អាមេរិក៖ ជារឿងដ៏គួរត្រេកអរបំផុត ក្រោយស្រ្តីអាមេរិកធាត់ជាងគេម្នាក់ ទម្ងន់ដល់ទៅជាង ៣០០គីឡូក្រាម នៅទីបំផុតអាចជម្នះការវះកាត់សម្រកទម្ងន់បានដោយជោគជ័យ ដែលមិនធ្លាប់មានពីមុនមក ក្រោយតស៊ូចំណាយអស់ពេលជាច្រើនឆ្នាំ។

អ្នកស្រី Milla Clark

អ្នកស្រី Milla Clark មានអាយុ ៥១ឆ្នាំ មកពីទីក្រុង Fayetteville រដ្ឋ Tennessee សហរដ្ឋអាមេរិក បានក្លាយជាអ្នកជំងឺដ៏ជោគជ័យម្នាក់ ដែលមិនធ្លាប់មានពីមុនមក បន្ទាប់ពីទទួលបានការវះកាត់សម្រកទម្ងន់អស់ជាង ២៧០គីឡូក្រាម មកនៅសល់ត្រឹមតែ ៧០គីឡូក្រាម។

អ្នកស្រី Milla Clark

បើយោងតាមប្រភពសារព័ត៌មានបានឲ្យដឹងថា ពីមុនមកស្រ្តីកូន៥រូបនេះ ពោលគឺអ្នកស្រី Milla មានទម្ងន់ខ្លួនសរុបជាង ៣៤០គីឡូក្រាម ដែលជាមូលហេតុធ្វើឲ្យជីវិតរបស់អ្នកស្រី រស់នៅយ៉ាងលំបាកវេទនា មិនអាចងើបដើរទៅណាបាន ក្រៅពីសម្រាកនៅលើគ្រែគេង ដោយមានការជួយមើលថែទាំយ៉ាងយកចិត្តទុកដាក់ពីកូនៗរបស់អ្នកស្រីតែប៉ុណ្ណោះ។

បន្ថែមលើនេះ ស្ថានភាពដ៏លំបាកមួយនេះ វាក៏បានធ្វើទុក្ខបុកម្នេញដល់អ្នកស្រីយ៉ាងខ្លាំងក្លា ជាមួយនឹងជំងឺនិងការឈឺចាប់សឹងសព្វគ្រប់អវយវៈ។ អ្នកស្រី Milla មិនអាចងើបដើរបានដោយខ្លួនឯងអស់រយៈពេលជាង ១៣ឆ្នាំ ក្រោយស្ថានភាពជំងឺធាត់នេះបានវាយលុកខ្លាំង។

អ្នកស្រី Milla Clark

អ្នកស្រីបាននិយាយថា ពីមួយថ្ងៃទៅមួយថ្ងៃ ស្ថានភាពរបស់អ្នកស្រីពិតជាដុនដាបខ្លាំងណាស់ មិនអាចងើបដើរដោយខ្លួនឯង ដែលជាហេតុត្រូវពឹងផ្អែកលើកូនៗ ក្នុងការមើលថែទាំសព្វគ្រប់បែបយ៉ាង ចំណីអាហារ ងូតទឹក ស្លៀកពាក់ យ៉ាងលំបាកវេទនា។

ជាក់ស្តែង ជារៀងរាល់ព្រឹកកូនៗរបស់អ្នកស្រី ៣នាក់ វ័យ១៨ ១៩ឆ្នាំ Jacob, Hannah, និង Caleb គឺតែងតែមកជួយគ្នាងូតទឹកឲ្យអ្នកស្រីនៅក្នុងបន្ទប់គេង ក៏ព្រោះតែអ្នកស្រីមិនអាចធ្វើវាបានដោយខ្លួនឯង។ អ្នកស្រីក៏បានសម្ដែងការសោកស្តាយផងដែរ ព្រោះថាវ័យកូនប៉ុណ្ណេះគឺជាពេលដែលពួកគេត្រូវមានសេរីភាព ប៉ុន្តែមិនគួរណាមកត្រូវលំបាកមើលថែទាំឪពុកម្តាយបែបនេះនោះឡើយ។

