ភ្នំពេញ៖ អ្នកនាង ចាន់ កែវនិមល ជាពិធីការិនី ដ៏មានប្រជាប្រិយភាព ប្រចាំស្ថានីយទូរទស្សន៍ ហង្សមាស ជាពិសេស តារារូបនេះ​ តែងលេចមុខក្នុង កម្មវិធីអន្តរជាតិធំៗ ជាច្រើនផងដែរ។

ប៉ុន្តែ បើទោះបីជាតារារូបនេះ មានភាពមមាញឹកបែបណា តែបើក្រឡេកមើលជីវិតគ្រួសាររបស់នាងវិញ គឺពោរពេញដោយក្ដីសុខ សុភមង្គល គួរឲ្យកោតសរសើរ។ ក្នុងពេលនោះដែរ នាងបានបំពេញតួនាទី ជាម្ដាយដ៏ល្អ និងឆ្លៀតពេលវេលា សម្រាប់ផ្ដល់ភាពកក់ក្ដៅ និងក្ដីស្រលាញ់ ទៅដល់កូនស្រី និងស្វាមី សំណព្វចិត្តជានិច្ច។

ជាញឹកញាប់ តាមរយៈគណនីហ្វេសប៊ុក របស់តារារូបនេះ បានបង្ហោះរូបភាព ជាច្រើនសន្លឹកបង្ហាញ ពីដំណើរកម្សាន្ត នៅក្រៅប្រទេស ជាលក្ខណៈគ្រួសារ។ ថ្មីៗនេះ កែវ និមល ក៏បានធ្វើរឿងមួយ ដែលអ្នកម្ដាយគ្រប់រូប គួរយកជាគំរូ គឺបានឆ្លៀតពេលពីការងារ ទៅលើទឹកចិត្ត កូនស្រី ក្នុងកម្មវិធីមួយ នៅក្នុងសាលារៀន របស់កូនស្រីនាង។

លើសពីនេះ ហេតុតែឈាមជ័យជាអ្នកសិល្បៈ កូនស្រីរបស់ កែវនិមល ក៏ជាអ្នករាំរបាំ ប្រចាំសាលាផងដែរ។ នៅពេលនោះដែរ​ ពិធីការិនីរូបនេះ ​មិនបានរារាំង កូនស្រីដែលស្នេហាវិស័យសិល្បៈនោះទេ ថែមទាំងទៅ ជួយជម្រុញ លើកទឹកចិត្តទៀតផង៕ 

ចាន់ កែវនិមល
ចាន់ កែវនិមល និងក្រុមគ្រួសារ
ចាន់ កែវនិមល និងក្រុមគ្រួសារ
ចាន់ កែវនិមល និងកូនស្រី
កូនស្រីរបស់ ចាន់ កែវនិមល
ចាន់ កែវនិមល និងក្រុមគ្រួសារ
កូនស្រី​របស់ ចាន់ កែវនិមល

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

កែវ ចាន់និមល