ភ្នំពេញ៖ មិនមែនចេះតែអួតនោះទេ វាបានក្លាយជាការពិតហើយសម្រាប់បច្ចេកវិទ្យាថ្មីដែល OPPO បានបំពាក់កាមេរ៉ាបង្កប់ក្រោមអេក្រង់ USC “Under Screen Camera” និងបច្ចេកវិទ្យាមួយទៀត ដែលមានឈ្មោះថា “MeshTalk” ដែលអនុញ្ញាតឲ្យ ស្មាតហ្វូនរបស់ OPPO អាចធ្វើការហៅទូរស័ព្ទចេញ និងលេងឆាតទំនាក់ទំនងជាមួយគ្នាបាន ដោយមិនចាំបាច់ប្រើប្រាស់ WI-FI, Bluetooth ឬអ៊ីនធឺណិត Sim Card ឡើយ ដោយគ្រាន់តែវាតម្រូវឲ្យស្មាតហ្វូនទាំងអស់នោះ ស្ថិតក្នុងចម្ងាយពីគ្នាចំនួន ៣ គីឡូម៉ែត្រ ឬអាចឆ្ងាយជាងនេះ ទោះបើជាលោកអ្នកស្ថិតក្នុងស្ថានភាពក្នុងចំណោមមនុស្យកាន់តែច្រើន បច្ចេកវិទ្យានេះនៅតែអាចដំណើរការបានល្អ ដែលទាំងអស់នេះគឺជាភាពច្នៃប្រឌិតថ្មី ដែលបានដាក់បង្ហាញជាសាធារណៈក្នុងព្រឹត្តិការណ៍ MWC Shanghai ឆ្នាំ២០១៩ នៅប្រទេសចិន។ 

បច្ចេកវិទ្យាថ្មីរបស់ OPPO

បច្ចេកវិទ្យាថ្មីរបស់ OPPO នៅពេលនោះត្រូវបានមហាជន និងក្រុមអ្នកសារព័ត៌មានក្នុងស្រុក និងអន្តរជាតិចោមរោមសង្កេតមើលយ៉ាងយកចិត្តទុកដាក់។ ក្នុងឱកាសនោះដែរលោក Qiao Jiadong ជាប្រធានផ្នែកផលិតផលិតផលរបស់ក្រុមហ៊ុនទូរស័ព្ទដៃ OPPO ឬ (Product Manager) បាននិយាយថា ក្រុមហ៊ុន OPPO បានប្តេជ្ញាចិត្តចំពោះការបង្កើននូវគំនិតច្នៃប្រឌិតផលិតផលថ្មីៗ និងជម្រុញបច្ចេកវិទ្យាទំនើបៗ ដែលអាចបង្កើតទៅជាបទពិសោធន៍កាន់តែទូលំទូលាយសម្រាប់អ្នកប្រើប្រាស់ទូរស័ព្ទស្មាតហ្វូន។ លោកបានបញ្ជាក់ថា៖

«បច្ចេកវិទ្យា USC និង MeshTalk គឺជាផ្នែកមួយនៃចក្ខុវិស័យរបស់ OPPO នាពេលអនាគត ដែលយើងសង្ឃឹមថា វានឹងក្លាយទៅជាការចូលរួមចណែកក្នុងការលើកកម្ពស់ភាពវិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាដ៏ទំនើបចាប់ពីចំណុចសូន្យឡើងទៅ។ ហើយពួកយើងក៏បានចាត់ទុកថាការច្នៃប្រឌិតបច្ចេកវិទ្យាថ្មីៗរបស់ពួកយើងគឺជាមធ្យោបាយដ៏ល្អ ដើម្បីសម្រេចក្តីស្រមៃដែលគ្មានដែនកំណត់គ្រប់សេនារីយ៉ូទាំងអស់»។
បច្ចេកវិទ្យាថ្មីរបស់ OPPO

ការបង្ហាញនូវបច្ចេកវិទ្យាកាមេរ៉ាបង្កប់ក្រោមអេក្រង់ជាលើកដំបូង ដែលមើលទៅគ្មានរន្ធឆក គ្មានអេក្រង់ដំណក់ទឹក គ្មានកាមេរ៉ាហូតចេញចុះឡើង គឺលាតពេញស្អាតតែម្តង ប្រៀបបានទៅនឹងការចូលរួមដោះស្រាយបញ្ហាជាច្រើន ដែលធ្លាប់ជារបាំងភ្នែកនៅលើអេក្រង់របស់អ្នកនិយមប្រើប្រាស់ស្មាតហ្វូន ប៉ុន្តែយើងមិនទាន់ដឹងនៅឡើយទេថាកាមេរ៉ាបង្កប់ក្រោមអេក្រង់មួយនេះ នឹងត្រូវបំពាក់នៅលើទូរស័ព្ទម៉ូឌែលណានៅឡើយនោះទេ ហើយវាអាចនឹងមកទីផ្សារស្រុកខ្មែរ ឬអត់? ដូច្នេះមានតែចាំអ៊ុតមើលទាំងអស់គ្នានៅពេលក្រោយទៀត៕

បច្ចេកវិទ្យាថ្មីរបស់ OPPO
បច្ចេកវិទ្យាថ្មីរបស់ OPPO
បច្ចេកវិទ្យាថ្មីរបស់ OPPO

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]