ថៃតារាសម្តែង និងជាអ្នកជំនួញដ៏ពូកែ កញ្ញាដេននី ក្វាន់ បច្ចុប្បន្នកាន់តែកាកកប់ខាងនៅក្នុងការងារ រកពេលសម្រាកមិនចង់បាន រហូតបានប្រើប្រាស់ជីវិតមួយ ដ៏ឡូយឆាយខ្លាំងគួរឲ្យសរសើរ។

យ៉ាងណាមិញមួយរយៈពេលចុងក្រោយនេះ ឃើញថាតារាស្រីរូបនេះហាក់ដូចជាស្ងាត់នៅក្នុងការងារសិល្បៈ និងមិនសូវបង្ហាញមុខ នៅក្នុងបណ្តាញសង្គមហ្វេសប៊ុក ធ្វើឲ្យអ្នកគាំទ្រជាច្រើនងឿងឆ្ងល់គ្រប់គ្នា។ តែពេលនេះក៏ស្រាប់តែ ទទួលបានដំណឹងថា នាងកំពុងតែធ្លាក់ខ្លួនឈឺ ចូលសម្រាកនៅមន្ទីរពេទ្យក្រៅប្រទេសកាលពីពេលថ្មីៗនេះ។

នៅក្នុងនោះផងដែរ ក៏មានបណ្តាអ្នកគាំទ្រជាច្រើន ពិតជាមានការព្រួយបារម្ភយ៉ាងខ្លាំង ជាមួយនឹងស្ថានភាពជំងឺរបស់នាង ហើយក៏នាំគ្នាបានធ្វើការជូនពរដល់តារាស្រីរូបនេះជាច្រើន តាមរយៈបណ្តាញសង្គមជាច្រើនផងដែរ។

លើសពីនេះទៅទៀត នៅក្នុងនោះនាងក៏ទទួលបានការមើលថែ និងបារម្ភផ្តល់ភាពកក់ក្តៅយ៉ាងពេញលេញ ពីគូស្នេហ៍ ធ្វើឲ្យអ្នកគាំទ្រជាច្រើនពិតជាពេញចិត្ត និងសរសើរដល់ទឹកចិត្តអនាគតស្វាមីនាងគ្រប់គ្នាតែម្តង៕

សូមទស្សនារូបភាពខាងក្រោមនេះ៖ 

ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់
ដេននី ក្វាន់ កំពុងសម្រាកនៅមន្ទីរពេទ្យ
ដេននី ក្វាន់ កំពុងសម្រាកនៅមន្ទីរពេទ្យ
ដេននី ក្វាន់ កំពុងសម្រាកនៅមន្ទីរពេទ្យ
ដេននី ក្វាន់ កំពុងសម្រាកនៅមន្ទីរពេទ្យ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដេននី ក្វាន់