នៅក្នុងសង្គមបច្ចុប្បន្ន ឃើញថាស្រី្តដែលសម្រេចចិត្តរៀបការ ជាមួយបុរសជាតិសាសន៍ដទៃកាន់តែច្រើនឡើងៗ។ ជាក់ស្តែងនេះ ជារឿងដែលមនុស្សគ្រប់រូបនៅតែមានការចាប់អារម្មណ៍ខ្លាំង ព្រោះថា រាល់ពេលឃើញគូស្នេហ៍ ដែលមានជាតិសាសន៍ខុសគ្នាបណ្តើរគ្នានៅតាមទីសាធារណៈ ជាពិសេសគូស្នេហ៍ម្នាក់ជាអាស៊ីម្នាក់ជាអឺរ៉ុប នោះតែងតែមានអ្នកតាមមើល និងលួចសរសើរពីក្រោយខ្នងជានិច្ច។​

ទៀតសោតមានមនុស្សមួយចំនួនធំគិតថា នារីដែលរៀបការជាមួយជនបរទេសមានសំណាង បានរស់នៅស្រួល។ប៉ុន្តែជាការពិតទៅ ការរៀបការជាមួយជនបរទេសមិនមែនសុទ្ធតែងាយស្រួលទាំងអស់នោះទេ។ 

ប្រសិនបើអ្នកជា មនុស្សដែលមិនសូវចេះភាសារបស់គេទៀត គឺកាន់តែយ៉ាប់ ព្រោះនេះជាមធ្យោបាយ ដែលប្រើប្រាស់ដើម្បីប្រាស្រ័យទាក់ទងគ្នាជាប្រចាំ។ ជាមួយគ្នានេះមិនត្រឹមតែភាសាតែប៉ុណ្ណោះទេ ប៉ុន្តែនៅមានបញ្ហាផ្សេងៗ ជាច្រើនទៀត ដូចជារបៀបរបបនៃការរស់នៅ ទំនៀមទម្លាប់ វប្បធម៌ជាដើម ដែលអ្នកត្រូវជួបប្រទះ។

ចុះប្រិយមិត្តមានដែលលួចឆ្ងល់ទេថា តើមូលហេតុអ្វីបានជាស្រ្តីភាគច្រើននៅតែសម្រេចចិត្តរៀបការជាមួយជនបរទេស ទាំងដែលមានបញ្ហាជាច្រើនត្រូវប្រឈមបែបនេះ?

ខាងក្រោមនេះជាមូលហេតុទាំង៥ចំណុចដែលបង្ហាញឲ្យដឹងថា តើមានកត្តាអ្វីខ្លះបានជាពួកគេសម្រេចចិត្តបែបនេះ៖  

១.ក្តីស្រលាញ់

ក្តីស្រលាញ់ ជាកត្តាចម្បងបំផុត ព្រោះក្តីស្រលាញ់នេះ ជាដើមហេតុចាប់ផ្តើមរឿងរ៉ាវគ្រប់យ៉ាង។ប្រិយមិត្តប្រាកដជាធ្លាប់លឺពាក្យមួយឃ្លាថា «ស្រលាញ់ដោយគ្មានហេតុផល» ជាក់ជាមិនខាន ហើយនេះក៏មិនខុសគ្នាដែរ ព្រោះតែស្រលាញ់ទើបយើងអាចយកឈ្នះរាល់បញ្ហាទាំងអស់បាន។

ឧទាហរណ៍ជាក់ស្តែង ប្រសិនបើថ្ងៃណាមួយយើងបានជួបមនុស្សដែរល្អ មានចរិត និងនិស្ស័យត្រូវគ្នា ដែលយើងគិតថាអាចរួមរស់សាងគ្រួសារជាមួយគ្នាបាន។ ប៉ុន្តែបុគ្គលម្នាក់នោះជាជនបរទេស ហើយច្បាស់ណាស់អ្នកប្រាកដជាជួបបញ្ហាដូចដែលបានរៀបរាប់ខាងលើ។ នៅពេលនោះ តើអ្នកសុខបោះបង់ក្តីស្រលាញ់មួយនេះ ឬក៏ចាប់ដៃគ្នាដំណើរទៅមុខ?

