ចិន៖ នៅក្នុងព្រឹត្តិការណ៍ MWC នៅក្នុងទីក្រុងសៀងហៃឆ្នាំ 2019 នេះ ក្រុមហ៊ុន vivo បានធ្វើការបង្ហាញនូវស្មាតហ្វូន និងកម្មវិធីជាច្រើនដែលដំណើរការជាមួយនឹងបច្ចេកវិទ្យា 5G រួមទាំងបច្ចេកវិទ្យាចុងក្រោយជាច្រើនទៀតដែលធ្វើអោយបទពិសោធន៍នៃការប្រើប្រាស់ស្មាតហ្វូនជំនាន់ថ្មីនេះកាន់តែអស្ចារ្យបំផុតមិនធ្លាប់មានពីមុនមកនោះទេ។ ស្មាតហ្វូនស៊េរីថ្មីរបស់ក្រុមហ៊ុន vivo នឹងដំណើរការនូវបណ្តាញបច្ចេកវិទ្យា 5G Network ជាមួយនឹងការឌីស្សាញរូបរាងថ្មីបែប 3D ដ៏ស្រស់ស្អាតហើយវាក៏អាចធ្វើការបង្កើននូវទំហំច្រើនសម្រាប់ដាក់ Hardware ការឌីស្សាញថ្មីដែលធ្វើអោយស្មាតហ្វូននេះកាន់តែមានរូបរាងស្តើងស្រស់ស្អាតនិងរលើបរលោងបំផុតរួមទាំងការពង្រឹងសមត្ថភាពទៅលើបច្ចេកវិទ្យាបណ្តាញ 5G Network ផងដែរ។ ស្មាតហ្វូនស៊េរីថ្មីនេះនឹងដាក់លក់នៅក្នុងត្រីមាសទី 3 ឆ្នាំ 2019 នេះ។

ព្រឹត្តិការណ៌នេះ មានកម្មវិធីជាច្រើនដែលធ្វើការប្រកាសបង្ហាញនេះរួមមាន៖ •5G Cloud Game: នៅក្នុងសេណារីយ៉ូនៃ Cloud Gaming នេះ ហ្គេមជាច្រើនគឺមិនមែនដំណើរការនៅលើស្មាតហ្វូននេះដោយខ្លួនឯងនោះទេ ប៉ុន្តែវាដំណើរការនៅលើ Cloud ។ សម្រាប់អ្នកលេងហ្គេមអាចធ្វើការ ទំនាក់ទំនងនៅលើស្មាតហ្វូនរបស់ពួកគេតាមរយៈការបញ្ចូនចេញពី Cloud ជាមួយនឹងល្បឿនលឿនបំផុតក្នុងការលេង។ សម្រាប់ការស្ទ្រីមទៅលើវីដេអូ និងសំលេងរបស់វាចេញពី Cloud ទៅកាន់ស្មាតហ្វូននេះនៅលើអេក្រង់របស់វាគឺ Real-Time តាមរយៈបណ្តាញ 5G នេះ។ នេះពិតជាអស្ចារ្យមែនទែនសម្រាប់អ្នកលេងហ្គេមធំៗដែលត្រូវការ Render ផ្ទាល់នៅលើស្មាតហ្វូននេះ។ 

ព្រឹត្តិការណ៍ពិពរណ៍ MWC នៅក្នុងទីក្រុងសៀងហៃ

•5G Screen Mirroring: តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networksនិងការបញ្ចូនចេញពី cloud server នេះ ស្មាតហ្វូនជាច្រើនអាចធ្វើការបញ្ជូននូវអេក្រង់របស់ពួកគេទៅកាន់កុំព្យូទ័រ ទូរទស្សន៍ ម៉ាស៊ីនចាក់បញ្ចាំងរូបភាព និងការ Synchronize នៅលើអេក្រង់ និងការបង្ហាញរូបភាពវីដេអូទៅលើអេក្រង់កាន់តែធំជាងមុនខណៈពេលដែលពួកគេប្រើប្រាស់នូវស្មាតហ្វូននេះសម្រាប់ធ្វើការគ្រប់គ្រងនោះ។ នេះធ្វើអោយការលេងហ្គេមរបស់អ្នកកាន់តែអស្ចារ្យ និងការទស្សនាវីដេអូជាច្រើនកាន់តែទាក់ទាញគ្មានគូប្រៀបនោះទេ។ 

•5G EasyShare: សម្រាប់ការបញ្ជូនទិន្នន័យរវាងឧបករណ៍ជាច្រើននោះគឺប្រហែលជារឿងដ៏ឈឺក្បាលសម្រាប់ឧស្សាហកម្មមួយនេះជាក់ជាមិនខាន។ ក្រុមហ៊ុនបច្ចេកវិទ្យា vivo គឺធ្វើការដោះស្រាយទៅលើបញ្ហានេះតាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ។ សម្រាប់ទិន្នន័យ Files ជាច្រើនដែលធ្វើការបញ្ជូនទៅកាន់ Cloud តាមរយៈបណ្តាញបច្ចេកវិទ្យា 5G networks នេះអាចធ្វើការបញ្ចូនទិន្នន័យលឿនរវាង Cloud ស្មាតហ្វូន និងកុំព្យូទ័រ។ 

