ថៃ៖ Chompoo Araya ជាតារាសម្ដែងថៃ ដ៏មានប្រជាប្រិយភាព ទាំងក្នុងនិងក្រៅស្រុក បានធ្វើឲ្យហ្វេនៗរំភើបជំនួសអំពីកាដូជាច្រើន ដែលនាងទទួលបានក្នុងថ្ងៃខួបកំណើតខ្លួនកាលពីម្សិលមិញ។

ក្នុងនោះដែរ នាងមិនបានប្រារព្ធពិធីធំដុំអ្វីនោះទេ គ្រាន់តែមានមិត្តភក្ដិជាច្រើនបានយកនំខេកមក Surprise ដល់ផ្ទះតែម្ដង។ ជាពិសេស ខួបកំណើតឆ្នាំនេះ Chompoo ទទួលបានបាច់ផ្កាពណ៌ផ្កាឈូកដ៏ធំមួយ ដែលមានផ្កាជាច្រើនទង ពីស្វាមីជាទីស្រលាញ់របស់នាង។

យ៉ាងណាមិញ ទោះបីជាកាដូនេះមើលទៅមានលក្ខណៈសាមញ្ញពិតមែន តែវាបង្កប់ទៅដោយអត្ថន័យ ដែលបង្ហាញពីក្ដីស្រលាញ់ដ៏ផ្អែមល្ហែម ដែលម្ចាស់បេះដូងមានទៅលើតារារូបនេះផងដែរ។  

ក្រោយពីឃើញបែបនេះហើយ ធ្វើឲ្យហ្វេនៗជាច្រើន ច្រណែននឹងជីវិតរបស់ Chompoo Araya យ៉ាងខ្លាំង ដែលទទួលបានភាពជោគជ័យទាំងក្នងការងារ ថែមទាំងមានស្វាមី ដែលចេះយកចិត្តទុកដាក់ ថ្នាក់ថ្នម មិនឲ្យទាស់ចិត្តបែបនេះទៀត៕

Chompoo Araya
Chompoo Araya
Chompoo Araya
កាដូដែល Chompoo ទទួលបានពីស្វាមី
កាដូដែល Chompoo ទទួលបានពីស្វាមី
កាដូដែល Chompoo ទទួលបានពីស្វាមី

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]