កូរ៉េខាងត្បូង៖ ក្រោយពីហត់នឿយការងារសិល្បៈ អស់មួយរយៈ ពិធីការិនី Jimmy Meng បានហោះហើរដើរកម្សាន្ត ទៅដល់ប្រទេសកូរ៉េឯណោះ ជាមួយនឹងមិត្តភក្តិរបស់នាង។

ក្នុងនោះដែរ តារាស្រីរូបនេះ ក៏បានបង្ហាញនូវរូបថតប៉ុន្មានសន្លឹក នៅក្នុងបណ្តាញសង្គម ជាមួយនឹងការតែងខ្លួនសាមញ្ញ ដោយភាគច្រើន​នាងស្លៀកតែ ខោជើងវែងតែប៉ុណ្ណោះ។ ប៉ុន្តែ ទោះជាបែបនេះក្តី ក៏ហ្វេន នៅតែគិតថា នាងស្រស់ស្អាត តាមរបៀបនេះ ព្រោះថា រូបរាងនាងស្លីមស្អាត គួបផ្សំនឹងកម្ពស់ខ្ពស់ទៀតនោះ គឺនាងស្លៀកបែបណា ក៏ទាក់ទាញដែរ។ 

គួរបញ្ជាក់ផងដែរ Jimmy Meng តែងតែយកពេលដើរលេងក្រៅប្រទេស ជាកាដូសម្រាប់ការហត់នឿយរបស់នាង អស់មួយរយៈ ព្រោះថា ការដើរលេង នឹងធ្វើឲ្យនាង ធូរស្បើយចិត្ត និង ស្គាល់នូវអ្វីថ្មីប្លែក នៅស្រុកគេផងដែរ៕

Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng
Jimmy Meng

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

Jimmy meng