ជារៀងរាល់ថ្ងៃនេះមនុស្សម្នាក់ៗតែងតែត្រូវការប្រើប្រាស់ របស់របរប្រើប្រាស់ជាប្រចាំថ្ងៃ មិនថាជារបស់ប្រើប្រាស់នៅក្នុងផ្ទះ ឬក៏ដាក់តាមជាប់ខ្លួននោះទេ ដែលពេលខ្លះត្រូវការប្រើវាជាប្រចាំ និងចាំបាច់ខ្លាំងរហូតក្លាយ ទៅជារបស់មួយដែលខ្វះមិនបានផងដែរ។

ការរៀបចំទុកដាក់ គឺជាកត្តាសំខាន់សម្រាប់សណ្តាប់ធ្នាប់នៅក្នុងផ្ទះ ឬបន្ទប់គេងរបស់ខ្លួន តែអ្វីដែលសំខាន់ជាងនេះនោះគឺ យើងត្រូវតែប្រាកដថារបស់ទាំងនោះត្រូវបានសំអាតជាប្រចាំ បានល្អដែលឬទេ។ ពេលខ្លះមេរោគតូចៗ ដែលធ្វើឲ្យប៉ះពាល់ដល់សុខភាព យើងពិតជាមិនអាចមើលឃើញនឹងភ្នែកនោះទេ តែបញ្ហាទាំងនោះយើងត្រូវតែដឹងថា យើងអាចប្រាកដថាវាមកពីណា តាមរយៈអ្វី និងមានអ្វីដោះស្រាយ។ 

រូបតំណាង

យោងតាមរយៈវៀបសាយបរទេសមួយចំនួន បានធ្វើការលើកឡើងនូវវត្ថុមួយចំនួន ដែលយើងប្រើប្រាស់ជាប្រចាំ ដែលមានមេរោគនិងធាតុគគ្រិចខ្លាំង ដោយធ្វើឲ្យពេលខ្លះអាចកើតជំងឺនឹកស្មានមិនដល់នោះទេ។ ដោយក្នុងនោះមានរបស់ជាច្រើន មិនថានៅក្នុងផ្ទះបាយ បន្ទប់គេង និងរបស់នៅក្នុងផ្ទះដែលយើងប្រើជាប្រចាំផងដែរ។ ចង់ដឹងថាមានអ្វីខ្លះ តាមដានបន្តនៅខាងក្រោមនេះ៖

១) ជ្រុញឈើ៖

ដូចប្រិយមិត្តបានដឹងហើយថា ជ្រុញជារបស់ប្រើប្រាស់នៅក្នុងផ្ទះបាយដែលត្រូវបានប្រើប្រាស់ជាប្រចាំថ្ងៃដែលពុំអាចខ្លះបាន រាល់ពេលធ្វើម្ហូបអាហារម្តងៗ។ តែអ្នកទាំងអស់គ្នាពិតមិនទាន់ដឹងទេថា ជ្រុញដែលយើងបានប្រើជាប្រចាំនោះគឺ មានមេរោគខ្លាំងជាងរបស់របសណាទាំងអស់នៅក្នុងផ្ទះបាយ។

ដោយជ្រុញឈើនៅពេលដែលប្រើហាន់សាច់ បន្លែម្តងៗវាក៏មានផ្ទុកនូវជាតិសាច់ឆៅនៅលើនោះ ព្រោះថាឈើនៅពេលដែលមានទឹក ទៅលើវា វាប្រាកដជាមានការជ្រាបចូលទៅក្នុងសាច់ឈើខាងក្នុង ដែលវាធ្វើឲ្យមានធាតុគគ្រិច និងមេរោគខ្លាំង ទោះបីជាយើងបានធ្វើការលាងវានៅខាងក្រៅស្អាតយ៉ាងណាក្តី។

ដូច្នោះហើយនៅពេលដែលប្រើប្រាស់វារួច ត្រូវលាងឲ្យបានស្អាត បើអាចត្រាំក្នុងទឹកចោលដើម្បីឲ្យជាតិកខ្វក់ទាំងនោះជ្រះល្អ មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលប្រើ និងលាងវារួច អាចទុកវាឲ្យស្ងួតល្អ កុំផ្អាប់ចោល ដើម្បីកុំឲ្យមេរោគតោងស្អិតនៅលើនោះ ជាពិសេសវាក៏អាចដុះផ្សិតនៅពេលដែលយើងលាងមិនស្អាត និងផ្អាប់ទុកចោល។ 

