(ភ្នំពេញ)៖ តារាសម្ដែងស្រីអ្នកនាង ណូម័រ ថ្វីត្បិតតែរៀបការរួចថ្មីៗនេះក៏ដោយ តែគេសង្កេតឃើញតារាស្រីរូបនេះ និងស្វាមីរបស់ខ្លួន គឺលោក វីជេសុភា ពិតជាមានភាពផ្អែមល្ហែមនឹងគ្នាយ៉ាងខ្លាំង ដោយថ្មីៗនេះ នាងត្រូវបានស្វាមីរបស់ខ្លួន ទិញខ្សែកធ្វើជាកាដូរ Suprise ដល់នាង យ៉ាងភ្ញាក់ផ្អើល ពេល ណូម័រ កំពុងមានអារម្មណ៍តប់ប្រមល់ខ្លាំង ធ្វើឲ្យណូម័រផ្ទាល់ សប្បាយចិត្ត ញញឹមបិទមាត់មិនជិតតែម្ដង។

ជាក់ស្ដែង តាមរយៈវីដេអូខ្លីមួយ បានបង្ហាញពីសកម្មភាព របស់តារាសម្ដែង អ្នកនាង ណូម័រ ត្រូវបានស្វាមីរបស់ខ្លួន វីជេ សុភា បានទិញនូវខ្សែកពេជ្រ Suprise យ៉ាងភ្ញាក់ផ្អើល ដែលធ្វើឲ្យរូបនាងផ្ទាល់ មានអារម្មណ៍រំភើប រំសាយអស់អារម្មណ៍ធុញថប់ និងអស់កម្លាំង ប្រែទៅជាទឹកមុខ ស្រស់ស្រាយវិញម្ដង នៅពេលដែលឃើញស្វាមីរបស់ខ្លួន ហ៊ានចំណាយធនធាន ទិញជាខ្សែកពេជ្រ ដ៏ស្រស់ស្អាតជូននាងដែលជាភរិយាបែបនេះ។

ក្រោយពីបានឃើញ បែបនេះទស្សនិកជន ហាក់មានការចាប់អារម្មណ៍តែម្ដង និងសម្ដែងនូវការកោតសរសើរ ដល់អ្នកនាង ណូម័រ មិនត្រឹមតែមានរូបសម្រស់ស្អាតនោះទេ ថែមទាំងបានស្វាមី ពូកែថ្នាក់ថ្នមចិត្ត ផ្ដល់នូវសេចក្ដីស្រឡាញ់ និងចេះយកចិត្តទុកដាក់ចំពោះភរិយាបែបនេះ។

គួរជម្រាបថា តារាសម្តែង និងជាពិធីការិនីរាងតូចច្រឡឹង ណូម័រ បានសម្រេចលាភាពនៅលីវ ត្រឹមថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៩ ហើយ ដែលព្រមទទួលយកបុរសសង្ហារ វីជេ សុភា ជាម្ចាស់បេះដូង មើលថែថ្នាក់ថ្នមបំពេរពេញមួយជីវិត៕

ប្រភព៖ Khmertalking

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]