ភ្នំពេញ៖ ភាពរីកចម្រើនដ៏គួរឱ្យកត់សម្គាល់នៃវិស័យស្មាតហ្វូនរបស់ក្រុមហ៊ុនបច្ចេកវិទ្យាយក្ស សាមសុង កំពុងតែធ្វើឱ្យអ្នកប្រើប្រាស់របស់ខ្លួនទទួលបានបទពិសោធន៍អស្ចារ្យ និងរីករាយជាមួយអ្វីដែលពួកគេចង់ បានលើសពីការរំពឹងទុកផងដែរ។

ជាពិសេសក្រុមហ៊ុន សាមសុង បានធ្វើការផ្តល់ជូនជម្រើសដ៏ល្អស័ក្តិសមបំផុតដល់អតិថិជនទាំងអស់ទៅតាមសេចក្តីត្រូវការដោយផ្តោតលើគុណភាព សោភណភាព និងបច្ចេកវិទ្យាទំនើបផងដែរ!

ជាក់ស្តែងសម្រាប់អាវុធធុនតូចតែខ្លឹម និងខ្លាំងរបស់ សាមសុង ដែលធ្វើឱ្យអតិថិជនទាំងអស់មានការភ្ញាក់ផ្អើលក្នុងចិត្ត និងសរសើរគ្រប់ៗគ្នានោះគឺ Samsung Galaxy A2 Core ដែលមានលក្ខណៈសម្បត្តិពិសេស ទំនើបទាន់សម័យ លេចធ្លោ និងមានតម្លៃត្រឹម 95 ដុល្លារ។

Samsung Galaxy A2 Core

គួរបញ្ជាក់ផងដែរថាចំណុចពិសេសៗដែលធ្វើឱ្យ Samsung Galaxy A2 Core អាចស្រួបយកបេះដូង និងទាក់ចិត្តរបស់អតិថិជនបាននោះ គឺអ្នកប្រើប្រាស់អាចចូលទៅកាន់ Android Go App Services បានយ៉ាងងាយស្រួលដោយគ្មានការកំណត់ ឬដាក់លក្ខខណ្ឌអ្វីឡើយជាពិសេស Galaxy Apps , Samsung Internet (Lite), Samsung Max (Go), Facebook Lite គឺត្រូវបានដំឡើងរួចមកជាស្រេចតែម្តងដោយជួយសន្សំសំចៃទំហំនៃការប្រើប្រាស់ រ៉េម ( RAM) និង រ៉ូម (ROM) ផងដែរ! ជាចុងក្រោយខ្ញុំពិតជាហ៊ានអះអាងយ៉ាងច្បាស់ថាម៉ូឌែល Samsung Galaxy A2 Core នេះគឺមិនគ្រាន់តែជាស្មាតហ្វូនដែលមានតម្លៃធូរថ្លៃបំផុតក្នុងកំណត់ត្រារបស់ក្រុមហ៊ុន

សាមសុង ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងទំនើបទាន់សម័យផងដែរ! ដូច្នេះនៅចាំអីទៀត? បានស្មាតហ្វូនឡូយហើយ ទំនើបទៀត!

សម្រាប់ព័ត៌មានបន្ថែមសូមអញ្ជើញទៅទស្សនាដោយផ្ទាល់នៅតាមបណ្តាហាងទំនើប សាមសុង និងដេប៉ូចែកចាយផលិតផលរបស់ សាមសុង ណាមួយដែលនៅជិតលោកអ្នកបំផុត ឬទំនាក់ទំនងតាមរយៈលេខ៖ 1800-203232 ។

Samsung Galaxy A2 Core
Samsung Galaxy A2 Core
Samsung Galaxy A2 Core
Samsung Galaxy A2 Core
Samsung Galaxy A2 Core

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]