ភ្នំពេញ៖ បើទោះបីជាមួយរយៈពេលចុងក្រោយនេះ អ្នកនាង នៅ សូនីតា ដែលប្រិយមិត្តតែស្គាល់ថាជាតារាសម្ដែង និងជាពិធីការិនី មានឈ្មោះបោះសម្លេងនោះ បានឃ្លាតឆ្ងាយពីវិថីសិល្បៈបន្ដិចក៏ដោយ តែតារាស្រីរូបនេះ នៅបង្ហាញពីសកម្មភាពផ្សេងៗរបស់ នៅលើបណ្ដាញសង្គមដដែល។ 

ជាក់ស្ដែង  កាលពីម្សិលមិញនេះ នៅលើបណ្តាញសង្គម មានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាសម្ដែងស្រី និងជាពិធីការិនី ស្រស់ស្អាតអ្នកនាង នៅ សូនីតា បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្ត ក៏ដូចជាអ្នកគាំទ្ររបស់ខ្លួន មានចាប់អារម្មណ៍ខ្លាំង ទៅលើសកម្មភាពទាំងនោះ។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះនោះ តារាសម្ដែងស្រីដ៏មានប្រជាប្រិយភាពរូបភាពនេះ គឺត្រូវជាថ្ងៃខួបកំណើតរបស់ខ្លួន ព្រមទាំងត្រូវបានមិត្តភក្តិ ក៏ដូចជាក្រុមគ្រួសារ នាំគ្នាSurprise នំខួបកំណើតយ៉ាងសាមញ្ញ ដោយនាង មិនបានដឹងខ្លួនជាមុន។

គួររម្លឹកដែរថា បើគិតមកដល់ថ្ងៃនេះ តារាសម្ដែងស្រី និងជាពិធីការិនីដ៏ស្រស់សោភា មួយរូបនេះ ជិតគ្រប់ខែឆ្លងទន្លេទៅហើយ តែអ្នកនាង នៅ សូនីតា នៅតែថែសម្រស់របស់ខ្លួន បានយ៉ាងស្អាតដដែល៕

តោះដើម្បីជ្រាបច្បាស់ ទៅទស្សនារូបភាពទាំងអស់គ្នា៖

នៅ សូនីតា
នៅ សូនីតា និងមិត្តភ័ក្រ
នៅ សូនីតា និងមិត្តភ័ក្រ
នៅ សូនីតា និងមិត្តភ័ក្រ
នៅ សូនីតា និងមិត្តភ័ក្រ
នៅ សូនីតា និងមិត្តភ័ក្រ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

នៅ សូនីតា