ព្រះសីហនុ៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការជាច្រើន បាននាំគ្នា ស៊ែរ និងបង្ហោះរូបភាពជាច្រើនពីតារាសម្ដែងប្រុស ស្រី របស់ហុងកុង ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន នៅលើទឹកដីខេត្ត ព្រះសីហនុ ។

ក្នុងនោះផងដែរបើ ផ្អែកទៅលើការបង្ហោះនោះ គេសង្កេតឃើញថា តារាសម្ដែងដ៏មានប្រជាប្រិយភាពរបស់ហុងកុង នោះរួមមានលោក Felix Lok និង Kwok Lun Lee ដែលជាតារាជើងចាស់ដូចគ្នានោះ បានថតនៅលើក្នុងព្រលានយន្តហោះ ក្នុងខេត្ត ព្រះសីហនុ ដែលជាហេតុធ្វើឲ្យបណ្ដាអ្នកគាំទ្រ តាមដានរឿងភាគជាច្រើនមានការចាប់ភ្ញាក់ផ្អើលខ្លាំងមែនទែន ។ បើទោះបីជាយ៉ាងនេះ ក្ដីគេពុំទាន់ដឹងនៅឡើយទេថា ការមកដល់របស់ពួកគេ ជាដើរលេងកម្សាន្តឬ ក៏មកបំពេញការងារនោះទេ។

គួររម្លឹកផងដែរថា ពួកគេសុទ្ធតែជាលំដាប់តារាវ័យចាស់ ដែលបានថតរឿងមិនតិចនោះទេ បើគិតមកដល់ពេលបច្ចុប្បន្ន៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

Felix Lok និង Kwok-Lun Lee
Felix Lok និង Kwok-Lun Lee
Felix Lok (អាវខ្មៅ)
Kwok-Lun Lee
Felix Lok និង Kwok-Lun Lee

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]