ច័ន្ទធីតា ឬហៅក្រៅថា កាតុ ជាតារាពហុជំនាញមួយរូប ដែលមានទេពកោសល្យខាងសិល្បៈជាច្រើនដូចជា ពិធីការិនី តារាកំប្លែង ព្រមទាំងអាចបកស្រាយបទចម្រៀង បានយ៉ាងពីរោះរណ្ដំ មិនថាបទចម្រៀងពីដើម ឬសម័យនោះទេ។

មួយរយៈនេះ នាងហាក់បីដូចជាមានភាពមមាញឹក ជាមួយនឹងការងារសិល្បៈយ៉ាងខ្លាំង និងទទួលបានជោគជ័យ ដែលជាហេតុធ្វើឲ្យតារាសាច់.សខ្ចីរូបនេះ មានជីវិតឡូយឆាយជាលំដាប់។

យ៉ាងណាមិញ ទោះបីជារវល់បែបណាក៏ដោយ តែ កាតុ មិនភ្លេចក្នុងការផ្ដល់នូវសុភមង្គលដល់ស្វាមីជាទីស្រលាញ់ រួមទាំងកូនស្រីនោះទេ។

បើនិយាយពីកូនស្រីរបស់កាតុវិញ ពេលធំឡើង គឺកាន់តែគួរឲ្យស្រលាញ់ និងថែមទាំងមានជំនាញសិល្បៈ ដូចអ្នកម្ដាយទៀតផង។ ថ្មីៗនេះ កាតុ បានបង្ហោះវីដេអូមួយដែលកូនស្រីរបស់នាងកំពុងរាំជាមួយនឹង រ៉ូលីន តាមបទចម្រៀងកូរ៉េ Kill This Love បានយ៉ាងរស់រវើក។

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យមហាជនសរសើរ ដល់កូនស្រីរបស់តារាស្រីរូបនេះគ្រប់ៗគ្នា និងសង្ឃឹមថា ក្មេងស្រីមួយរូបនេះ នឹងដើរតាមគន្លងសិល្បៈ ដូចអ្នកម្ដាយនិងលោកឪពុករបស់នាងផងដែរ៕

ចង់ជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោម៖

អ្នកនាង កាតុ
គ្រួសាររបស់ កាតុ
កូនស្រីរបស់កាតុ
កាតុ និងក្រុមគ្រួសារ
កាតុ និងស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កាតុ