ឥណ្ឌា៖ យោងតាមអខោនហ្វេសបុកឈ្មោះ Rajesh Arora បានបង្ហោះវីដេអូមួយមានរយៈពេល៤នាទី បង្ហាញឲ្យឃើញថា មានស្រ្តីម្នាក់បានលូនចូលទៅក្រោមរូបចម្លាក់ ដើម្បីថតរូបលេងនៅវត្ត Gujarat ក្នុងប្រទេសឥណ្ឌា។

ស្រ្ដីនោះបានលូនចូលក្រោមរូបចម្លាក់ដំរី ហើយធ្វើទឹកមុខរីករាយនៅពីមុខកាមេរ៉ាក្នុងគោលបំណងថតរូបលេង។ បន្ទាប់ពីថតរូបរួច ទឹកមុខរីករាយរបស់នាង បានក្លាយទៅជាភ័យទៅវិញ ដោយសារនាងមិនអាចរើខ្លួនចេញពីក្រោមរូបចម្លាក់ដំរីបាន។

ដោយឃើញភាពភ័យរបស់នាង អ្នកនៅជុំវិញនោះបានព្យាយាមជួយទាញនាងចេញ ដោយអ្នកខ្លះទាញដៃ និងអ្នកខ្លះទៀតរុញគូថ ទើបធ្វើឲ្យនាងលូនចេញមកបាន។ សង្កេតឃើញថា ទោះបីជាយ៉ាងណាក៏ដោយ នាងនៅតែបន្តស្នាមញញឹម នៅពេលដែលនាងលូនចេញមករួច៕

សូមទស្សនាវីដេអូខាងក្រោម៖  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]