សិង្ហបុរី៖ អ្នកបើកយន្តហោះវ័យ៣៦ឆ្នាំម្នាក់ មានឈ្មោះថា Raphael Leong ជាអ្នកបើកយន្ដហោះនៅក្នុងអាកាសយានដ្ឋាន Jetstar, បានធ្វើឲ្យមានការភ្ញាក់ផ្អើលដល់អ្នកដំណើរ និងជាពិសេសឪពុកម្ដាយរបស់គាត់។

តាមប្រភពបានឲ្យដឹងថាលោក Raphael Leong ជាអ្នកបើកយន្ដហោះ សំរាប់ជើងហោះហើរ ពីទីក្រុងហូជីមិញ ទៅកាន់ប្រទេសសិង្ហបុរី។ លោក Raphael Leong បានផ្លាស់ប្ដូរវេនជើងហោះហើររបស់ខ្លួន ដើម្បីភាពភ្ញាក់ផ្អើលនេះសំរាប់ឪពុកម្ដាយរបស់គាត់។

លោក Raphael Leong បានឲ្យដឹងថា ឪពុកម្ដាយរបស់គាត់ មិនដែលមានឱកាសឃើញគាត់ធ្វើការទេ, ដូច្នេះគាត់បានសម្រេចចិត្តរៀបចំភាពភ្ញាក់ផ្អើលមួយគឺ ហោះហើរជាមួយឪពុកម្ដាយរបស់គាត់។

នៅក្នុងវីដេអូបានឲ្យឃើញថា នៅពេលដែលលោកបង្ហាញខ្លួន ដើម្បីធ្វើការស្វាគមន៍អ្នកដំណើររួមទាំងឪពុកម្ដាយរបស់គាត់, ម្ដាយរបស់គាត់នៅគឺក្នុងបន្ទប់ទឹក មានតែឪពុករបស់គាត់ប៉ុណ្ណោះដែលកំពុងអង្គុយនិងគ្រវីដៃមករកគាត់។ យ៉ាងណាក៏ដោយ ម្ដាយរបស់លោកក៏បានស្គាល់សម្លេងរបស់លោក និងមានការភ្ញាក់ផ្អើលផងដែរ។ ជាចុងក្រោយម្ដាយរបស់លោកបាននិយាយថា «ខ្ញុំពិតជាមានអារម្មណ៍សប្បាយចិត្តនិងមានមោទនភាពណាស់ចំពោះកូនប្រុសរបស់ខ្ញុំ៕» 

អ្នកបើកយន្ដហោះ
អ្នកបើកយន្ដហោះនិងម្ដាយ
អ្នកបើកយន្ដហោះ
អ្នកបើកយន្ដហោះ

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]