ភ្នំពេញ៖ បន្ទាប់ពីរៀបអាពាហ៍ពិពាហ៍ អស់រយៈពេលប៉ុន្មានឆ្នាំរួចមក កវីនិពន្ធដ៏ល្បីល្បាញម្នាក់ គឺលោក សុខ ជំនោរ  បានធ្វើឲ្យមហាជន ចាប់អារម្មណ៍យ៉ាងខ្លាំងលើជីវិតស្នេហា ដ៏ផ្អែមល្ហែម ស្អិតរមួតជាមួយភរិយាដ៏ស្រស់ស្អាតម្នាក់។

ម៉្យាងទៀត មានមហាជនជាច្រើន​ បានសរសើរថា​ កវីរូបនេះ បានបំពេញតួនាទីជាស្វាមីដ៏ល្អ និងចេះយកចិត្តទុកដាក់ ថ្នាក់ថ្នមភរិយា មិនឲ្យទាស់ចិត្តឬ មានភាពរកាំរកូស អ្វីនោះឡើយ។

ជាពិសេស ថ្មីៗនេះ គូស្នេហ៍មួយគូនេះ​ ទទួលបានចំណងដៃថ្មី ដោយមានបុត្រក្នុងផ្ទៃម្នាក់ហើយ តែបើក្រលេកមើល សម្រស់របស់ភរិយា របស់លោក ជំនោរ វិញគឹក្រមុំៗឃើញហើយ សំុចាញ់តែម្ដង។ ជាក់ស្ដែង​ តាមរយៈគណនីហ្វេសប៊ុក​របស់ម្ចាស់​បេះដូងរបស់លោក បានបង្ហោះរូបភាព ជាច្រើនសន្លឹក បង្អួតពីសម្រស់ដែលមិនប្រែប្រួល គឺនៅតែគួរឲ្យទាក់ទាញ ទោះបីជានៅពេល កំពុងពរពោះ ក៏ដោយ។

អ្វីដែលគួរឲ្យកត់សម្គាល់ខ្លាំងនោះគឺ រាល់រូបភាពមើលទៅ ពោរពេញដោយសុភមង្គល និងប្រកដដោយស្នាមញញឹម យ៉ាងសប្បាយរីករាយ ត្រៀមទទួល ស្វាគមន៍សមាជិកថ្មី ចូលក្នុងជីវិតរបស់ ពួកគេទាំងពីរ៕

សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
ភរិយារបស់ សុខ ជំនោរ
សុខ ជំនោរ និងភរិយា
ភរិយារបស់ សុខ ជំនោរ
សុខ ជំនោរ និងភរិយា
សុខ ជំនោរ និងភរិយា
ភរិយារបស់ សុខ ជំនោរ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]