រូបតំណាង

២)ទូរស័ព្ទដៃ៖

បច្ចុប្បន្ននេះបច្ចេកវិទ្យកាន់តែទំនើបខ្លាំងឡើង មនុស្សភាគច្រើនរាល់ពេលញុំបាយ ឬក៏ធ្វើអ្វីមួយសឹងតែប្រើប្រាស់ទូរស័ព្ទដៃដើម្បីចុចសឹងគ្រប់ពេល តែអ្វីដែលសំខាន់នោះគឺពួកគេពិតមិនទាន់ដឹងនោះទេថា ទូរស័ព្ទដៃដែលយើងកំពុងកាន់រាល់ថ្ងៃ មានមេរោគខ្លាំង រដូវដល់អ្នកស្រាវជ្រាវបាននិយាយថា «ទូរស័ព្ទមានមេរោគខ្លាំង ជាងបង្គន់ទៅទៀត» ព្រោះការ សិក្សាបានបង្ហាញថាទូរស័ព្ទ ៩២ភាគរយមានបាក់តេរី នៅលើវាមានរហូតដល់១៦ភាគរយឯណោះ ដែលជាបាក់តេរី E. coli ។

មេរោគតាមរយៈទូរស័ព្ទដៃនេះ បានកើតឡើងនៅពេលដែលយើងប៉ះពាល់ជាមួយនឹងវត្ថុកខ្វក់រួច មិនបានលាងដៃជាមុនសិននោះទេ តែបែរជាកាន់ទូរស័ព្ទ ដូច្នោះវាធ្វើឲ្យបាក់តេរីទាំងនោះតោងជាប់នឹងទូរស័ព្ទ ហើយនៅពេលដែលទូរស័ព្ទនោះកើនកម្តៅ ធ្វើឲ្យមេរោគកាន់តែខ្លាំងឡើង ដែលអាចធ្វើឲ្យរមាស់ដៃ ផ្ទៃមុខ ផងដែរ។

ដូច្នោះហើយការប្រើប្រាស់ទូរស័ព្ទជាប្រចាំ ដោយមិនដែលលាងសម្អាតនេះ ក៏អាចធ្វើឲ្យវាមានមេរោគ និងប៉ះពាល់ដល់សុខភាពរបសយើងផងដែរ។ ហេតុដូច្នោះបើសិនជាមិនចង់ឲ្យមានបញ្ហាកើតឡើង ដោយសារតែមេរោគមើលមិនឃើញនេះ អ្នកទាំងអស់គ្នាអាច ជូតទូរស័ព្ទរបស់ខ្លួនឲ្យបានញាក់ញាប់ (អាចជូនជាមួយទឹកអាល់កុល) និងកុំប្រើប្រាស់របស់កង្វក់រួចមកកាន់ទូរស័ព្ទភ្លាមៗដោយមិនបានលាងដៃជាមុន។

៣) Keyboard កុំព្យូទ័រ ឬMouse៖

ក្រៅពីទូរស័ព្ទ ចំណែកឯKeyboard ឬក៏Moose កុំព្យូទ័រនោះក៏មានមេរោគមិនណយនោះដែរ ព្រោះសម្រាប់អ្នកដែលប្រើប្រាស់វាជារៀងរាល់ថ្ងៃពិតជាមិនទាន់ជ្រាបទេថា របស់ទាំងនេះក៏មានមេរោគខ្លាំងណាស់ដែល ស្របពេលដែលយើងមិនបានធ្វើការជូនសម្អាតវាជារៀងរាល់ថ្ងៃ ព្រោះគិតថាប្រហែលជាគ្មានធាតុគគ្រិច។

ដោយសារតែការប្រើប្រាស់ជាប្រចាំ ក្តារKeyboard នេះ គឺមានការតោងស្អិតជាមួយនឹងមេរោគ និងបាក់តេរី ហើយនៅពេលដែលយើងប្រើប្រាស់វា វានឹងតផងជាប់ដៃជាក់ជាមិនខាន មិនត្រឹមតែប៉ុណ្ណោះវាក៏មានផលរំខានមួយចំនួន ដូចទៅនឹងការប្រើប្រាស់ទូរស័ព្ទដៃផងដែរ។ 

