ភ្នំពេញ៖ ថ្ងៃទី ២៦ ខែមិថុនា ឆ្នាំ ២០១៩ ស្របពេលដែលកំពូលទូរទស្សន៍ដ៏វៃឆ្លាត និងទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដាក់សម្ពោធជាផ្លូវការ ក្រុមហ៊ុន សាមសុង ក៏បានរៀបចំកម្មវិធីជួបជុំដ៏ពិសេសមួយយ៉ាងអធិកអធមរវាងគណៈគ្រប់គ្រងរបស់ក្រុមហ៊ុន សាមសុង អាជីវករលក់ដុំ លក់រាយគ្រឿងបរិក្ខារអេឡិចត្រូនិច សាមសុង ទូទាំងប្រទេស និងស្ថាប័នអ្នកសារព័ត៌មានជាច្រើនស្ថិតក្រោមបរិយាកាសដ៏សប្បាយរីករាយបំផុតដែលមិនអាចបំភ្លេចបាននៅ វិមានពិភពថ្មី សែនសុខ។

ទិដ្ឋភាពពិធីជួបជុំអាជីវករទូទាំងប្រទេស របស់សាមសុង
ទិដ្ឋភាពពិធីជួបជុំអាជីវករទូទាំងប្រទេស របស់សាមសុង

សូមបញ្ជាក់ផងដែរថា នេះគឺជាកម្មវិធិដ៏ពិសេសមួយនៅក្នុងចំណោម កម្មវិធីអស្ចារ្យជាច្រើនរបស់ក្រុមហ៊ុនសាមសុង និងដៃគូចែកចាយរបស់ខ្លួន ហើយគោលបំណងក្នុងការបង្កើតឡើង គឺដើម្បីថ្លែងអំណរគុណដល់អាជីវករលក់ដុំ លក់រាយទាំងអស់ដែលបានគាំទ្រ និងជឿជាក់លើគ្រប់ផលិតផល គ្រឿងបរិក្ខារអេឡិចត្រូនិចទាំងអស់របស់សាមសុង ក៏ដូចជា អបអរសាទរដល់ការបើកសម្ពោធជាផ្លូវការនូវវត្តមានកំពូលទូរទស្សន៍ដ៏ទំនើបបំផុតជំនាន់ចុងក្រោយ Samsung QLED 8K ដែលជាទូរទស្សន៏ទទួលបានពានរង្វាន់លំដាប់ពិភពលោកទៅលើ ពន្លឺ និងរូបភាពដែលល្អឥតខ្ជោះគ្មានគូរប្រៀបក្នុងកម្រិត 8K។

ក្រៅពីកម្មវិធីជប់លៀងយ៉ាងអធិកអធម និងការទទួលទានម្ហូបអាហារពិសេសៗដែលមានរសជាតិឈ្ងុយឆ្ងាញ់ ក្រុមហ៊ុនសាមសុង ក៏បានដាក់បង្ហាញនូវ គ្រឿងបរិក្ខារអេឡិចត្រូនិចទំនើបៗជាច្រើនដែលកំពុងពេញនិយម និងទទួលបានការគាំទ្រខ្លាំងនៅលើទីផ្សារក្នុងប្រទេសកម្ពុជា ដូចជា កំពូលទូរទស្សន៍ឆ្លាតវៃ Samsung QLED 8K  ម៉ាស៊ីនត្រជាក់ ទូទឹកកក ម៉ាស៊ីនបោកសម្លៀកបំពាក់ផងដែរ។  

ការដាក់តាំងទូរទស្សន៍ថ្មីរបស់សាមសុង Samsung QLED 8K
ការដាក់តាំងទូរទស្សន៍ថ្មីរបស់សាមសុង
ម៉ាស៊ីនបោកសម្លៀកបំពាក់

ក្នុងឱកាសនេះផងដែរ លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជាបានមានប្រសាសន៍ និងថ្លែងអំណរគុណដល់ដៃគូពាណិជ្ជកម្មទូទាំងប្រទេសទាំងអស់ ដែលបានខិតខំលក់ផលិតផលគ្រឿងបរិក្ខារអេឡិចត្រូនិចក្រុមហ៊ុនសាមសុង ដើម្បីទទួលបានជោគជ័យឈរក្នុងលេខរៀងលំដាប់លេខ១ គ្រប់ផលិតផលទាំងអស់ ហើយភាពជោគជ័យនៅថ្ងៃនេះគឺជាជ័យលាភីរួមរបស់យើងទាំងអស់គ្នា ដែលបានដើរលើផ្លូវដ៏ត្រឹមត្រូវជាមួយនឹងការតស៊ូ និងភាពស្មោះត្រង់របស់យើងទាំងអស់គ្នា។

