ការប្រើប្រាស់ថ្នាំពន្យាកំណើត គឺជាជម្រើសដ៏ល្អមួយសម្រាប់តែគូស្នេហ៍ដែលមិនទាន់ចង់បានកូន ក៏ប៉ុន្តែមានករណីមួយចំនួនទោះបីជាប្រើប្រាស់ថ្នាំពន្យាកំណើតហើយក៏នៅតែមានកូនដែរ តើមកពីហេតុអ្វីទៅ? បើតាមសំដីរបស់លោកវេជ្ជបណ្ឌិត Manu Asha បានមានប្រសាសន៍ថា ថ្នាំគ្រាប់ពន្យាកំណើតមានប្រសិទ្ធភាពតែ ៩៩ ភាគរយប៉ុណ្ណោះ ហើយ១ភាគរយទៀត គឺអាស្រ័យទៅលើពេលវេលា និងទម្លាប់របស់អ្នក។

ការប្រើប្រាស់ថ្នាំពន្យាកំណើត ដើម្បីគ្រប់គ្រងអ័រម៉ូននៅក្នុងរាងកាយ ដូច្នេះរឿងសំខាន់ដែលអ្នកត្រូវធ្វើ គឺទម្លាប់លេបថ្នាំឲ្យទៀងពេល កុំរំលងសូម្បីតែមួយថ្ងៃ។ ការខកខានតែមួយថ្ងៃកម្រិតអ័រម៉ូនរបស់អ្នកនឹងថយចុះ ហើយអាស្រ័យទៅលើវដ្តរដូវទៀតនោះ ឱកាសនៃការមានកូននឹងកើតមានឡើង បើអ្នករួមភេទចំពេលនេះ។

ម្យ៉ាងវិញទៀត ប្រសិនបើអ្នកញ៉ាំស្រាច្រើនក៏ធ្វើឲ្យការពន្យាកំណើតត្រូវបរាជ័យដែរ ព្រោះស្រាអាចប៉ះពាល់ដល់ការស្រូបយកនៃអ័រម៉ូនពីគ្រប់គ្រាន់ទាំងនេះ ដូច្នេះវានឹងលែងមានប្រសិទ្ធភាពទៀតហើយ។

ដូច្នេះ ពន្យាកំណើតឲ្យមានប្រសិទ្ធភាព អ្នកត្រូវទម្លាប់លេបថ្នាំឲ្យទៀងទាត់ជាប្រចាំ ហើយនៅឲ្យឆ្ងាយពីគ្រឿងស្រវឹង៕

អត្ថបទផ្ដល់សិទ្ធិដោយ Royalausnzcambodia

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]