នាពេលបច្ចុប្បន្ន មានស្រ្តីជាច្រើន ដែលចូលចិត្ត ពាក់ស្បែកជើងកែង ហើយនិង មានស្រ្តីមួយ ចំនួនខ្លះគឺមិន ចូលចិត្តពាក់ផងដែរ។

ទោះជាយ៉ាងណា ចំនួននៃការពាក់ស្បែកជើងកែង នៅតែមានចំនួនច្រើនជាង ការពាក់ស្បែកជើងរាបស្មើរ ឬផ្ទាត់។ នៅក្នុងនោះ មានមូលហេតុ ៥ យ៉ាងដែលធ្វើឲ្យស្ដ្រីមួយចំនួន សម្រេចចិត្ដជ្រើសរើសស្បែក ជើងកែងមកពាក់ ក្នុងនោះមានដូចជា៖

១. ការពាក់ស្បែកជើងកែង អាចបង្កើនឲ្យមានកំពស់ខ្ពស់ ជាពិសេសគឺសំរាប់ស្រ្តីដែល មានកំពស់ទាបតែម្ដង។

២. ស្បែកជើងកែង អាចជួយស្រ្តី មើលទៅមិនមាន រាងធាត់ ព្រោះការដែលពាក់ស្បែកជើងកែងអាច កាត់បន្ថយ នូវភាពធាត់ផងដែរ។

៣. ស្បែកជើងកែង អាចជួយឲ្យស្រ្តី ជាច្រើនងាយស្រួល ក្នុងការស្លៀកពាក់។ ជាពិសេស គឺស្រ្តីដែលចូលចិត្ត ស្លៀកខោជើងវែង ដែលហៀរកែងជើង។

៤. ការពាក់ ស្បែកជើងកែងអាច ធ្វើឲ្យស្រ្តីជាច្រើន មានអារម្មណ៍ ថាខ្លួនសិចស៊ី មានរាងស្អាត ដែលធ្វើឲ្យខ្លួន មានភាពទាក់ទាញ ដល់បុរសៗ ថែមទៀតផង។

៥. មូលហេតុចុង ក្រោយដែលស្រ្តី ជាច្រើនចូលចិត្ត ពាក់ស្បែកជើងកែង ដោយសារតែស្បែកជើង កែងមិនមានតម្លៃថ្លៃខ្លាំង ដោយលើកលែងតែជា ស្បែកជើងម៉ាក ហើយក៏ជារបស់ ដែលស្រ្តីមិនអាច ខ្វះបានផងដែរ៕



កែសម្រួលដោយ  កញ្ញា

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក យល់ដឹង និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]