ភ្នំពេញ៖ ដូចដែលប្រិយមិត្តបានជ្រាបហើយថា កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គមមានរឿងដ៏គួរឲ្យចាប់អារម្មណ៍មួយក្រោយពេលឃើញ គណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងប្រុសវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្ដែងស្រី ដួង ម៉ានិច បានបង្ហោះរូបភាពជាច្រើន ធ្វើឲ្យប្រិយមិត្តមានការភ្ញាក់ផ្អើលខ្លាំងមែនទែន ជាមួយនឹងស្នេហាខុសវ័យរបស់ខ្លួន។

ក្នុងនោះផងដែរ បើផ្អែកទៅលើការបង្ហោះរបស់ពួកគេ នាពេលកន្លងមកនោះ គេសង្កេតឃើញថា ថៃ អតិជាតិបុត្រ និង ដួង ម៉ានិច បានបង្ហាញពីសកម្មភាពបែបផ្អែមល្ហែម ស្និទ្ធស្នាល របស់ខ្លួន មើលហើយ ស្ទើរតែលើសជាតិស្ករ។ ជាមួយគ្នានេះដែរ បើទោះបីជាបែបនេះក្ដី នៅពីក្រោយរឿងរបស់អ្នកទាំងពីរ ក៏ត្រូវបានរងការរិះគន់ពីប្រិយមិត្តជាច្រើន នៅលើបណ្ដាញសង្គមផងដែរ។

ជាក់ស្ដែង ក្រោយពីមានរឿងបែបនេះ តារាសម្ដែងស្រី ដួង ម៉ានិច ក៏បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្លូវការរបស់ខ្លួន ថា៖«យើងមិនអាចហាមចិត្តគេ នឹង មាត់គេមិនអោយគិតអាក្រក់ នឹង និយាយអាក្រក់ពីយើងទេ តែអ្វីដែលយើងអាចគឺបន្តធ្វើអ្វីដែលល្អសម្រាប់ខ្លួនឯងនិងអ្នកជុំវិញ ពេលណាមួយការពិតនឹងលាតត្រដាងទោះជាយូបន្តិចក៏ដោយ។ ខ្ញុំរស់ជាខ្ញុំហើយខ្ញុំមិនរស់ដើម្បីបំពេញចិត្តអ្នកណាទេ។ ពេលដែលអ្នកមានទាន់មានប្រយោជន៍សម្រាប់គេ គេនឹងមើលមិនឃើញចំនុចល្អយើងទេ ពេលដែលយើងមានប្រយោជន៍សម្រាប់គេ គេនឹងលែងខ្វល់ពីចំនុចអាក្រក់របស់យើងហើយ។ ដកស្រង់ចេញពីសៀវភៅរបស់ខ្ញុំ! តែមិនអីទេព្រោះខ្ញុំគ្រាន់តែជាមនុស្សអាក្រក់ ក្នុងកែវភ្នែកមនុស្សអាក្រក់ ។ មនុស្សដែលល្អគេមានតែលើកទឹកចិត្តនឹងជ្រោមជ្រែងយើង មិនមកបំបាក់យើងទេ។ កុំខ្វល់ទុកមិនចំណេញ ដកចេញទើបចំណេញ»។
 ក្រោយពីឃើញបែបនេះ មានអ្នកគាំទ្រជាច្រើន បាននាំគ្នាស៊ែរ ព្រមទាំងធ្វើការខំមិន ក្នុងន័យលើកទឹកចិត្តគ្រប់គ្នាតែម្ដង ព្រោះជីវិតជាតារាគឺបែបនេះឯង តែងត្រូវគេ រិះគន់ និងសរសើរ ស្របពេលគ្នាយ៉ាងដូច្នេះ៕

ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច និង បុត្រ
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច
ដួង ម៉ានិច

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក តារា & កម្សាន្ដ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]

ដួង ម៉ានិច