​ខេត្ត​បាត់​ដំបង​ ៖ មន្ត្រី​នគរ​បាល​ព្រហ្ម​ទណ្ឌ​​កម្រិត​​ធ្ងន់​​បាន​ចាប់​ខ្លួន​​​យុវ​ជន​ ម្នាក់​​​​កាល​ពី​​រសៀល​​​ថ្ងៃ​​ទី​​២០ មីនា ​​នៅ​ភូមិ​​​ថ្មី​ ឃុំ​​កំពង់​​ព្រៀង​ ស្រុក​​សង្កែ​ ក្រោយ​ពី​​​មាន​បណ្តឹង​​​ចោទ​ប្រកាន់​​ថា ជន​នេះ​​ពាក់​ព័ន្ធ​​លើ​សំ​ណុំ​រឿង​​​ចាប់​នាង​​ក្រមុំ​​ម្នាក់​រំលោភ​​​សេព ​សន្ថ​វៈ​​រហូត​​បាន​សម្រេច​​​កាលពី​ចុង​សប្តាហ៍​​មុន​ ក្នុង​​​គ្រា​ដែល​​​នាង​ទៅ​​កាន់​ផ្ទះ​​របស់​យុវ​ជន​​នោះ​តាម​​ការ​​បោក​ បញ្ឆោត​ ។

មន្ត្រី​នគ​រ​បាល​​​ប្រាប់​ថា ​យុវជន​​ជា​​ប់​ចោទ​​​ឈ្មោះ​ភុំ រត​នា ​អាយុ​​១៩ឆ្នាំ ​​រស់​នៅ​​​ក្នុង​ភូមិ​​ថ្មី​ ឃុំ​កំពង់​ព្រៀង​​ ត្រូវ​​ជាប់​​សង្ស័យ​​ថា បាន​ចាប់​រំលោភ​​នាង​ក្រមុំ​អាយុ​​១៩ឆ្នាំ ​​ជា​និស្សិតម្នាក់​ ។ ​មន្ត្រី​​ដដែល​បាន​និយាយ​ថា ​​ហេតុ​ការណ៍​​នេះ​បាន​​កើត​ឡើង​​​កាល​ពី​​​រសៀល​​​ថ្ងៃទី​​​១៧ មីនា ​នៅ​ក្នុង​​ផ្ទះ​របស់​យុវ​ជន​​នេះ​ក្នុង​គ្រា​ដែល​នាង​​​យក​​ផ្លែ​​​ម៉ាក់​ ប្រាង​​​ទៅ​​ឱ្យ​​ដល់​​ផ្ទះ​​​​តាម​ការ​​​បញ្ឆោត​​​របស់​​ជន​នេះ​ដែល​មាន​ គម្រោង​​​រួច​ជា​ស្រេច ។ សមត្ថ​កិច្ច​​បន្ត​ថា ​ក្រោយ​​​បែក​ធ្លាយ​រឿង​​អា​ស្រូវ​​​នេះ​ ម្តាយ​​​របស់​​នាង​បាន​ដាក់​ពាក្យ​​​បណ្តឹង​នៅ​​ការិ​យាល័យ​​ជំ​នាញ​​​នៃ​ ស្នង​ការ​​​ដ្ឋាន​ខេត្ត​​​ ទើ​ប​សមត្ថ​កិច្ច​​​ចុះ​ចាប់​​ខ្លួន​ជ​ន​សង្ស័យ​​ខាង​លើ​​នេះ​​តែ​ម្តង ។
​ ​តាម​បណ្តឹង​​​​របស់​​​​ម្តាយ​នារី​​រង​គ្រោះ​​​អាយុ​​​​​៤២ឆ្នាំ ​​បាន​ឱ្យ​ដឹង​ថា ​អ្នក​ស្រី​​​បាន​ដឹង​​​រឿង​​​នេះ​នៅ​​ល្ងាច​​​ថ្ងៃ​កើត​ហេតុ​​​ដោយ​ឃើ​ញ​ កូន​ស្រី​​​អង្គុយ​​​យំ ។ ​ពេល​អ្នក​​​ស្រី​សួរ​​នាំ​ទើប​​កូន​ស្រី​​​ប្រាប់​​ការ​ពិត​​​ ហើយ​អ្នក​​​​​ស្រី​​​​​ក៏​មក​ប្តឹង​​​​សមត្ថ​កិច្ច​​​តែ​ម្តង​ ​។ គាត់​និយាយ​​​ថា កា​រ​ពិត​​​​ជន​​នោះ​មាន​​គំ​និត​​បោក​បញ្ឆោត​​​កូន​​ស្រី​គាត់​​ ដើម្បី​ល្បួង​​យក​ទៅ​ចាប់​រំលោភ​​តែ​ម្តង ព្រោះ​​​​នាង​​​​មិន​ធ្លាប់​​​​​ទំ​នាក់​ទំ​នង​​​​​ជា​មួយ​​​​ជន​នេះ​ទេ ។

