តួកគី៖ ក្មេងស្រីអាយុទើបតែ២ឆ្នាំម្នាក់ បានធ្លាក់ពីលើផ្ទះជាន់ទី២ ប៉ុន្តែជាសំណាងល្អត្រូវបានបុរសម្នាក់ប្រទះឃើញ និងជួយសង្គ្រោះទាន់ពេល។ ហេតុការណ៍នេះ បានកើតឡើងកាលពីថ្ងៃព្រហស្បត្តិ៍ កន្លងទៅនេះ ស្ថិតនៅចំណុចផ្ទះល្វែងមួយកន្លែង ក្នុងស្រុក Fatih ទីក្រុង Istanbul ប្រទេសតួកគី។

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព

បើយោងតាមប្រភពសារព័ត៌មាន ក្មេងស្រីរងគ្រោះត្រូវបានគេស្គាល់ឈ្មោះថា Doha Muhammed មានអាយុ ២ឆ្នាំ។ ចំណែកឯ បុរសដែលបានជួយសង្គ្រោះនាង មានឈ្មោះថា លោក Feuzi Zabaat មានអាយុ១៧ឆ្នាំ គឺជាកម្មកររោងជាងម្នាក់។

នៅក្នុងកើតហេតុនោះ នាងតូច Doha ត្រូវបានគេរាយការណ៍ថា បានដើរទៅលេងនៅគែមបង្អួចផ្ទះ (មាត់បង្អួច) ខណៈដែលម្តាយរបស់នាង គឺកំពុងតែនៅឯផ្ទះបាយធ្វើម្ហូប ទាំងដែលភ្លេចគិតគូពីកូន រហូតនាងតូចក៏បានរអិលជើងធ្លាក់មកក្រោយតែម្តង។

ប៉ុន្តែជាសំណាងល្អ ដែលនៅក្នុងថ្ងៃកើតហេតុនោះ ត្រូវបានលោក Zabaat ប្រទះឃើញសកម្មភាពមួយនេះទាន់ពេលមុន មុនពេលនាងតូចធ្លាក់ចុះមក ដែលធ្វើឲ្យលោកបង្ខំចិត្តឈរនៅខាងក្រោមរេរា ដើម្បីត្រៀមជួយសង្គ្រោះនាង។

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព

ជាក់ស្តែង តាមរយៈវីដេអូឃ្លីបថតជាប់ដោយកាមេរ៉ាសុវត្ថិនៅក្បែរកន្លែងកើតហេតុនោះ គឺពិតជាបានបង្ហាញយ៉ាងច្បាស់ពីសកម្មភាពរបស់លោក Zabaat ហាក់នៅឈររេរា រហូតក្មេងស្រីរងគ្រោះ Doha បានធ្លាក់មកក្រោម និងត្រូវបានលោកលើកដៃចាប់ត្រងជាប់មិនឲ្យធ្លាក់ដល់ដី រួចផុតពីសេចក្តីស្លាប់។ ក្រោយមក គេក៏ឃើញមានអ្នកនៅម្ដុំនោះ ផ្អើលនាំគ្នារត់មកមើលផងដែរ។

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព

គួរឲ្យដឹងផងដែរថា ជុំវិញនឹងករណីនេះ នាងតូចរងគ្រោះពុំត្រូវបានរងរបួសអ្វីនោះឡើយ។ ខណៈឯអ្នកកំលោះ Zabaat វិញ ក៏ទទួលបានការសរសើរជាច្រើន ពីសំណាក់មហាជនទូទៅ ចំពោះទឹកចិត្តដ៏ប្រពៃមួយនេះ។ លោកក៏ត្រូវបានគ្រួសារកុមារី Doha ជូនសគុណបន្តិចបន្តួចចំនួន ៣៥ដុល្លារអាមេរិក ដើម្បីបង្ហាញពីការដឹងគុណ និងអរគុណនៅក្នុងការជួយសង្គ្រោះជីវិតកូនស្រីរបស់ពួកគេផងដែរ៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ទស្សនាវីដេអូខាងក្រោម៖  

រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព
រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព
រូបភាពក្នុងថ្ងៃកើតហេតុពីកាមេរ៉ាសុវត្ថិភាព
លោក Feuzi Zabaat និងកុមារី Doha
លោក Feuzi Zabaat និងកុមារី Doha

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]