WARNING: GRAPHIC CONTENT
(Viewer Discretion is advised)

រុស្ស៊ី៖ បុរសម្នាក់ស្ទើរក្លាយទៅជាសាកសពទៅហើយ ត្រូវបានគេជួយសង្រ្គោះចេញពីរូងរបស់ខ្លាឃ្មុំ នៅលើភ្នំ Tuva នៃប្រទេសរុស្ស៊ី។

តាមប្រភពបានឲ្យដឹងថា បុរសជនរងគ្រោះមានឈ្មោះថា Alexander ត្រូវបានរកឃើញដោយឆ្កែមួយក្បាលរបស់អ្នកបរបាញ់សត្វព្រៃជនជាតិរុស្ស៊ីមួយក្រុម រួចក៏បានបញ្ជូនគាត់ទៅមន្ទីរពេទ្យភ្លាមៗ។ ជនរងគ្រោះមានសភាពស្គមស្គាំង មានរបួសយ៉ាងធ្ងន់ធ្ងរ ស្បែកមានដំបៅរលួយយ៉ាងខ្លាំង និងឆ្អឹងខ្នងត្រូវបានបាក់។ ជនរងគ្រោះមិនបានចាំត្រកូល និងអាយុរបស់ខ្លួនគាត់ទេ។

បុរសជនរងគ្រោះបានឲ្យដឹងដែរថា សត្វខ្លាឃ្មុំបានអូសគាត់យកទៅលាក់ទុកក្នុងរូងមួយសំរាប់ធ្វើជាចំណីនៅថ្ងៃក្រោយ។ គាត់បានផឹកទឹកនោមរបស់ខ្លួន ដើម្បីឲ្យមានជីវិតរស់ អស់រយៈពេល១ខែ។

គ្រូពេទ្យនិយាយថា «ភ្នែករបស់បុរសរងគ្រោះអាចបើកបាន, ដៃអាចកំរើកបាន និងអាចនិយាយបាន ប៉ុន្ដែមិនមានកម្លាំងគ្រប់គ្រាន់នោះទេ នេះជាអព្ភូតហេតុដ៏អស្ចារ្យដែលគាត់នៅរស់។ »

ក្រុមអ្នកបរបាញ់បានឲ្យដឹងទៀតថា ឆ្កែរបស់ពួកគេបានព្រូសយ៉ាងខ្លាំងនៅពីមុខរូងរបស់ខ្លាឃ្មុំ រួចពួកគេក៏ចូលទៅមើល ទើបប្រទះឃើញជនរងគ្រោះ។

សូមបញ្ជាក់ដែរថា សត្វខ្លាឃ្មុំគឺតែងតែយកចំណីដែលពួកវាបានសម្លាប់ទៅលាក់ទុកសំរាប់ស៊ីថ្ងៃក្រោយ ពេលវាត្រលប់មកវិញ៕

សូមទស្សនារូបភាពខាងក្រោម៖

បុរសជនរងគ្រោះ
បុរសជនរងគ្រោះ
ជនរងគ្រោះ
ជើងរបស់ជនរងគ្រោះ

WARNING: GRAPHIC CONTENT
(Viewer Discretion is advised)

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]