រូបតំណាង

៤) ខ្នើយកើយ

ជាការពិតណាស់ ខ្នើយកើយជារៀងរាល់ថ្ងៃនេះ ពិតជាមានមេរោគខ្លាំង ជាពិសេសនោះវាជាធាតុបង្ករមួយដែលធ្វើឲ្យផ្ទៃមុខរបស់យើងឆាប់ឡើងមុន ស្របពេលដែលបាក់តេរីជាច្រើន នៅក្នុងខ្នើយនោះតោងជាប់ទៅនឹងផ្ទៃមុខរាល់ពេលដែលយើងគេង។

យ៉ាងណាមិញនៅពេលដែលយើងងូតទឹកសម្អាតខ្លួន និងសក់រួច សក់នៅមិនទាន់ជាស្ងួតនៅឡើយក៏ប៉ុន្តែយើងតែងតែចូលគេងទាំងនៅទទឹក វាក៏អាចធ្វើឲ្យសក់ប្រែជាផ្អូម រីឯក្នើយកើយវិញក៏កខ្វក់ ដោយសារតែទឹកលើសក់របស់យើង មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលយើងគេងពេលយប់ ពេលខ្លះក៏ត្រូវក្តៅបែបញើសទៅតាមនោះដែរ ដូច្នោះហើយគឺមេរោគពិតជាមានច្រើន ដែលនឹកស្មានមិនដល់។

ដូច្នោះបើមិនចង់ឲ្យមានបញ្ហា ជាមួយបាក់តេរីទាំងនេះ អ្នកអាចសម្អាតសក់ឲ្យស្អាតល្អមុនពេលគេង ហើយត្រូវយកក្នើយទៅហាលជាមួយកម្តៅថ្ងៃ ដើម្បីសម្លាប់មេរោគឲ្យបានល្អផងដែរ។

៥) ដៃសម្រាប់បើកទ្វារ៖

ដូចប្រិយមិត្តបានដឹកហើយថា ទ្វារចេញចូលតែងតែប្រើប្រាស់នូវដៃដើម្បីបើក ឬក៏បិទ ក៏ប៉ុន្តែនៅក្នុងចំណោមរបស់របរដែលកខ្វក់ជាច្រើននោះ ក៏មានដៃសម្រាប់បើកទ្វារនេះដែរ។ ដោយសារតែការប្រើប្រាស់ដៃកង្វក់ទៅកាន់វា និងមានមនុស្សជាច្រើនកាន់វាជាច្រើននាក់ តាមរយៈដៃមនុស្សជាច្រើន ដែលមានទាំងដៃដែលកំពុងមានមេរោគ និងធម្មតា។

ដូច្នោះទោះបីជាដៃលាងបានស្អាតយ៉ាងណាក្តី ក៏ប៉ុន្តែមេរោគទាំងនោះនៅតែតោងជាប់ បន្ទាប់ពីមានអ្នកដៃគគ្រិចម្នាក់ទៅកាន់វា ព្រោះថាមេរោគបាក់តេរីទាំងនោះ នឹងតោងជាប់ដៃ ទោះបីជាលាងសម្អាតរួចយ៉ាងណាក្តី។ 

រូបតំណាង

៦)កាបូបលុយ៖

មនុស្សម្នាក់ៗ ឲ្យតែមានកាបូបលុយនៅនឹងដៃ ពិតជាមិនទាន់បានគិតពីបញ្ហាធាតុកខ្វក់នៅលើនោះ ហើយយកវាដើម្បីធ្វើការជូនសម្អាតឲ្យស្អាតនោះទេ ព្រោះគិតថាជាទីទៅគ្មានអ្នកណាជូនសម្អាតជារៀងរាល់ថ្ងៃ ជាមួយនឹងកាបូបដាក់លុយប្រើប្រាស់ទាំងនោះទេ។

តែការពិតកាបូបលុយ ក៏មានធាតុកង្វក់នៅក្នុងនោះមិនចេះតិចដែល ដោយអ្នកទាំងអស់គ្នាពិតជាធ្លាប់បានឃើញហើយថា រាល់ពេលដែលទៅញុំអាហារតែងតែ យកកាបូបលុយទៅតាម ទៅណាម្តងៗតែងតែយកកកាបូបនោះដាក់ចោលនៅលើតុ ឬកន្លែងដែកលកង្វក់។ ដោយសារតែបែបនេះហើយ ទើបធ្វើឲ្យបាក់តេរីជាច្រើនវាតោងជាប់ជាមួយនឹងដៃដែលយើងកាន់ រួចយកទៅកាន់នំចំនីផ្សេងដែលធ្វើឲ្យកាន់តែពិបាកឡើង។