ក្រុមហ៊ុន សាមសុង នឹងប្តេជ្ញាបន្តផ្តល់ជូនផលិតផលថ្មីៗជាមួយនឹងបច្ចេកវិទ្យាទំនើបៗជាច្រើនទៀត ក៏ដូចជាកម្មវិធីលក់ជាមួយប្រូម៉ូសិនពិសេសៗដើម្បីជាប្រយោជន៍ និងជាកាដូដ៏ពិសេសសម្រាប់អាជីវករ និងអតិថិជនទាំងអស់របស់ក្រុមហ៊ុន សាមសុង នៅក្នុងប្រទេសកម្ពុជា។

លោក Seungho Choi អគ្គនាយក ក្រុមហ៊ុនថៃសាមសុងអេឡិចត្រូនិចប្រចាំប្រទេសកម្ពុជា

លោក ហេង ណាឡុច ប្រធានផ្នែកលក់នៃក្រុមហ៊ុន SS BRANDSHOP CO.,LTD ដែលជាអ្នកតំណាងចែកចាយធំរបស់ផលិតផលសាមសុង បានមានប្រសាសន៍ថា៖ 

«ការគាំទ្ររបស់អាជីវករទូទាំងប្រទេសចំពោះផលិតផល សាមសុង គឺមានសន្ទុះកើនឡើងជាលំដាប់ ទោះជាមានការប្រកួតប្រជែងខ្លាំងក្លា ពីផលិតផលជាច្រើនលើទីផ្សារ។ នេះគឺបានបង្ហាញពីទំនុកចិត្តរបស់អ្នកប្រើប្រាស់ និងអាជីវករទាំងអស់ចំពោះផលិតផលសាមសុង ព្រោះថារាល់ផលិតផលរបស់សាមសុង គឺតែងតែឆ្លើយតបនឹងតម្រូវការអតិជន ហើយពេលដែលខ្ញុំបានឃើញទូរទស្សន៍ Samsung QLED 8K នេះ គឺអាចនិយាយបានថា ជាកំពូលទូរទស្សន៏ដ៏វៃឆ្លាត ទំនើប ទាន់សម័យជាមួយនឹងរូបរាងដ៏ទាក់ទាញ។ និយាយជារួមទៅខ្ញុំហ៊ាននិយាយថា សាមសុង ធ្វើបានល្អ និងស័ក្តិសមជាក្រុមហ៊ុនដែលឈានមុខគេបំផុតក្នុងព្រះរាជាណាចក្រកម្ពុជា និងពិភពលោកទាំងមូល»។
ទិដ្ឋភាពអ្នកចូលរួម

រីឯបងលោក ឡុង ណារ៉ា ម្ចាស់ក្រុមហ៊ុន KK.168 ELECTRONIC CO.,LTD ដែលជាអ្នកតំណាងចែកចាយម្នាក់របស់ផលិតផលសាមសុង ក៏បានបង្ហាញនូវចំណាប់អារម្មណ៍ផ្ទាល់ផងដែរថា ៖

«សម្រាប់អាជីវករ ប្រាក់ចំណេញគឺជាកត្តាសំខាន់មួយ ។ តែយើងក៏ត្រូវពិចារណាពីស្លាកសញ្ញា សេវាកម្មក្រោយពេលលក់ និងភាពស្មោះត្រង់ផងដែរ ព្រោះកត្តាទាំងនេះនឹងនាំឲហាងរបស់យើងមានកិត្តិយស កេរ្តិ៍ឈ្មោះ និងមានទំនុកចិត្ត ។ ហើយក្រុមហ៊ុនសាមសុងគឺជាដៃគូដ៏ល្អមួយដែលផ្តល់ដល់ពួកយើងនូវគុណសម្បត្តិខាងលើ»។

ជាចុងក្រោយក្រុមហ៊ុន សាមសុង សង្ឃឹមយ៉ាងមុតមាំថាអតិថិជនរបស់ សាមសុង ទាំងអស់នឹងនៅតែគាំទ្រគ្រប់ផលិតផល និងសេវាកម្មដ៏ល្អឥតខ្ចោះរបស់ សាមសុង បន្តទៀត៕ 

ការចាប់រង្វាន់ដល់អាជីវករទាំងអស់
អ្នកឈ្នះរង្វាន់

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 098282890 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected] (3) LINE, VIBER: 098282890 (4) តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload

ចូលចិត្តផ្នែក បច្ចេកវិទ្យា និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]