នេះមិនមែនសំនួរដែលពិបាកឆ្លើយនោះទេ ប្រសិនបើជាក្តីស្រលាញ់ពិតប្រាកដ ទាំងអស់នេះមិនមែនជាបញ្ហាឡើយ។ ម្យ៉ាងវិញទៀត បើគេស្រលាញ់យើងពិតដូចគ្នា នោះគេក៏មិនបណ្តោយ ឲ្យអ្នកជួបជាមួយបញ្ហាតែម្នាក់ឯងដែរ។ ព្រោះនេះជារឿងដែរអាចដោះស្រាយបាន ដោយគ្រាន់តែព្យាយាមរកចំណុចកណ្តាល ហើយដៃគូទាំងសងខាងផ្លាស់ប្តូរខ្លួនឯងបន្តិចម្តងៗ ទៅរកចំនុចដែលស្មើភាពគ្នា។ 

រូបតំណាង

២. កត្តាជីវភាព

យោងតាមឯកសារមួយបានសរសេររៀបរាប់ថា មនុស្សស្រីដែលរៀបការជាមួយជនបរទេស ព្រោះតែពួកគេមានបញ្ហាជីវភាព។ នៅក្នុងអារម្មណ៍របស់មនុស្សស្រីមួយចំនួនគិតថា បុរសបរទេសសុទ្ធតែជាអ្នកមានប្រាក់ ហើយអាចជួយឲ្យពួកគេរស់នៅក្នុងជីវភាពមួយដែលល្អប្រសើរ និងមានមុខមានមាត់នៅក្នុងសង្គម។ ក្រៅពីនេះពួកថែមទាំងមានលទ្ធភាព ផ្ញើប្រាក់មកឧបត្ថម្ភគ្រួសារ នៅឯស្រុកកំណើតផងដែរ។

ប៉ុន្តែចំពោះចំណុចនេះគ្រប់គ្នា ប្រាកដជាវាយតម្លៃបានថា មនុស្សស្រីអាត្មានិយម សម្លឹងមើលតែទ្រព្យសម្បត្តិដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន។ ប៉ុន្តែតាមពិតទៅនៅពីក្រោយការសម្រេចចិត្តនេះ ប្រាកដជាមានកត្តាផ្សេងៗទៀត ដែលជម្រុញឲ្យពួកគេធ្វើបែបនេះ បើទោះជាមានឧបសគ្គក៏ពិតមែន ប៉ុន្តែគេអាចទទួលបានផលប្រយោជន៍ខ្លះៗដើម្បីជួយសម្រាលបន្ទុកគ្រួសារបានផងដែរ។  

៣.ដើម្បីអនាគត

ជឿជាក់ថាមនុស្សស្រីភាគច្រើន គិតបានវែងឆ្ងាយ ព្រោះពេលដែលរៀបការជាមួយជនបរទេស ច្បាស់ណាស់អ្នកប្រាកដជាត្រូវបំលាស់ទី ទៅរស់នៅស្រុកគេជាក់ជាមិនខាន។ ហើយការសម្រេចចិត្តទៅ រស់នៅប្រទេសគេទៀតសោត ភាគច្រើនពួកគេគិតថាខ្លួនអាចនឹងចាប់ផ្តើមជីវិតថ្មី នៅលើទឹកដីដែលមានភាពជឿនលឿនជាងប្រទេសកំណើត។

ប្រសិនបើទៅថ្ងៃមុនពួកគេមានកូន នោះកូនៗប្រាកដជារៀនសូត្រ បានខ្ពង់ខ្ពស់ អាចប្រើប្រាស់ភាសារអង់គ្លេសបានយ៉ាងល្អ។ មិនត្រឹមតែប៉ុណ្ណោះ ថែមទាំងមានរូបសម្រស់ស្រស់ស្អាត ហើយឆ្លាតទៀតផង។

