កាលពីពេលថ្មីៗនេះ ជើងឯករត់ប្រណាំងអូស្ការ របស់ប្រទេសអាហ្វ្រ៊ិកខាងត្បូងម្នាក់ ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីគាត់បានបាញ់សម្លាប់មិត្តស្រីរបស់គាត់ ដោយដៃដន្យ។

យោងតាមប្រភពព័ត៌មាន ដេលីម៊ែល របស់ប្រទេសអង់គ្លេស បានឲ្យដឹងថា ជើងឯករត់ប្រណាំងនោះ មានឈ្មោះថា Pistorius ត្រូវបានប៉ូលីសឃាត់ខ្លួន បន្ទាប់ពីបាញ់សម្លាប់មិត្តស្រី ដោយចៃដន្យ ព្រោះដោយសារតែច្រលំ ស្មានថានាងជាចោរលបចូលក្នុងផ្ទះ ដែលហេតុការណ៏នេះ គឺបានកើតឡើងនៅក្នុងផ្ទះ របស់លោក Pistorius ផ្ទាល់តែម្តង។ បើតាមសម្តីរបស់ប៉ូលីស បានប្រាប់ឲ្យដឹងថា ហេតុការណ៏មួយនេះ គឺបានកើតឡើង នៅវេលាម៉ោង ៤ព្រឹក ហើយនារីរងគ្រោះ គឺត្រូវបាញ់ចំដៃចំនួនពីរគ្រាប់។ ប្រភពដដែរបន្តទៀតថា បន្ទាប់ពីក្រុមប៉ូលីសទៅដល់ គឺមានគ្រូពេទ្យទៅជាមួយដែរ ប៉ុន្តែដោយសារតែមុខរបួស មានឈាមហូរមកច្រើនពេក បណ្តាលឲ្យនាងស្លាប់បាត់បង់ជីវិតតែម្តង។

យ៉ាងណាម៉ិញ បន្ទាប់ពីហេតុការណ៏នេះ បានកើតឡើង សាកសពរបស់នារីរងគ្រោះ គឺមិនទាន់បានកំណត់អត្តសញ្ញាណ និងមិនទាន់យកចេញពីកន្លែងកើតហេតុនោះទេ ពោលគឺក្រុមប៉ូលីសនៅធ្វើការសាកសួរ បុរសដែលជាមិត្តប្រុសរបស់ជនរងគ្រោះ និងជាឃាតករសម្លាប់ជនរងគ្រោះផងដែរ។









ដោយ ៖ Bi

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]