ហេតុដូច្នោះហើយ បើសិនជាអ្នកមិនចង់ឲ្យមានបញ្ហាជាមួយនឹងបាក់តេរីទាំងនេះ អ្នកអាចប្រុងប្រយ័ត្ន និងដាក់កាបូបទៅនឹងកន្លែងមានអនាម័យល្អ ដើម្បីធានាថាមេរោគមិនមកជាមួយគ្នា។

៧) ច្រាសដុះធ្មេញ៖

ជារៀងរាល់ព្រឹក ឬយប់ យើងតែងតែប្រើប្រាស់វាជាប្រចាំ ក៏ប៉ុន្តែអ្នកទាំងអស់គ្នាពិតជាមិនទាន់ដឹងពីមេរោគដែលមាននៅលើច្រាសដ៏តូចមួយនេះនោះទេ ហើយភាគច្រើនអ្នកទាំងអស់គ្នាពិតជាមិនចាប់អារម្មណ៍នោះទេ ចំពោះបាក់តេរីទាំងនេះ ព្រោះមើលទៅដូចជាគ្មានអ្វីដែលព្រួយបារម្ភនោះទេ។

តែការពិត មេរោគនៅលើច្រាសដុះធ្មញរបស់អ្នកមានច្រើនមិនធម្មតា ដែលវាកើតឡើងតាមរយៈធូលីដី ក៏ដូចជាមេរោគពេលយើងដុះធ្មេញជារៀងរាល់ពេលផងដែរ។ ដូច្នោះហើយបងសិនជាអ្នកទាំងអស់គ្នា ចង់ប្រាកដថាវាល្អ និងមិនមានបាក់តេរី ប្រិយមិត្ត អាចដាក់វាស្រុះជាមួយនឹងទឹកក្តៅ ដើម្បីកម្ចាត់មេរោគ។ 

រូបតំណាង

៨) ម៉ាស៊ីនបោកគក់៖

ម៉ាស៊ីនបោកគក់នេះ ប្រិយមិត្តទាំងអស់គ្នាកុំគិតថាវាគ្មានមេរោគឲ្យសោះ ព្រោះថាការបោកសម្លៀកបំពាក់នៅក្នុងម៉ាស៊ីនបែបនេះ ធូលី ក្អែល ក៏បានជាប់នៅក្នុងនោះ ហើយមេរោគក៏វាមានច្រើនជាងគេផងដែល បើយើងមិនដែលធ្វើការលាងសម្អាតវានោះទេ។

បើសិនជាអ្នកទាំងអស់គ្នាមិនបានសម្អាតជារៀងរាល់ខែនោះទេ រាល់ពេលដែលយើងប្រើប្រាស់បោកគក់វានោះ ពិតជាមិនស្អាតនោះទេ មិនត្រឹមតែប៉ុណ្ណោះនៅពេលដែលយើងស្លៀកនូវសម្លៀកបំពាក់ទាំងនោះ វាពិតជាឡើងរមាស់ដល់ខ្លួនប្រាណ កើតជំងឺកន្ទួលរមាសជាក់ជាមិនខាននោះទេ។ ដូច្នោះហើយបើមិនចង់មានបញ្ហាទាំងនេះ អ្នកទាំងអស់គ្នា ត្រូវតែប្រើពេលសម្រាប់លាងសម្អាត យ៉ាងតិច១ខែម្តង ដើម្បីមានមិនឲ្យឆាប់ខូច ហើយក៏មិនឲ្យមានបញ្ហាផងដែរ។

តាមរយៈចំណុចប៉ុន្មាននេះ គឺជាចំនុចសំខាន់ដែលអាចជួយឲ្យអ្នកអានទាំងអស់ បានយល់ដឹងនូវបញ្ហាមេរោគ នៅក្នុងរបស់ប្រើប្រាស់មួយចំនួន ដែលយើងនឹកស្មានមិនដល់ថា វាក៏អាចធ្វើឲ្យប៉ះពាល់ដល់សុខភាពរបស់យើងជាច្រើនផងដែរ។ 

ហេតុដូច្នោះហើយ អ្នកគួរអនុវត្ត៍ ឬក៏កាត់បន្ថយនូវការប្រើប្រាស់ ដែលមានបាក់តេរីនេះ។ ហើយប៉ុន្មានចំណុចខាងលើនេះ សុទ្ធតែដកស្រង់មកពីវេបសាយ បរទេស ដែលបានរៀបរាប់ និងធ្វើឲ្យអ្នកអានបានដឹងប៉ុណ្ណោះ៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ bustle & howtoclean

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]