អ្នកស្រី Milla Clark

ប្រភពដដែលបន្តថា ដោយសារតែចង់មានក្តីសង្ឃឹមនៃការជួយសង្គ្រោះជីវិតនោះ ទីបំផុតអ្នកស្រី Milla និងគ្រួសារ ក៏បានសម្រេចចិត្តផ្លាស់ទៅរស់នៅក្នុងទីក្រុង Houston រដ្ឋ Texas វិញ ព្រោះនៅទីនោះអ្នកស្រីអាចនឹងធ្វើការពិគ្រោះយោបល់ ជាមួយនឹងគ្រូពេទ្យវះកាត់ជំនាញម្នាក់ គឺលោកវេជ្ជបណ្ឌិត Nowzaradan ជុំវិញនឹងការជួយសម្រកទម្ងន់នេះ។

លោកវេជ្ជបណ្ឌិតរូបនេះ បានផ្តល់ដំបូន្មានជាច្រើនទៅកាន់អ្នកស្រី ក៏ដូចជាណែនាំឲ្យកូនៗរបស់អ្នកស្រីឲ្យចេះរៀបចំរបបអាហារ ឬចម្អិនអាហារឲ្យបានត្រឹមត្រូវ ដើម្បីឲ្យអ្នកស្រីបានទទួលទាន និងមានសុភាពល្អផងដែរ។

លោកវេជ្ជបណ្ឌិតជំនាញ Nowzaradan បានអះអាងថា ជាដំបូងលោកចង់ធ្វើការវះកាត់ទៅលើផ្នែក Lymphedema (ការហើមនៅជាលិកាដោយសារតែមានផ្ទុកសារធាតុរាវក្នុងសរសៃឈាម ឬទឹករងៃ) ប៉ុន្តែអ្នកស្រី Milla ក៏ត្រូវតែតស៊ូធ្វើការសម្រកទម្ងន់ដោយខ្លួនឯង ឬហៅថាកម្មវិធីសម្រកទម្ងន់ តាមរយៈការទទួលទានរបបអាហារឲ្យបានត្រឹមត្រូវជាមុនសិន ដើម្បីធានាឲ្យបានសុវត្ថិភាពក្នុងប្រតិបត្តិការវះកាត់។

អ្នកស្រី Milla Clark

វាពិតជាភ្ញាក់ផ្អើល ដែលដំណាក់កាលដំបូងអ្នកស្រី Milla អាចជម្នះនៅក្នុងការសម្រកទម្ងន់បានដោយខ្លួនឯង ស្រកអស់បានជាង ៤៥គីឡូក្រាម ហើយនេះក៏ជាផ្លូវមួយដែលអ្នកស្រីអាចឆ្លងកាត់ក្នុងការវះកាត់នោះបាន។ ក្រោយមកអ្នកស្រី Milla ក៏ទទួលបានការវះកាត់នូវផ្នែកជាច្រើនផ្សេងទៀតជាបន្តបន្ទាប់ ក្នុងនិងក្រៅរាងកាយដើម្បីសម្រកទម្ងន់នោះផងដែរ។

គួរឲ្យដឹងផងដែរថា នៅទីបំផុតអស់រយៈពេល ៣ឆ្នាំ ដែលអ្នកស្រី Milla ខិតខំតស៊ូក្នុងស្ថានភាពដ៏លំបាកមួយនេះ គឺពិតជាបានជួយឲ្យអ្នកស្រីទទួលបានលទ្ធផលយ៉ាងជោគជ័យនឹកស្មានមិនដល់ ខណៈនៅពេលបច្ចុប្បន្ននេះអ្នកស្រីនៅសល់ត្រឹមតែ ៧០គីឡូក្រាមតែប៉ុណ្ណោះ។

អ្នកស្រី Milla Clark

អ្នកស្រី Milla ក៏បានសម្ដែងក្តីរំភើប និងបានឱបលោកវេជ្ជបណ្ឌិត Nowzaradan ដើម្បីបង្ហាញពីទំហំចិត្តនៃការដឹងគុណ និងការស្រលាញ់យ៉ាងធំធេង ចំពោះការផ្តល់កម្លាំងចិត្ត ក៏ដូចជាប្រតិបត្តិការជួយសង្គ្រោះអ្នកស្រី បានដោយជោគជ័យនេះផងដែរ។

អ្វីដែលពិសេសទៀតនោះ អ្នកស្រី Milla ក៏ថែមទាំងបានជាប់ឈ្មោះជាអ្នកជំងឺធាត់ជាងគេ ដែលត្រូវបានជួយសង្គ្រោះ ឬទទួលការវះកាត់សម្រកទម្ងន់បានជោគជ័យ ដែលមិនធ្លាប់មានពីមុនមកទៀតផង៕

តើសម្រាប់ប្រិយមិត្តវិញយល់យ៉ាងណាដែរ? 

អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark
អ្នកស្រី Milla Clark

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]