មានឯកសារមួយទៀតបានបញ្ជាក់ថា ស្រ្តីនៅទ្វីបអាស៊ីមួយចំនួនតូច សម្រេចចិត្តរៀបការជាមួយបុរសបរទេស ព្រោះតែពួកគេចង់ទៅរស់នៅក្រៅប្រទេសតែប៉ុណ្ណោះ។ ប៉ុន្តែនេះក៏ជាហេតុផលមួយ ដែលសមស្របផងដែរ ព្រោះការចេញទៅរស់នៅក្រៅប្រទេសមិនមែនជារឿងងាយទេ ដូច្នេះបើមានឱកាសហើយពួកគេក៏ឲ្យរំលងដែរ។   

រូបតំណាង

៤. ចំណង់ចំណូលចិត្ត

មនុស្សម្នាក់ៗ មានចំណង់ចំណូលចិត្តមិនដូចគ្នាទេ ចំណែកឯរសនិយមនៅក្នុងសេចក្តីស្នេហាក៏ផ្សេងៗគ្នាដែរ។ ស្រ្តីមួយចំនួនស្រលាញ់ ចូលចិត្តរបៀបរបបការរស់នៅប្រើប្រាស់ជីវិត និងការគិតតាមបែបលក្ខណៈលោកខាងលិច ហើយអ្នកខ្លះទៀតវិញស្រលាញ់បុរស ដែលមានមុខមាត់រូបរាងដែលមានលក្ខណៈខុសគ្នា ពីបុរសដែលជាជនជាតិតែមួយជាមួយនាងតែម្តងក៏មាន។ គ្រប់គ្នាអាចយល់ថានេះ គ្រាន់តែជាកត្តាសាមញ្ញៗ ប៉ុន្តែត្រូវបានគេចាត់ទុកជាហេតុផលសំខាន់ដូចគ្នា។ 

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកមានស្វាមីជាជនបរទេស នោះអ្នកនឹងមានឱកាសជាច្រើនក្នុងការទទួលបានចំណេះដឹង និងស្វែងយល់ពីអ្វីថ្មីៗ។ដោយឡែក វាប្រៀបដូចជាការចែករំលែកបទពិសោធន៍ ឲ្យគ្នាទៅវិញទៅមកផងដែរ។ 

រូបតំណាង

៦. មានភាពស្មោះត្រង់ និងមិនខ្វល់រឿងអតីត

យោងតាមមតិជាច្រើន របស់មនុស្សស្រីបានគិតថា បុរសជាជនបរទេសមានភាពស្មោះត្រង់ នៅពេលដែលពួកគេសម្រេចិត្តរៀបការជាមួយមនុស្សស្រីណាម្នាក់ហើយ នោះគេនឹងដាក់ចិត្តស្រលាញ់ស្មោះស្ម័គ្រ តែនាងម្នាក់ប៉ុណ្ណោះ។

ម្យ៉ាងវិញទៀតជនបរទេសមិនសូវប្រកាន់ពីវណ្ណៈ អាយុ ឬអតីតកាលរបស់ដៃគូស្នេហានោះទេ និយាយឲ្យអស់ទៅសូម្បីតែរូបសម្រស់ក៏ពួកគេមិនសូវគិតដែរ។ ទោះបីជានារីជាដៃគូធ្លាប់ឆ្លងកាត់ការរៀបការ ឬមានកូនរួចហើយយ៉ាងណាក្តី។ ដោយឡែក គេមិនសូវប្រកាន់ពីរឿងកន្លងហួសទេ ប៉ុន្តែពួកគេច្រើនផ្តោតសំខាន់លើរឿងបច្ចុប្បន្ន និងរឿងអនាគតដែលត្រូវរស់នៅ សាងគ្រួសារជាមួយគ្នាទៅវិញទេ។

រូបតំណាង

សរុបសេចក្តីមកទោះបីជាគូស្វាមីភរិយាអ្នកជាមានជាតិសាសន៍ដូចគ្នា ឬខុសគ្នាក៏ដោយ ត្រូវចេះអត់ឱន យោគយល់គ្នាទៅវិញទៅមក ទើបមានសុភមង្គល និងអាចរស់នៅជាមួយគ្នាបានយូរអង្វែង៕

ចុះប្រិយមិត្តវិញយល់យ៉ាងណាដែរ?

ប្រភព៖ .meetfarangmen | selfgrowth | thairath

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]