5G EasyShare

វ៉ែនតា vivo AR Glass និងកម្មវិធីជាច្រើនរបស់វា ក្រុមហ៊ុន vivo បង្ហាញលោកអ្នកអំពីសេណារីយ៉ូសម្រាប់ការិយាល័យ និងជីវិតនាពេលខាងមុខនេះជាមួយនឹងការជួយពីវ៉ែនតា vivo AR Glass និងបណ្តាញនៃបច្ចេកវិទ្យា 5G network។ វ៉ែនតា vivo AR Glass អាចដំណើរការជាមួយនឹងស្មាតហ្វូន 5G ជាច្រើនដោយប្រើប្រាស់នូវល្បឿនលឿននៃបច្ចេកវិទ្យា 5G និងការបញ្ចូនទិន្នន័យដែលស្មុគស្មាញបានយ៉ាងរហ័ស និងការបង្កើតនូវការទស្សនាកាន់តែអស្ចារ្យ និងអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវបទពិសោធន៍ក្នុងការប្រើប្រាស់បច្ចេកវិទ្យា 5G និង AR នេះ។

vivo AR Glass
vivo AR Glass

 •AR 3D Launcher ថ្មីនេះអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការប្រតិបត្តិទៅលើការងារនៅលើ Desktop ដោយប្រើប្រាស់នូវប្រព័ន្ធ eye tracker system និង Phone Touchscreens ។ ប្រព័ន្ធ vivo AR Office system អនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនធ្វើការមើល និងឆ្លើយទៅលើអ៊ីម៉ែលនៅលើវ៉ែនតា AR glasses ការបង្កើតនូវការងារការិយាល័យតាមរយៈទូរស័ព្ទកាន់តែលឿន និងងាយស្រួលបំផុត។ មុខងារ vivo AR Game ធ្វើការពង្រឹងទៅលើការទំនាក់ទំនងនៃ 6DoF និងការបញ្ជាទៅលើស្មាតហ្វូននេះកាន់តែងាយស្រួលជាងមុន។ សម្រាប់ Vivo AR Showroom អាចធ្វើការចូលទៅកាន់ធនធានជាច្រើននៅលើ Cloud តាមរយៈបណ្តាញនៃបច្ចេកវិទ្យា 5G networks ការអនុញ្ញាតអោយអ្នកប្រើប្រាស់ជាច្រើនទទួលបាននូវបទពិសោធន៍ដោយផ្ទាល់នៅលើ 3D binocular HD video តាមរយៈវ៉ែនតា AR glasses ដូចគ្នាទៅនឹងការទស្សនាខ្សែភាពយន្តនៅក្នុងរោងកុនផងដែរ។ វ៉ែនតា vivo AR Glass អាចធ្វើការទំនាក់ទំនងកាន់តែប្រសើរជាមួយនឹងបរិយាកាសដែលផ្អែកទៅលើបច្ចេកវិទ្យា AI ការអនុញ្ញាតអោយអេក្រង់ធ្វើការបង្ហាញព័ត៌មានអំពីពិភពលោកជុំវិញខ្លួនរបស់អ្នកតាមរយៈបច្ចេកវិទ្យា AR Facial Recognition និង AR Object Recognition ។

 •បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W
ក្រុមហ៊ុន vivo ក៏ប្រកាសបង្ហាញនូវបច្ចេកវិទ្យាបញ្ចូលថាមពលថ្មរបស់ខ្លួនតាមរយៈរន្ធដោត Type-C ជាមួយនឹងល្បឿន 120W ultra-high power charging (20V/6A) ។ សម្រាប់ការបញ្ចូលថាមពលថ្មត្រឹមតែ 5 នាទីអាចបាន 0%-50% ហើយសម្រាប់ការបញ្ចូលថាមពលថ្មពេញរបស់ស្មាតហ្វូននេះគឺចំណាយពេលវេលាត្រឹមតែ 13 នាទីប៉ុណ្ណោះ។ សម្រាប់ថាមពលថ្មរបស់វាគឺប្រើប្រាស់ទំហំ 4,000 mAh។ បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W នេះគឺទ្រទ្រង់ដោយមុខងារ MCU controller នៅក្នុងស្មាតហ្វូននេះដែលធ្វើការគ្រប់គ្រងទៅលើដំណើរការរបស់ថាមពលថ្មនេះនៅក្នុង Real-Time និងការផ្លាស់ប្តូរទៅលើការប្រើប្រាស់ថាមពលថ្មរបស់វាចេញទៅខាងក្រៅផងដែរ។ ដូចគ្នាទៅនឹងបច្ចេកវិទ្យាច្នៃប្រឌិតជាច្រើនទៀតរបស់ក្រុមហ៊ុន vivo បច្ចេកវិទ្យាបញ្ចូលថាមពលថ្មលឿន vivo Super FlashCharge 120W នេះគឺធ្វើការតេស្តទៅលើភាពជឿជាក់របស់វាផងដែរ ហើយជាពិសេសវាអាចធ្វើការគ្រប់គ្រងទៅលើកម្រិតសីតុណ្ហភាពបានយ៉ាងល្អនៅលើស្មាតហ្វូនរបស់អ្នកថែមទៀត៕  

ព្រឹត្តិការណ៍ពិពរណ៍ MWC នៅក្នុងទីក្រុងសៀងហៃ
5G Cloud Game
5G Cloud Game
vivo Smart Phone

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]