​​​​​ជន​ត្រូវ​​​ចោទ​​​ឈ្មោះ​ភុំ​ រត​នា ​បាន​ប្រាប់​​​​​​​ថា ពេល​​​​រួម​មេត្រី​​នាង​ហាក់​​ដូច​ជា​​​ព្រម​ព្រៀង​​​​ដែរ តែ​​​ជន​នេះ​​បាន​សារ​ភាព​​ថា ​ខ្លួន​ពិ​ត​ជា​​​មាន​កំហុស​​​ដោយសារ​​តែ​បាន​​បង្ខំ​​នាង​​ ។ ​​ជន​​នោះ​​បាន​បន្ត​ថា ​ពេល​ខ្លួន​​​បង្ខំ​​​ឱ្យ​នាង​​​​​ដោះ​សម្លៀក​បំពាក់​​​​នាង​បាន​​ប្រាប់​ ឱ្យ​ខ្លួន​បិទ​ភ្នែក​​​ ហើយ​ខ្លួន​ធ្វើ​តាម​​ លុះ​​បន្តិច​​ក្រោយ​មក​​​​ពេល​ខ្លួន​បើក​ភ្នែក​​វិញ ឃើញ​នាង​​​ស្រាត​ខោ​រួច​​​ស្រេច​​​សល់​តែ​​​អាវ​​យឺត​​ ហើយ​​​​ខ្លួន​ក៏​នាំ​​​នាង​​​​ទៅ​រួម​​​មេត្រី​​​ក្នុង​បន្ទប់​​​​ទឹក​តែ​ ម្តង ។ ​​ប៉ុន្តែ​​ក្នុង​​របា​យ​ការ​ណ៍​​​របស់​សមត្ថ​​កិច្ច​​​ជន​នេះ​​និយាយ​ថា ​ខ្លួន​​ពិ​តជា​​​​បា​ន​ប្រាប់​​ឱ្យនាង​​​យក​ផ្លែ​ម៉ា​ក់ប្រាង​​​មក​ឱ្យ​ ខ្លួន​​​មែន ​លុះ​មកដល់​​​ផ្ទះ​ខណៈ​​មាន​ភ្លៀង​​​ធ្លាក់​ខ្លាំង​​ផង​​ គួប​ផ្សំ​ខ្លួន​មាន​​ចិត្ត​ស្រឡាញ់​​នាង​​​ផង​ ខ្លួន​​ក៏​​​ចាប់​ឱបនាង​​​រហូត​ទ្រាំ​មិន​បាន​​ក៏​ចាប់​​នាង​រំលោភ​​​តែ​ ម្តង​ទៅ ។ ការ​ពិត​ខ្លួន​​ និង​នាង​​​មិន​ធ្លាប់​​ស្រឡាញ់​គ្នា​​ពី​មុន​មក​​ទេ ។

