រាជធានីភ្នំពេញ ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួកចំនួន២នាក់ ត្រូវប្រជាពលរដ្ឋចាប់ខ្លួនបាន កាលពីវេលាម៉ោង៧ និង៣០នាទីយប់ថ្ងៃទី១៣ កុម្ភៈ ២០១៣ ។ ខណៈពេលដែលជននេះជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១១ ឡើងតែម២០១៣ មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់នៅចំណុចផ្លូវលេខ៥៩៨ ខាងកើតរង្វង់មូលខាំកូស៊ីធី ស្ថិតក្នុងភូមិទួលគោក សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ បានសម្រេចហើយជិះគេចជង្ហុក ជួបគ្រោះថ្នាក់ចរាចរណ៍បុកជាមួយម៉ូតូមួយ គ្រឿងទៀត។

នៅក្នុងសកម្មភាពនេះ បណ្តាលឱ្យស្រ្តីម្ចាស់កាបូបដួល ម៉ូតូរងរបួសរលាត់ដៃជើង។ ទោះបីជាយ៉ាងណាកាបូបត្រូវស្រ្តីជា ម្ចាស់ដកហូតបានមកវិញហើយទៅ បាត់ពុំបានដាក់ពាក្យបណ្តឹងឡើយ ។

ជនសង្ស័យដែលត្រូវចាប់ខ្លួនឈ្មោះអ៊ុង ភារម្យ ភេទប្រុស អាយុ១៨ឆ្នាំ មានលំនៅផ្ទះលេខ៣៧ ផ្លូវលេខ៦១៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ចំណែកម្នាក់ទៀតរត់រួចឈ្មោះសីហា ហៅស្រស់ អាយុ១៩ឆ្នាំ។

តាមសាក្សីបានឱ្យដឹងថា នៅមុនពេលកើតហេតុជនសង្ស័យមានគ្នាចំនួន២នាក់ជិះម៉ូតូម៉ាកសេ១២៥ ស៊េរី២០១១ ឡើងតែម២០១៣ មួយគ្រឿងធ្វើសកម្មភាពឆក់កាបូបពីស្រ្តីម្នាក់ជិះម៉ូតូម៉ាកស្គូពី នៅចំណុចផ្លូវលេខ៥៩៨ នៅក្បែរផ្សាងិនអានខាងកើតវង្វង់មូលខាំកូស៊ីធី ក្នុងសង្កាត់ទួលសង្កែបានសម្រេច។ នៅក្នុងសកម្មភាពនេះបណ្តាលឱ្យស្រ្តីម្ចាស់កាបូបដួលត្រឡប់ត្រឡិនរងរបួស រលាត់ដៃជើង។ ពេលឆក់បាន ហើយជនសង្ស័យបានជិះគេច ជង្ហុកជ្រុលទៅបុកម៉ូតូមួយគ្រឿងទៀតដួលគាប់ ជួនពេលនោះស្រ្តីម្ចាស់កាបូបស្រែកចោរៗ ហើយត្រូវបានប្រជាពលរដ្ឋចាប់ខ្លួនបានម្នាក់។ ចំណែកម្នាក់ទៀតបានរត់គេចខ្លួនចោលម៉ូតូ។ ជនសង្ស័យដែលត្រូវចាប់ខ្លួន រួមទាំងម៉ូតូត្រូវប៉ូលិសបញ្ជូនទៅ កាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលទួលសង្កែ ដើម្បីសាកសួរ៕



បញ្ចូលអត្ថបទ ៖ បុប្ផា កោះ

ផ្តល់សិទ្ធដោយ កោះសន្តិភាព

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក សង្គម និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]