អង់គ្លេស៖ កាលពីខែឧសភាកន្លងទៅ អ្នកចាត់ការទូទៅ Spurs លោក Maurlclo Pochettino បានបង្កើតប្រវត្តិសាស្រ្តមួយដោយបានជួយឲ្យ Spurs ឡើងទៅលេងវគ្គផ្ដាច់ព្រ័ត្រ UEFA Champions League ជាលើកដំបូង ប៉ុន្តែបានត្រឹមតែជើងឯករងក្រោយបរាជ័យក្រោមថ្វីជើងហង្សក្រហម Liverpool។ ជាមួយកិច្ចសម្ភាសន៍ លោក Pochettino បាននិយាយថាលោកចង់ប្រកួតជាមួយ Barcelona ជាងប្រកួតជាមួយ Liverpool ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League។

លោក Pochettino

នៅក្នុងកម្មវិធី Club de La Mitjanit ដែលជាកម្មវិធីរបស់វិទ្យុអេស្ប៉ាញ Catalunya Radoi លោក Pochettino បាននិយាយថាលោកសប្បាយចិត្តដែលបានឡើងទៅដល់វគ្គផ្ដាច់ព្រ័ត្រ Champions League ប៉ុន្តែលោកចង់លេងតទល់ជាមួយ Barcelona ច្រើនជាងជាមួយ Liverpool។

លោកបានបរិយាយថាលោកសង្ឃឹមថា Spurs និង Barcelona នឹងឡើងទៅជួបគ្នាក្នុងវគ្គផ្ដាច់ព្រ័ត្រក្រោយ Barcelona បានយកឈ្នះ Liverpool ក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រក្នុងលទ្ធផល ៣-០ កាលពីជើងទីមួយ ប៉ុន្តែអ្វីដែលនឹកស្មានមិនដល់នោះគឺ Liverpool បានវាយបកយកឈ្នះវិញក្នុងជើងទីពីរដោយលទ្ធផល ៤-០។

ក្រុមកីឡាកររបស់ Liverpool អបអរក្រោយឈ្នះ Barcelona (4-0)

“នៅក្នុងកីឡដ្ឋាន Anfield គ្រប់យ៉ាងគឺអាចកើតឡើងបានទាំងអស់ ប៉ុន្តែមិនមាននរណារំពឹងថា Barcelona នឹងចាញ់ដោយលទ្ធផល ៤-០ នោះទេ។ ក្នុងវគ្គផ្ដាច់ព្រ័ត្រខ្ញុំសប្បាយចិត្តនឹងលេងតទល់ជាមួយ Barcelona ក្នុងទីក្រុង Madrid” សម្ដីរបស់លោក Pochettino។

លោក Pochettino

បញ្ជាក់ផងដែរថា ក្លិបមាន់ខ្នាយមាសបានត្រឹមក្លាយជាជើងឯករងក្រោយចាញ់ Liverpool ក្នុងលទ្ធផល 2-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រ Champions League ក្រោយ Mohamed Salah និង Divock Origi រកបានម្នាក់គ្រាប់ឲ្យ Liverpool៕

ប្រភព៖ foxsportasia  

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក កីទ្បា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]