ភ្នំពេញ៖ រថយន្ត Musso Grand ជាបច្ចេកវិទ្យាថ្មីនៃរថយន្តភីកអាប់ ដែលវិវត្តន៍ចេញពីរថយន្តដំបូងគឺ Musso នៅទីបំផុតបានដាក់បង្ហាញ និងមកដល់ប្រទេសកម្ពុជាជាផ្លូវហើយនៅក្រុមហ៊ុន SsangYong Cambodia ជាមួយរូបរាងថ្មី ស្អាតជាងមុន បន្ថែម Option ច្រើនជាងមុន។

រថយន្ត Grand Musso ត្រូវបានដាក់បង្ហាញជាផ្លូវការនៅក្នុងប្រទេសកូរ៉េ កាលពីដើមឆ្នាំមុន។ ម៉ូដែលថ្មីនេះគឺជាម៉ូដែល MUSSO GRAND ដ៏មានប្រជាប្រិយភាពនៅទីផ្សារក្រៅស្រុករបស់ក្រុមហ៊ុនផលិតរថយន្តកូរ៉េ។ រថយន្តភីកអាប់ ដែលត្រូវបានផ្លាស់ប្តូរឱ្យល្អបំផុតមួយនេះ ត្រូវបានគេទទួលស្គាល់ថា ជារថយន្តដឹកទំនិញដ៏មានសុវត្ថិភាពឈានមុខគេ វាពេញដោយអំណាច និងមានតម្លៃសមរម្យ។ ការរចនារថយន្តនេះ ត្រូវបានគេធ្វើឱ្យកាន់តែប្រសើរឡើង ដើម្បីបំពេញចិត្តអ្នកដែលចូលចិត្តធ្វើដំណើរបែបផ្សងព្រេង អាចបើកបានគ្រប់ស្ថានភាពផ្លូវ និងបែបកីឡា ដែលត្រូវការផ្ទុករបស់របរច្រើន និងធ្ងន់ៗ។  

ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND

SsangYong MUSSO GRAND គឺជារថយន្តដែលទទួលបានជោគជ័យខ្លាំងរបស់ក្រុមហ៊ុន SsangYong Motors ប្រចាំប្រទេសកូរ៉េ។ ម៉ូដែលថ្មីនេះបានបង្ហាញពីសមិទ្ធផល និងការទទួលស្គាល់ជាសកលរបស់រថយន្ត SsangYong Musso ដែលមានប្រជាប្រិយភាពខ្ពស់ ដោយលក់អស់ជាង ៨០.០០០ គ្រឿងនៅក្នុងប្រទេសកូរ៉េកាលពីឆ្នាំដើមឆ្នាំ២០១៩ នេះ។

រថយន្ត Musso Grand បានបង្ហាញភាពរឹងមាំ ធ្ងន់ មិនគួរឱ្យជឿ និងភាពខ្លាំងក្លារបស់វា។ ក្រុមហ៊ុនសាំងយ៉ុង បានបញ្ជាក់ថា ការរចនាផ្នែកខាងក្រៅរបស់រថយន្តនេះ ត្រូវបានបំផុសគំនិតដោយសមាសភាពនៃការធ្វើចលនាបែបធម្មជាតិដ៏ល្អឥតខ្ចោះរបស់ក្រុមហ៊ុនម៉ូតូកូរ៉េ ដើម្បីកំណត់រចនាសម្ព័នរបស់រថយន្តរបស់ខ្លួនឱ្យបង្ហាញពីបែបបទធម្មជាតិ។

ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND

រថយន្ត Musso Grand មានប្រវែង ៣១ សង់ទីម៉ែត្រវែងជាងរថយន្តស៊េរីដូចគ្នា មានបណ្តោយរថយន្តប្រវែង ៥.៤ ម៉ែត្រ។ កម្ពស់ 1.85 ម៉ែត្រ និងអង្កត់ផ្ចិត ៣.២១ ម៉ែត្រ ដែលត្រូវបានកើនឡើងវែងជាមុនពី ១.៥ សង់ទីម៉ែត្រ និង ១១ សង្ទីម៉ែត្រ តាមលំដាប់លំដោយបើប្រៀបធៀបជាមួយនឹងរថយន្ដភីកអាប់ផ្សេងទៀត។ ប្រវែងបណ្តោយរថយន្តវែង ត្រូវបានគូសបញ្ជាក់ដោយការបង្កើនសមត្ថភាពផ្ទុកដល់ទៅ 3 តោន ជាមួយនិងទម្ងន់ផ្ទុកអតិបរមា ១,០២៥ គីឡូក្រាម។

ជាមួយនឹងការប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូត e-XDi220 turbo ផ្តល់នូវប្រសិទ្ធភាព ខ្ពស់ និងរក្សាភាពសម្លេងស្ងាត់ស្ទើរមិនគួរឲ្យជឿ ជាមួយនឹងការបំពេញមុខងារបានយ៉ាងល្អ មានភាពល្អប្រសើរ និងអាចទុកចិត្តបាន។ រថយន្ត Musso Grand ផ្តល់ជូននូវលទ្ធផលនៃកម្លាំងអតិបរមា 181ps និងកម្លាំងបង្វិល ៤២.៨ គីឡូម៉ែត្រ។

ផ្ទៃខាងក្នុងត្រូវបានរក្សាឱ្យដូចទៅនឹងម៉ូដែលរថយន្តដែលមានតួខ្លួនខ្លី រួមទាំងកៅអីស្បែកដ៏ស្រស់ស្អាត សម្រាប់កៅអីខាងមុខប្រកបដោយផាសុកភាព ការត្រួតពិនិត្យសីតុណ្ហភាពម៉ាស៊ីនត្រជាក់ស្វ័យប្រវត្តិ និងប្រព័ន្ធផ្តល់ព័ត៌មានទាន់សម័យ និងទំនើបបំផុត។ ខណៈពេលដែលការរចនាផ្នែកខាងក្រៅត្រូវបានរក្សាទុកដូចគ្នានឹង រថយន្ត Musso ដើម ជាមួយនឹងខ្សែកោងរលោង ដែលជួយឱ្យរយន្ត Musso Grand មានលក្ខណៈខុសប្លែក និងមើលទៅកាន់តែមានអំណាចឡើង។ គំនូសតាង និងតួរអក្សរនៅលើសន្ទះគ្របរថយន្ត បញ្ជាក់ពីភាពដោយឡែក។ រូបក្រឡាចត្រង្គនេះ បានផ្សារភ្ជាប់ទៅនឹងផ្នាត់គំនិតជាភាសាក្រិចផាធិនណន (Greek Parthenon) ដែលបង្ហាញពីការរចនាដែលមិនចេះចប់ និងបែបក្លាស្សសិក ហើយតួរអក្សរដែលសរសេរជាឈ្មោះម៉ូដែល ៥ តួរគឺ “GRAND”។

រថយន្ត Musso Grand ត្រូវបានគេចាត់ទុកថា ជារថយន្តភីកអាប់ដែលមានសុវត្ថភាពខ្ពស់បំផុត ជាមួយពាក្យស្លោក "ផ្តល់ជូនគ្រប់យ៉ាងដែលអ្នកត្រូវការ: Anything You Want" រួមមាន៖ កាមេរ៉ា 360ដឺក្រេ ដែលអាចពិនិត្យមើលយ៉ាងច្បាស់ជុំវិញរថយន្តបែប3D, ការមើលឃើញកន្លែងដែលកំបាំងភ្នែក (BSD), ការផ្លាស់ប្តូរស្ថានភាពផ្លូវ (LCA), ការត្រួតពិនិត្យចរាចរណ៍ឆ្លងកាត់ និងប្រាប់ឱ្យដឹង (RCTA), ការជូនដំណឹងព្រមាន និងពោងសុវត្ថិភាពចំនួន ៦។ 

ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND

រថយន្ត SsangYong Musso Grand ឥឡូវនេះមានលក់នៅក្នុងប្រទេសកម្ពុជាហើយជាមួយតម្លៃយ៉ាងប្រកួតប្រជែងបំផុត និងធានាថាជារថយន្តដែលមានគុណភាពខ្ពស់ និងបំពាក់ដោយសម្ភារគ្រប់គ្រាន់ជាមួយប្រ៊េនដ៏នៃរថយន្ត SsangYong។

ភាគច្រើន អ្នកដែលចូលរួមនៅក្នុងការដាក់បង្ហាញ គឺមានឱកាស ដើម្បីធ្វើការកក់ និងទទួលបាននូវការផ្តល់ជូននូវតម្លៃ និងប្រូម៉ូសិនដ៏ល្អបំផុតនៅក្នុងថ្ងៃនេះ។ ការផ្តល់ជូននេះ គឺជាឱកាសដ៏ល្អមួយសម្រាប់អ្នកដែលមានបំណងចង់ទិញរថយន្តនេះ ព្រោះពួកគេនឹងទទួលបានជាមួយនឹងប្រូម៉ូសិនស្វាគមន៍ពិសេស គឺកញ្ចប់គ្រឿងបន្លាស់ពេញលេញ ១ឈុតតែម្តងបន្ថែមដោយការធានារយៈពេល ៣ឆ្នាំ ឬ ១០០,000 គីឡូម៉ែត្រ អមដោយការផ្តល់ជូនជាច្រើនមុខទៀត។

លើសពីនេះទៀត សម្រាប់ការបិទកម្មវិធីនេះធ្វើឡើងជាមួយនឹងការចាប់ឆ្នោតផ្តល់សំណាងជូនដល់អ្នកដែលចូលរួមទាំងអស់ ដែលរង្វាន់របស់យើងមានដូចជា រង្វាន់រថយន្ត Actyon Sports ចំនួន1គ្រឿង, រថយន្ត Europe Tour (សម្រាប់មនុស្ស២នាក់) ចំនួន១ រង្វាន់ និង iPhone XS Max ចំនួន៣រង្វាន់។

សម្រាប់ឱកាសនៃការសម្ពោធជាផ្លូវការ រថយន្ត Musso Grand ក្រុមហ៊ុន Ssangyong បានផ្តល់ជូននូវកម្មវិធីដ៏គួរឱ្យរំភើបមួយទៀតដល់អ្នកទិញទាំងអស់ ដែលនោះគឺជាកម្មវិធីដ៏ពិសេស ដោយអ្នកចូលរួមទាំងអស់នឹងមានឱកាសឈ្នះរង្វាន់ដ៏អស្ចារ្យតាមរយៈការចាប់ឆ្នោតផ្សងសំណាង។

ដើម្បីទទួលបានព័ត៌មានបន្ថែមអំពីរថយន្ត SsangYong សូមមកទស្សនាដោយផ្ទាល់នៅបន្ទប់តាំងបង្ហាញរបស់ក្រុមហ៊ុន SsangYong ដែលមានទីតាំងស្ថិតនៅមហាវិថីសហព័ន្ធរុស្ស៊ី និងនៅជិតវត្តនាគវ័ន សង្កាត់ផ្សារដេប៉ូ ទី3 រាជធានីភ្នំពេញ៕

សម្រាប់ព័ត៌មានបន្ថែមសូមទូរស័ព្ទមកលេខ 095 456 888/098 456 888
ឬចូលទៅកាន់គេហទំព័រហ្វេសប៊ុក៖
https://www.facebook.com/SsangYongCambodia/

ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND
ក្រុមហ៊ុន សាំងយ៉ុង ដាក់បង្ហាញរថយន្តថ្មី MUSSO GRAND

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]