ខណៈជំងឺគ្រុនឈាមកើនឡើងខ្លាំងចាប់តាំងពីដើមឆ្នាំ រហូតដល់ពាក់កណ្តាលឆ្នាំ ២០១៩ នេះ ធ្វើឲ្យម៉ាក់ប៉ាមានការព្រួយបារម្ភចំពោះកូនតូចៗ។
ថ្លែងក្នុងសន្និសីទសារព័ត៌មានស្តីពី ជំងឺគ្រុនឈាមនៅប្រទេសកម្ពុជា នៅមន្ទីរពេទ្យកុមារជាតិ នាព្រឹកថ្ងៃទី២៧ ខែមិថុនា នេះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ប្រធានអនុគណៈកម្មការគ្រប់គ្រង ផ្នែកគ្លីនិកនៃជំងឺគ្រុនឈាមថា កុមារក្រោមអាយុ ១ ឆ្នាំ កើតជំងឺគ្រុនឈាមគ្រោះថ្នាក់ខ្លាំងបំផុត។
ចំពោះមូលហេតុដែលក្មេងអាយុក្រោម ១ ឆ្នាំ បើកើតជំងឺគ្រុនឈាមហើយគ្រោះថ្នាក់ខ្លាំងនោះ លោកវេជ្ជបណ្ឌិតថា រោគសញ្ញាដំបូងបំផុតរបស់ជំងឺគ្រុនឈាម គឺការកើនកម្តៅលើសពី ៣៨ អង្សារសេ ចំពោះកូនក្មេងឲ្យតែក្តៅខ្លួនខ្លាំងងាយនឹងប្រកាច់ធ្វើឲ្យប៉ះពាល់ដល់ខួរក្បាល។
បើនិយាយពីការប្រើថ្នាំវិញ កូនក្មេងតែកាលណាគ្រូពេទ្យប្រើថ្នាំច្រើនដើម្បីព្យាបាល អាចធ្វើឲ្យប៉ះពាល់ដល់ថ្លើម ម្ល៉ោះហើយការព្យាបាលកូនក្មេងដែលកើតជំងឺគ្រុនឈាម ក៏យូរទៅតាមនោះដែរ។ អ្វីដែលរឹតគ្រោះថ្នាក់ទៅទៀតនោះ បើកូនក្មេងមានជំងឺផ្សេងរួមផ្សំទៀត ខណៈកើតជំងឺគ្រុនឈាមរឹតតែគ្រោះថ្នាក់ ពិបាកក្នុងព្យាបាល។
ដោយហេតុថា ជំងឺគ្រុនឈាមកំពុងកើតឡើងយ៉ាងគំហុក និងអាចគ្រោះថ្នាក់ដល់ជីវិតនោះ លោកវេជ្ជបណ្ឌិត អ៊ុង សុផល ស្នើឲ្យឪពុកម្តាយទាំងអស់មានការប្រុងប្រយ័ត្ន ការពារមិនឲ្យមូសខ្លាខាំ កូនក្តៅខ្លួនលើសពី ៧២ ម៉ោង ដាក់ថ្នាំបញ្ចុះកម្តៅមិនបាត់ ត្រូវឆាប់នាំកូនទៅមន្ទីរពេទ្យ មិនត្រូវសាកល្បងព្យាបាលនៅផ្ទះខ្លួនឯង ឬទៅព្យាបាលនៅសេវាឯកជននោះទេ។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយHello Krupet
បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 098282890 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក នារី និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]