ភ្នំពេញ ៖ ស្នូរគ្រាប់កាំភ្លើង ត្រូវបានគេ ឮឡើងចំនួនពីរដងផ្ទួន ចេញពីក្នុងបរិវេណ ខារ៉ាអូខេមីលីនែថោន ស្ថិតនៅតាមផ្លូវជាតិ លេខ៦អា សង្កាត់ជ្រោយចង្វារ ខណ្ឌឫស្សី កែវ កាលពីវេលាម៉ោង ២យប់ឈានចូលថ្ងៃទី១៤ ខែ កុម្ភៈ ឆ្នាំ២០១៣ ដោយសារតែជនដៃ ដល់បង្កឱ្យមានការផ្ទុះអាវុធខាងលើនេះ រួមជាមួយបក្ខពួករបស់ខ្លួន ខឹងមានចោរគាស់ទ្វាររថយន្ដលួចកាំភ្លើងខ្លីមួយដើម ខណៈដែលរូបគេ និងមិត្ដភក្ដិកំពុង ច្រៀងសប្បាយនៅក្នុងបន្ទប់ខារ៉ាអូខេ ។

យោងតាមសេចក្ដី រាយការណ៍ពីសាក្សី ដែលបានដឹងរឿងនេះ និយាយថា មុនពេល កើតហេតុ មានបុរសមួយក្រុម ជិះរថយន្ដ ម៉ាកអេស្កាឡែតពណ៌ស គ្មានស្លាកលេខ និង រថយន្ដស៊េរីទំនើបមួយគ្រឿងទៀតមកឈប់ នៅមុខសណ្ឋាគារនិងខារ៉ាអូខេមីលីនែថោន ដើម្បីចូលច្រៀងលេងកំសាន្ដ ។

សាក្សីបន្ដថា បន្ទាប់ពីច្រៀងលេង សប្បាយអស់ចិត្ដហើយនោះ ពួកគេក៏បាន ចេញពីបន្ទប់ខារ៉ាអូខេ ដើរសំដៅមកកាន់ រថយន្ដ ប៉ុន្ដែពេលនោះ បុរសម្នាក់ដែលអះ អាងថា ជាម្ចាស់រថយន្ដបាននិយាយថា បាត់ កាំភ្លើងខ្លីមួយដើម ដែលទុកនៅក្នុងរថយន្ដ របស់ខ្លួន ។

បើតាមសាក្សី ដោយសារតែមានអាការៈ ស្រវឹងផង និងខឹងបាត់កាំភ្លើងខ្លីផង បានធ្វើឱ្យបុរសរូបនេះ ខឹងឆេវ និងម្យ៉ាងទៀត ខឹងម្ចាស់ខារ៉ាអូខេមិនចេញ មកដោះស្រាយ រួចក៏ដកកាំភ្លើងពីចង្កេះបាញ់ចំនួនពីរគ្រាប់ផ្ទួនៗ។

យ៉ាងណាក៏ដោយ ក្រោយបង្កការផ្ទុះអាវុធរួចមក គេមិនបានឃើញមានការឃាត់ខ្លួនជននេះទេ។

ដោយ៖ ដើមអម្ពិល

ផ្តល់សិទ្ធដោយ ដើមអម្ពិល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]