រី​ឯ​​នារី​​រង​គ្រោះ​​​វិញ​ បាន​​ប្រាប់​សមត្ថ​​កិច្ច​​ថា ​នាង​បាន​​ស្គាល់​​យុវ​​ជន​​នេះ​តាម​​រយៈ​មិត្ត​ភកិ្ត​​ស្រី​ម្នាក់​​​ ហើយ​ធ្លាប់​​​ជួប​​ជន​នេះ​​ម្តង​គត់ ខណៈ​​ដែល​​មិត្ត​​ភកិ្ត​​​​នោះ​​ ប្រើ​​ឱ្យ​នាង​​​យក​​​រូប​ថត​​ទៅ​ឱ្យ​ជន​​​នេះ ។ នាង​​បន្ត​ថា ​​លុះ​​នៅ​ថ្ងៃ​ទី​​១៦ ​មីនា ​ឈ្មោះ​ភុំ រត​នា ​បា​ន​ទូ​រស័ព្ទ​​ប្រាប់​​​ឱ្យ​នាង​​​​យក​ផ្លែ​​​ម៉ាក​ប្រាង​​ទៅ​​ឱ្យ​ចំនួន ​៣គីឡូ​ក្រាម​​ ដោយ​ជន​នេះ​​ប្រាប់​ថា ​​សម្រាប់​​​​ភ្ជាប់​​​ពាក្យ​​​​បង​របស់​គេ​នៅ​ថ្ងៃទី​​១៧ មីនា ​​លុះ​ដល់​​​​ថ្ងៃ​​កំណត់​​ពេល​នាង​​​យកទៅ​​ឱ្យ​​​មិន​ឃើញ​​​មាន​កម្ម​​វិធី ​​​អី​ទេ ។ ​ពេល​ទៅ​​ដល់​បាន​​ប្រហែល​​​១៥នាទី​​​ឈ្មោះ​​រតនា ​​បាន​​នាំ​នាង​​​ទៅ​អង្គុយ​​​លេង​ក្នុង​ផ្ទះ​​តូ​ច​មួយ​​​នៅ​ខាង​​ក្រោយ​ ប្រហែល​​១០០​ម៉ែត្រ​ ហើយ​គ្រា​នោះ​ក៏​មាន​​ភ្លៀង​​ធ្លាក់​ខ្លាំង​​​ ។ ជន​នេះ​​​បាន​​បិទ​ទ្វា​រ​​​បង្អូច​ជិត​​​​អស់ ​ រួច​ចាប់​ផ្តើម​សុំ​ស្រឡាញ់​នាង​​​ និង​ចាប់​​ឱប​នាង​​ផ្តួល​លើ​គ្រែ ។ នាង​បញ្ជាក់​ថា ​​​គ្រា​នោះ​នាង​បាន​​ព្យា​យា​ម​​ស្រែក​​ឱ្យ​​គេ​ជួយ​​​​ដែរ​ តែ​គ្មាន​​​អ្នក​ណា​​​​ឮទេ​ ហើយ​​ជន​នេះ​​បាន​ចាប់​​សម្រាត​​​​​ខោ​អាវ​​នាង​រួច​​ចាប់​នាង​រំលោភ​​ទាល់​ តែ​បាន​សម្រេច​​​​រហូត​រាំង​ភ្លៀង​​​ ទើប​​គេ​​​ព្រម​ឱ្យ​នាង​​​ត្រឡប់​ទៅ​ផ្ទះ​វិញ​ ។ នាង​​បញ្ជាក់​បន្ថែម​ថា ​នាង​មិន​​ធ្លាប់​​ទាក់​ទង​​ជា​មួយ​​ជន​នេះ​ទេ ​ទើប​តែ​​ស្គាល់​តាម​រយៈ​មិត្ត​ភក្តិ​​ម្តង​តែ​ប៉ុណ្ណោះ ។

​លោក​​ជេត វណ្ណនី ស្នង​ការ​​​រ​ង​ខេត្ត​​​មាន​ប្រសាសន៍​ថា ​ជន​​ឈ្មោះ​ភុំ​ រត​នា​ ហាក់​មាន​​គម្រោង​​បោក​​​បញ្ឆោត​​នាង​រួច​ជា​ស្រេច​​​​ ដើម្បី​ចាប់​នាង​រំលោភ ។ ​លោក​និយាយ​ថា ​ក្នុង​សំ​ណុំ​រឿង​​​នេះ គ្មាន​​​ចំណុច​​​ណា​មួយ​​​ដែល​ជន​សង្ស័យ​អះ​អាង​ថា ​​ជា​ការ​​​ត្រូវ​​​រ៉ូវ​គ្នា​​​មុន​នោះទេ ​ព្រោះ​ពួក​គេ​​​ទាំង​​២នាក់​​គ្មាន​ប្រវត្តិ​​​ទំនាក់​ទំ​នង​​គ្នា​​ពី​មុន ​មក​ឡើយ​ ។ ដូច្នេះ​​ នេះ​ជា​​​ចេត​នា​​ដែល​ជន​នេះ​​មាន​គំនិត​​​​បោក​បញ្ឆោត​​​នាង​ដើម្បី​ចាប់​​ នាង​​រំលោភ​​តែម្តង ។ ​ក្នុង​សំណុំ​រឿង​​​​រំលោភ​​​​​​សេព​សន្ថវៈ​​​​នេះ តាម​មន្ត្រី​​​ជំ​នាញ​​បានឱ្យ​ដឹង​ថា ​​ប៉ុន្មាន​​ខែ​ចុង​​​ក្រោយ​​នេះ​​ហាក់​ដូច​​ជា​មាន​ការ​​​កើន​ឡើង​​​យ៉ាង​ ខ្លាំង​​ ប៉ុន្តែ​​​ជន​ប្រព្រឹត្ត​​ភាគ​ច្រើន​​ត្រូវ​​បាន​បង្ក្រាប​ និង​បញ្ជូន​​ទៅ​កាន់​​តុលា​កា​រ ៕

Bopha

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]